ភាគទី៣
តើជីវិតក្នុងសួនឧទ្យានគឺយ៉ាងណា?
ព្រះយេហូវ៉ាបានឲ្យរបស់ល្អៗជាច្រើនដល់អាដាមនិងអេវ៉ា។ ដើមកំណើត ១:២៨
ព្រះយេហូវ៉ាបានបង្កើតស្ត្រីទី១ ឈ្មោះអេវ៉ា ឲ្យធ្វើជាប្រពន្ធរបស់អាដាម។—ដើមកំណើត ២:២១, ២២
ព្រះយេហូវ៉ាបានបង្កើតពួកគាត់យ៉ាងល្អឥតខ្ចោះ ទាំងរូបកាយទាំងសមត្ថភាពគិតគូរ។
លំនៅរបស់ពួកគាត់ជាសួនឧទ្យាន ហៅថាអេដែន។ សួននោះស្អាតណាស់ មានទន្លេ មានសត្វផ្សេងៗ និងដើមឈើដែលមានផ្លែ។
ព្រះយេហូវ៉ាធ្លាប់និយាយជាមួយអាដាមនិងអេវ៉ា។ លោកបានបង្រៀនពួកគាត់។ បើពួកគាត់បានស្ដាប់ព្រះ ពួកគាត់នឹងរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី។
ដើមកំណើត ២:១៦, ១៧
ព្រះបានបង្គាប់ថាពួកគាត់មិនត្រូវបរិភោគផ្លែពីដើមឈើមួយ។ទេវតាមួយបានប្រឆាំងព្រះ។ ទេវតាអាក្រក់នោះហៅថា មេកំណាចសាថាន។
ព្រះយេហូវ៉ាបានបង្ហាញអាដាមនិងអេវ៉ានូវដើមឈើមួយក្នុងសួននោះ ហើយបានបង្គាប់ថា បើពួកគាត់បរិភោគផ្លែពីដើមនោះ ពួកគាត់នឹងស្លាប់។
សាថានមិនចង់ឲ្យអាដាមនិងអេវ៉ាស្ដាប់បង្គាប់ព្រះយេហូវ៉ាទេ។ ដូច្នេះ សាថានបានប្រើសត្វពស់មួយឲ្យប្រាប់អេវ៉ាថា បើនាងបរិភោគផ្លែពីដើមនោះ នាងនឹងមិនស្លាប់ទេ តែនាងនឹងទៅជាដូចព្រះវិញ។ នោះជាពាក្យកុហក។—ដើមកំណើត ៣:១-៥