លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគទី១១

តើព្រះយេហូវ៉ាស្ដាប់យើងឬទេ?

តើព្រះយេហូវ៉ាស្ដាប់យើងឬទេ?

ព្រះ​ពិត​ជា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេត្រុស​ទី​១ ៣:១២

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិដ្ឋាន​»។ (​ចម្រៀង​សរសើរ​ព្រះ ៦៥:២​) លោក​ចង់​ឲ្យ​យើង​ជម្រាប​លោក​អំពី​អ្វី​ដែល​មាន​ក្នុង​ចិត្ត​យើង។

ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា មិន​មែន​អធិដ្ឋាន​ទៅ​អ្នក​ណា​ផ្សេង​ទៀត​ទេ។

យើង​អាច​អធិដ្ឋាន​អំពី​រឿង​ជា​ច្រើន។ យ៉ូហាន​ទី​១ ៥:១៤

ត្រូវ​អធិដ្ឋាន​សុំ​ឲ្យ​បំណង​ប្រាថ្នា​របស់​ព្រះ​បាន​សម្រេច​នៅ​ផែនដី​ដូច​នៅ​ស្ថាន​សួគ៌​ដែរ។

ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​លោក​អ្នក​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ លោក​អ្នក​ក៏​អាច​អធិដ្ឋាន​អំពី​ការ​ងារ អាហារ សុខភាព សម្លៀក​បំពាក់ និង​ជម្រក។

ត្រូវ​អធិដ្ឋាន​ដោយ​នូវ​នាម​លោក​យេស៊ូ ដើម្បី​បង្ហាញ​ថា​លោក​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​លោក​អ្នក។