លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់​ផ្ដើម​ការ​សន្ទនា

មេ​រៀន​ទី ៣

សប្បុរស

សប្បុរស

គោល​ការណ៍​៖ ‹សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​សប្បុរស›។—១កូ. ១៣:៤

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៩:១​-​៧ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​លោក​យេស៊ូ​បាន​ធ្វើ​មួយ​ណា​មុន ធ្វើ​ឲ្យ​បុរស​នោះ​មើល​ឃើញ ឬ​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់? (​សូម​មើល​យ៉ូហាន ៩:៣៥​-​៣៨​)

  2.  ខ. ហេតុ​អ្វី​ទង្វើ​នោះ​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​ព្រម​ស្ដាប់​លោក​យេស៊ូ?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. បុគ្គល​ម្នាក់​ទំនង​ជា​ចង់​ស្ដាប់​ព័ត៌មាន​ដែល​យើង​និយាយ បើ​គាត់​មាន​អារម្មណ៍​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។

ធ្វើ​តាម​លោក​យេស៊ូ

៣. ចេះ​យល់​ចិត្ត។ សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​គាត់។

  1.   ក. សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​គាត់​ប្រហែល​ជា​កំពុង​បារម្ភ​អំពី​រឿង​អ្វី? តើ​គាត់​មើល​ទៅ​ត្រូវ​ការ​ជំនួយ​បែប​ណា?›។ ពេល​គិត​ដូច្នេះ នោះ​នឹង​ជួយ​អ្នក​ឲ្យ​បង្ហាញ​ភាព​សប្បុរស​ចេញ​ពី​ចិត្ត។

  2.  ខ. បើ​គាត់​ប្រាប់​អ្នក​អំពី​អារម្មណ៍​ឬ​បញ្ហា​របស់​គាត់ សូម​ស្ដាប់​គាត់ ហើយ​កុំ​ប្ដូរ​សាច់​រឿង។ ពេល​ស្ដាប់ សូម​បង្ហាញ​ថា​អ្វី​ដែល​គាត់​និយាយ​គឺ​សំខាន់​ចំពោះ​អ្នក។

៤. និយាយ​សប្បុរស​និង​គោរព។ ពេល​អ្នក​អាណិត​បុគ្គល​ណា​ម្នាក់ ហើយ​ចង់​ជួយ​គាត់​យ៉ាង​ពិត​ប្រាកដ នោះ​នឹង​ស្ដែង​ឲ្យ​ឃើញ​តាម​របៀប​ដែល​អ្នក​និយាយ។ ដូច្នេះ ចូរ​ប្រើ​ពាក្យ​សម្ដី​ពីរោះ​ពិសា ហើយ​ជៀស​វាង​សម្ដី​ណា​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត។

៥. ចេះ​យក​អាសា។ ស្វែង​រក​ឱកាស​ដើម្បី​ជួយ​អ្នក​ណា​ម្នាក់។ ពេល​អ្នក​នោះ​ឃើញ​អ្នក​បង្ហាញ​ចិត្ត​សប្បុរស នោះ​គាត់​ប្រហែល​ជា​ចង់​សន្ទនា​ជា​មួយ​នឹង​អ្នក។