លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគទី១០

តើអ្នកដែលស្ដាប់ព្រះនឹងទទួលពរអ្វីខ្លះ?

តើអ្នកដែលស្ដាប់ព្រះនឹងទទួលពរអ្វីខ្លះ?

មនុស្ស​ភាគ​ច្រើន​ដែល​បាន​ស្លាប់​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ផែនដី។ សកម្មភាព ២៤:១៥

បើ​លោក​អ្នក​ស្ដាប់​ព្រះ​យេហូវ៉ា នោះ​លោក​អ្នក​នឹង​ទទួល​ពរ​ផ្សេង​ៗ​នៅ​អនាគត! លោក​អ្នក​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ ហើយ​គ្មាន​អ្នក​ណា​នឹង​ឈឺ​ឬ​ពិការ​ទៀត ក៏​នឹង​គ្មាន​មនុស្ស​អាក្រក់​ដែរ។ លោក​អ្នក​អាច​ទុក​ចិត្ត​មនុស្ស​ទាំង​អស់​បាន។

នឹង​គ្មាន​ការ​ឈឺ​ចាប់ ទុក្ខ​ព្រួយ ឬ​ការ​យំ​សោក​ទៀត។ គ្មាន​អ្នក​ណា នឹង​ទៅ​ជា​ចាស់ ហើយ​ស្លាប់​ឡើយ។

នៅ​ជុំ​វិញ​លោក​អ្នក​នឹង​មាន​តែ​បង​ប្អូន​ញាតិ​មិត្ត។ ជីវិត​ក្នុង​សួន​ឧទ្យាន​នឹង​ធ្វើ​ឲ្យ​លោក​អ្នក​សប្បាយ​រីករាយ។

នឹង​គ្មាន​ការ​ភ័យ​ខ្លាច​ទៀត។ មនុស្ស​នឹង​មាន​សុភមង្គល​ពិត។

រាជាណាចក្រ​របស់​ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា​ទាំង​អស់។ ការ​បើក​បង្ហាញ ២១:៣, ៤