នៅក្នុងក្របខាងមុខ
នៅក្នុងក្របខាងមុខ
ជូនចំពោះប្អូនៗជាទីស្រឡាញ់!
ព្រះយេហូវ៉ាដែលជាបិតានៅស្ថានសួគ៌ ស្រឡាញ់ប្អូនៗខ្លាំងណាស់។ លោកចង់ឲ្យប្អូនមានជីវិតសប្បាយ។ ប្អូនប្រហែលជាឆ្ងល់ថា‹ប៉ុន្តែ តើខ្ញុំពិតជាអាចមានជីវិតសប្បាយមែនឬ?›។ អ្វីដែលប្អូនឆ្ងល់គឺមិនប្លែកទេ ពីព្រោះយើងជួបប្រទះបញ្ហាជាច្រើនក្នុងជីវិត ហើយការលំបាកប្រចាំថ្ងៃងាយធ្វើឲ្យយើងបាត់បង់ភាពសប្បាយរីករាយ។ យ៉ាងណាក្ដី បិតាជាទីស្រឡាញ់នឹងជួយយើង! គម្ពីរដែលជាបណ្ដាំរបស់លោកនឹងដឹកនាំយើងឲ្យឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិត។ ទោះជាគម្ពីរបានត្រូវសរសេរជាយូរយារក្ដី យោបល់ក្នុងគម្ពីរនៅតែមានប្រយោជន៍រហូតមកដល់សព្វថ្ងៃ។—ចម្រៀងសរសើរព្រះ ១១៩:៩៨, ៩៩; ធីម៉ូថេទី២ ៣:១៦, ១៧
យើងរៀបចំសៀវភៅនេះ ដោយសារយើងស្រឡាញ់ប្អូន។ យើងចង់ឲ្យប្អូនមានសុភមង្គល និងមានជីវិតល្អបំផុត។ ហេតុនេះ យើងសូមលើកទឹកចិត្តប្អូនមិនគ្រាន់តែអានសៀវភៅនេះពីដើមដល់ចប់ប៉ុណ្ណោះទេ តែពេលប្អូនមានបញ្ហា សូមឧស្សាហ៍អាននិងពិនិត្យមើលម្ដងទៀត។ គោលបំណងមួយនៃសៀវភៅនេះ គឺជួយប្អូននិងឪពុកម្ដាយឲ្យកាន់តែមានការប្រាស្រ័យទាក់ទងល្អជាមួយគ្នា។ ដូច្នេះបើអាចធ្វើបាន សូមអានឬពិភាក្សាផ្នែកខ្លះនៃសៀវភៅនេះជាមួយនឹងឪពុកម្ដាយរបស់ប្អូន ហើយរៀនពីប្រាជ្ញានិងបទពិសោធន៍របស់ពួកគាត់!
ដោយសេចក្ដីស្រឡាញ់ដ៏ស្មោះពី
Governing Body of Jehovah’s Witnesses
(គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ា)