លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគទី៩

តើផែនដីនឹងទៅជាសួនឧទ្យាននៅពេលណា?

តើផែនដីនឹងទៅជាសួនឧទ្យាននៅពេលណា?

បញ្ហា​ផ្សេង​ៗ​នៅ​ផែនដី​បញ្ជាក់​ថា មិន​យូរ​ទៀត​រាជាណាចក្រ​ព្រះ​នឹង​ចាត់​វិធានការ។ លូកា ២១:១០, ១១; ធីម៉ូថេ​ទី​២ ៣:១​-​៥

គម្ពីរ​ចែង​ទុក​ជា​មុន​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​នេះ។ គម្ពីរ​បញ្ជាក់​ថា​មនុស្ស​នឹង​ស្រឡាញ់​ប្រាក់ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ មាន​ចិត្ត​សាហាវ ហើយ​ស្រឡាញ់​ការ​សប្បាយ។

ក៏​នឹង​មាន​រញ្ជួយ​ដី​ដ៏​ខ្លាំង សង្គ្រាម ការ​ខ្វះ​អាហារ និង​រោគ​រាត​ត្បាត។ អ្វី​ៗ​ទាំង​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ។

ម្យ៉ាង​ទៀត លោក​យេស៊ូ​មាន​ប្រសាសន៍​ថា ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ពេញ​ផែនដី។—ម៉ាថាយ ២៤:១៤

រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​អំពើ​អាក្រក់​ទាំង​អស់។ ពេត្រុស​ទី​២ ៣:១៣

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​ទាំង​អស់។

សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នឹង​ទទួល​ទោស។

អ្នក​ដែល​ស្ដាប់​ព្រះ​នឹង​រួច​ជីវិត ហើយ​រស់​ក្នុង​ពិភព​លោក​ថ្មី​ដែល​មាន​តែ​ភាព​សុចរិត។ ក្នុង​ពិភព​លោក​ថ្មី​គ្មាន​ការ​ភ័យ​ខ្លាច ហើយ​មនុស្ស​ទុក​ចិត្ត​គ្នា ព្រម​ទាំង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។