លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​គ

របៀបបង្រៀនគម្ពីរដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!

របៀបបង្រៀនគម្ពីរដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់!

បង​ប្អូន​បាន​អធិដ្ឋាន​យ៉ាង​ច្រើន និង​បាន​គិត​យ៉ាង​ដិត​ដល់​អំពី​ព័ត៌មាន​ដែល​ត្រូវ​បញ្ចូល​ទៅ​ក្នុង​សៀវភៅ​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! ហេតុ​នេះ ពេល​អ្នក​បង្រៀន​គម្ពីរ​ដល់​សិស្ស សូម​ប្រើ​ព័ត៌មាន​ក្នុង​សៀវភៅ​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។ ដើម្បី​ធ្វើ​ដូច្នេះ សូម​ធ្វើ​តាម​ចំណុច​ដូច​ត​ទៅ​៖

មុន​បង្រៀន

  1. ១. សូម​រៀប​ចំ​ឲ្យ​បាន​ល្អ។ កាល​ដែល​អ្នក​កំពុង​រៀប​ចំ សូម​គិត​អំពី​សេចក្ដី​ត្រូវ​ការ ស្ថានភាព និង​ជំនឿ​របស់​សិស្ស។ ខំ​គិត​ទុក​ជា​មុន​អំពី​ចំណុច​ណា​ដែល​សិស្ស​ប្រហែល​ជា​ពិបាក​យល់ ឬ​ពិបាក​ធ្វើ​តាម។ សូម​គិត​ថា តើ​ព័ត៌មាន​នៅ​ក្នុង​ផ្នែក​«​ស្វែង​យល់​ថែម​ទៀត​»​អាច​ជួយ​សិស្ស​យ៉ាង​ណា? បន្ទាប់​មក សូម​រៀប​ចំ​ព័ត៌មាន​នោះ​ជា​ស្រេច ដើម្បី​អាច​ប្រើ​តាម​តម្រូវ​ការ​ក្នុង​ពេល​បង្រៀន​សិស្ស។

ពេល​បង្រៀន

  1. ២. បើ​សិស្ស​យល់​ព្រម សូម​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​សិក្សា​ដោយ​អធិដ្ឋាន។

  2. ៣. សូម​ប្រយ័ត្ន កុំ​និយាយ​ច្រើន​ពេក។ ចូរ​ផ្ដោត​ទៅ​លើ​ព័ត៌មាន​ក្នុង​មេ​រៀន ហើយ​ទុក​ឲ្យ​សិស្ស​ប្រាប់​អំពី​ទស្សនៈ​និង​អារម្មណ៍​របស់​គាត់។

  3. ៤. ពេល​ចាប់​ផ្ដើម​ចូល​ផ្នែក​ថ្មី សូម​អាន​គោល​ចំណុច​ដែល​មាន​ក្នុង​ផ្នែក​នោះ ហើយ​ប្រាប់​ត្រួស​ៗ​អំពី​ចំណង​ជើង​មេ​រៀន​ខ្លះ​ក្នុង​ផ្នែក​នោះ។

  4. ៥. ពេល​ចប់​ផ្នែក​ណា​មួយ សូម​ពិនិត្យ​មើល​ផ្នែក​រៀន​សា​ឡើង​វិញ ដើម្បី​ជួយ​សិស្ស​ឲ្យ​ចង​ចាំ​សេចក្ដី​ពិត​ដែល​គាត់​បាន​រៀន។

  5. ៦. ពេល​បង្រៀន​មេ​រៀន​នីមួយ​ៗ​ដល់​សិស្ស​៖

    1. ក. អាន​វគ្គ។

    2. ខ. អាន​បទ​គម្ពីរ​ទាំង​អស់​ដែល​មាន​ពាក្យ​ថា​«​សូម​អាន​»។

    3. គ. អាន​បទ​គម្ពីរ​ឯ​ទៀត​ក្នុង​វគ្គ​នោះ បើ​ចាំ​បាច់។

    4. ឃ. មើល​វីដេអូ​ទាំង​អស់​ដែល​មាន​ពាក្យ​ថា​«​លេង​វីដេអូ​»​ (​បើ​មាន​ជា​ភាសា​របស់​អ្នក​)។

    5. ង. សួរ​សិស្ស​គ្រប់​សំណួរ​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នោះ។

    6. ច. ឲ្យ​សិស្ស​មើល​រូប​ភាព​ដែល​មាន​នៅ​ក្នុង​ផ្នែក​«​បង្កើន​ចំណេះ​»។ រួច​មក សូម​ឲ្យ​គាត់​ពន្យល់​អំពី​រូប​ភាព​នោះ។

    7. ឆ. ដើម្បី​ជួយ​សិស្ស​ឲ្យ​ពិនិត្យ​មើល​ការ​រីក​ចម្រើន​របស់​គាត់ នោះ​សូម​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រើ​ប្រអប់​«​គោល​ដៅ​»​ដែល​មាន​ស្រាប់ ឬ​ឲ្យ​គាត់​សរសេរ​គោល​ដៅ​ផ្សេង​ទៀត​ក្នុង​ប្រអប់​នោះ ឬ​អាច​ធ្វើ​ទាំង​ពីរ។

    8. ជ. សួរ​សិស្ស​ថា ពេល​ដែល​គាត់​រៀប​ចំ​មេ​រៀន​ទុក​ជា​មុន តើ​គាត់​ចូល​ចិត្ត​អត្ថបទ​ឬ​វីដេអូ​មួយ​ណា​ជាង​គេ​នៅ​ក្នុង​ផ្នែក​«​ស្វែង​យល់​ថែម​ទៀត​»​?

    9. ឈ. ពេល​បង្រៀន​សិស្ស​ម្ដង​ៗ សូម​ព្យាយាម​បង្រៀន​ឲ្យ​បាន​ចប់​មួយ​មេ​រៀន។

ក្រោយ​បង្រៀន

  1. ៧. បន្ត​គិត​អំពី​សិស្ស​របស់​អ្នក។ អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ការ​ខំ​ព្យាយាម​រីក​ចម្រើន​របស់​សិស្ស ហើយ​សុំ​លោក​ផ្ដល់​ប្រាជ្ញា​ឲ្យ​អ្នក​ដើម្បី​ដឹង​អំពី​របៀប​ជួយ​គាត់។