លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

មេ​រៀន​ទី ១២

ហ៊ាននិយាយ

ហ៊ាននិយាយ

គោល​ការណ៍​៖ ​«​មិត្ត​ដែល​ផ្ដល់​យោបល់​ស្មោះ​ពី​ចិត្ត ប្រៀប​ដូច​ជា​ប្រេង​និង​គ្រឿង​ក្រអូប ដែល​ធ្វើ​ឲ្យ​ចិត្ត​សប្បាយ​»។—សុភ. ២៧:៩

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​ម៉ាកុស ១០:១៧​-​២២ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​លោក​យេស៊ូ​បាន​ឃើញ​បុរស​អ្នក​មាន​វ័យ​ក្មេង​នោះ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ?

  2.  ខ. ហេតុ​អ្វី​លោក​យេស៊ូ​ត្រូវ​បង្ហាញ​ចិត្ត​ក្លាហាន​និង​សេចក្ដី​ស្រឡាញ់​ដើម្បី​ជូន​ឱវាទ​ដល់​បុរស​នោះ?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់ តែ​យើង​ក៏​ត្រូវ​ពន្យល់​យ៉ាង​ច្បាស់​លាស់​ដល់​សិស្ស​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដែរ ដើម្បី​គាត់​អាច​បន្ត​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។

ធ្វើ​តាម​លោក​យេស៊ូ

៣. ជួយ​សិស្ស​ឲ្យ​មាន​គោល​ដៅ​និង​ព្យាយាម​សម្រេច​គោល​ដៅ​នោះ។

  1.   ក. ប្រើ​ប្រអប់​«​គោល​ដៅ​»​ដែល​មាន​នៅ​ក្នុង​មេ​រៀន​នីមួយ​ៗ​នៃ​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!

  2.  ខ. ជួយ​សិស្ស​ឲ្យ​ដឹង​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ ដើម្បី​សម្រេច​គោល​ដៅ​រយៈ​ពេល​ខ្លី​និង​គោល​ដៅ​រយៈ​ពេល​វែង។

  3.  គ. ឧស្សាហ៍​សរសើរ​សិស្ស​ឲ្យ​បាន​ញឹក​ញាប់ កាល​ដែល​គាត់​ព្យាយាម​រីក​ចម្រើន។

៤. ចេះ​សម្គាល់​ឧបសគ្គ​ណា​ខ្លះ​ដែល​រា​រាំង​សិស្ស​មិន​ឲ្យ​រីក​ចម្រើន​ហើយ​ជួយ​សិស្ស​ឲ្យ​យក​ឈ្នះ​ឧបសគ្គ​ទាំង​នោះ។

  1.   ក. សូម​សួរ​ខ្លួន​អ្នក​ថា​៖

    • ‹តើ​អ្វី​ធ្វើ​ឲ្យ​សិស្ស​ពិបាក​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក?›។

    • ‹តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​សិស្ស?›។

  2.  ខ. អធិដ្ឋាន​សុំ​ចិត្ត​ក្លាហាន​ដើម្បី​អាច​និយាយ​ជា​មួយ​សិស្ស​យ៉ាង​ចំ​ៗ និង​ដោយ​សេចក្ដី​ស្រឡាញ់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ។

៥. ឈប់​បង្រៀន បើ​សិស្ស​មិន​រីក​ចម្រើន។

  1.   ក. ដើម្បី​ដឹង​ច្បាស់​ថា​សិស្ស​គម្ពីរ​របស់​អ្នក​រីក​ចម្រើន​ឬ​យ៉ាង​ណា សូម​សួរ​ខ្លួន​អ្នក​ថា​៖

    • ‹តើ​គាត់​កំពុង​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន​ឬ​ទេ?›។

    • ‹តើ​គាត់​ចូល​រួម​កិច្ច​ប្រជុំ និង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត​ឬ​ទេ?›។

    • ‹បន្ទាប់​ពី​គាត់​បាន​រៀន​គម្ពីរ​អស់​មួយ​រយៈ​ពេល​យូរ តើ​គាត់​ចង់​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ?›។

  2.  ខ. បើ​សិស្ស​គម្ពីរ​មិន​ចង់​រីក​ចម្រើន​៖

    • សូម​សួរ​គាត់​ឲ្យ​គិត​អំពី​មូលហេតុ​ដែល​គាត់​ពិបាក​រីក​ចម្រើន។

    • សូម​ពន្យល់​សិស្ស​ដោយ​មិន​ធ្វើ​ឲ្យ​គាត់​ទើស​ចិត្ត​អំពី​មូលហេតុ​ដែល​អ្នក​ផ្អាក​បង្រៀន​គម្ពីរ​គាត់។

    • សូម​ប្រាប់​គាត់​អំពី​អ្វី​ដែល​គាត់​ត្រូវ​រីក​ចម្រើន មុន​ដែល​អ្នក​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​គាត់​ម្ដង​ទៀត។