លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ភាគ​ទី​១

តើយើងស្ដាប់ព្រះយ៉ាងដូចម្ដេច?

តើយើងស្ដាប់ព្រះយ៉ាងដូចម្ដេច?

ព្រះ​មាន​ប្រសាសន៍​មក​យើង​តាម​រយៈ​គម្ពីរ។ ធីម៉ូថេ​ទី​២ ៣:១៦

ព្រះ​ដែល​ជា​ព្រះ​ពិត បាន​ដឹក​នាំ​បុរស​ខ្លះ​ឲ្យ​សរសេរ​គំនិត​របស់​លោក​ក្នុង​សៀវភៅ​បរិសុទ្ធ​មួយ ហៅ​ថា​គម្ពីរ​បរិសុទ្ធ។ ក្នុង​សៀវភៅ​នោះ​មាន​ព័ត៌មាន​សំខាន់​ដែល​ព្រះ​ចង់​ឲ្យ​លោក​អ្នក​ស្គាល់។

ព្រះ​ជ្រាប​អំពី​វិធី​ដែល​យើង​អាច​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ក្នុង​ជីវិត ហើយ​លោក​អាច​ផ្ដល់​ប្រាជ្ញា​ពិត​ប្រាកដ​ឲ្យ​យើង។ បើ​លោក​អ្នក​ស្ដាប់​ព្រះ លោក​អ្នក​ពិត​ជា​នឹង​មាន​ប្រាជ្ញា។—សុភាសិត ១:៥

ព្រះ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​នៅ​ផែនដី​អាន​គម្ពីរ។ គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា​នៅ​សព្វ​ថ្ងៃ​នេះ។

បើ​លោក​អ្នក​ចង់​ស្ដាប់​ព្រះ លោក​អ្នក​ត្រូវ​អាន​និង​ត្រូវ​យល់​គម្ពីរ។

មនុស្ស​នៅ​គ្រប់​កន្លែង​កំពុង​ស្ដាប់​ប្រសាសន៍​របស់​ព្រះ។ ម៉ាថាយ ២៨:១៩

សាក្សី​ព្រះ​យេហូវ៉ា​អាច​ជួយ​លោក​អ្នក​ឲ្យ​យល់​គម្ពីរ។

ពួក​គាត់​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ នៅ​ទូទាំង​ពិភព​លោក។

លោក​អ្នក​មិន​ចាំ​បាច់​បង់​លុយ​ដើម្បី​ឲ្យ​ពួក​គាត់​បង្រៀន​លោក​អ្នក​ទេ។ លោក​អ្នក​ក៏​អាច​រៀន​អំពី​ព្រះ​នៅ​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដែល​នៅ​តំបន់​របស់​លោក​អ្នក​ដែរ។