លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ត្រឡប់​ទៅ​ជួប

មេ​រៀន​ទី ៨

អត់ធ្មត់

អត់ធ្មត់

គោល​ការណ៍​៖ ​«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់​»។—១កូ. ១៣:៤

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៧:៣​-​៥ និង​កូរិនថូស​ទី១ ១៥:៣, ៤, បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​ដំបូង​ប្អូន​ៗ​របស់​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ដំណឹង​ដែល​លោក​ប្រាប់?

  2.  ខ. តើ​អ្វី​បង្ហាញ​ថា​លោក​យេស៊ូ​នៅ​តែ​ព្យាយាម​ជួយ​យ៉ាកុប​ដែល​ជា​ប្អូន​លោក?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ដោយ​សារ​មនុស្ស​ខ្លះ​ត្រូវ​ការ​ពេល​យូរ​ជាង​ដើម្បី​ទទួល​យក​ដំណឹង​ល្អ។

ធ្វើ​តាម​លោក​យេស៊ូ

៣. សាក​ល្បង​វិធី​ផ្សេង។ បើ​បុគ្គល​ណា​ម្នាក់​មិន​ចង់​រៀន​គម្ពីរ​ភ្លាម​ៗ​ទេ មិន​ចាំ​បាច់​បង្ខំ​គាត់​ឡើយ។ ពេល​អ្នក​គិត​ថា​សម​ត្រឹម​ត្រូវ សូម​ប្រើ​វីដេអូ ឬ​អត្ថបទ​ដើម្បី​ជួយ​គាត់​ឲ្យ​យល់​ថា​កម្ម​វិធី​សិក្សា​គម្ពីរ​ធ្វើ​ឡើង​យ៉ាង​ណា និង​អំពី​ប្រយោជន៍​ដែល​គាត់​អាច​ទទួល​បាន។

៤. កុំ​ប្រៀប​ធៀប។ មនុស្ស​ម្នាក់​ៗ​គឺ​ខុស​គ្នា។ បើ​សមាជិក​គ្រួសារ ឬ​អ្នក​ដែល​យើង​ត្រឡប់​ទៅ​ជួប​មាន​ការ​អល់អែក​មិន​ចង់​រៀន​គម្ពីរ ឬ​មិន​ចង់​ទទួល​យក​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ សូម​ពិចារណា​មូលហេតុ​ដែល​គាត់​មាន​អារម្មណ៍​បែប​នោះ។ តើ​មាន​ជំនឿ​ណា​មួយ​ក្នុង​សាសនា​របស់​គាត់​ដែល​គាត់​ចាត់​ទុក​ថា​សំខាន់​ខ្លាំង​ឬ​ទេ? តើ​គាត់​រង​ការ​បង្ខិត​បង្ខំ​ពី​សាច់​ញាតិ​ឬ​ពី​អ្នក​ជិត​ខាង​ទេ? សូម​ទុក​ពេល​ឲ្យ​គាត់​គិត​អំពី​អ្វី​ដែល​អ្នក​បាន​និយាយ ដើម្បី​គាត់​អាច​ពិចារណា​មើល​ថា តើ​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​មាន​តម្លៃ​ខ្លាំង​យ៉ាង​ណា?

៥. អធិដ្ឋាន​អំពី​មនុស្ស​ដែល​ចាប់​អារម្មណ៍។ ចូរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​បន្ត​មាន​ទស្សនៈ​ត្រឹម​ត្រូវ និង​មាន​ភាព​ប៉ិន​ប្រសប់។ កុំ​ភ្លេច​សុំ​លោក​ជួយ​អ្នក​ឲ្យ​ចេះ​សម្គាល់​ថា ពេល​ណា​ដែល​អ្នក​គួរ​ឈប់​ទៅ​ជួប​បុគ្គល​ដែល​មិន​សូវ​មាន​ចំណាប់​អារម្មណ៍។—១កូ. ៩:២៦