លោតទៅអត្ថបទ

តើអ្នកណានាំឲ្យពិភពលោកមានបញ្ហា?

តើអ្នកណានាំឲ្យពិភពលោកមានបញ្ហា?

តើ​លោក​អ្នក​គិត​ថា . . .

  • ព្រះ?

  • មនុស្ស?

  • បុគ្គល​ផ្សេង​ទៀត?

គម្ពីរ​រៀប​រាប់​ថា​៖

​«​ពិភព​លោក​ទាំង​មូល​នៅ​ក្រោម​អំណាច​របស់​មេ​កំណាច​»។—យ៉ូហាន​ទី​១ ៥:១៩

​«​បុត្រ​របស់​ព្រះ​បាន​មក ពោល​គឺ​ដើម្បី​បំផ្លាញ​ស្នា​ដៃ​របស់​មេ​កំណាច​»។—យ៉ូហាន​ទី​១ ៣:៨

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី នោះ​អាច​ជួយ​លោក​អ្នក​ដូច​ជា

យល់​ពី​មូលហេតុ​ដែល​ពិភព​លោក​មាន​បញ្ហា​ផ្សេង​ៗ។—ការ​បើក​បង្ហាញ ១២:១២

ឲ្យ​ជឿ​ជាក់​ថា​ពិភព​លោក​នឹង​មាន​ស្ថានភាព​ល្អ​ជាង។—យ៉ូហាន​ទី​១ ២:១៧

តើ​យើង​អាច​ជឿ​អ្វី​ដែល​គម្ពីរ​រៀប​រាប់​ទេ?

យើង​អាច​ជឿ​បាន យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង​៖

  • ការ​គ្រប់​គ្រង​របស់​មេ​កំណាច​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ ព្រះ​យេហូវ៉ា​ប្ដេជ្ញា​ចិត្ត​បញ្ចប់​អំណាច​គ្រប់​គ្រង​របស់​សាថាន​លើ​មនុស្សជាតិ។ លោក​សន្យា​ថា​នឹង​«​បំផ្លាញ​ចោល . . . មេ​កំណាច​»​ ហើយ​បំបាត់​ចោល​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​មេ​កំណាច​សាថាន។—ហេប្រឺ ២:១៤, សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី

  • ព្រះ​បាន​ជ្រើស​រើស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​គ្រប់​គ្រង​ពិភព​លោក។ លោក​យេស៊ូ​ខុស​គ្នា​ស្រឡះ​ពី​អ្នក​គ្រប់​គ្រង​ពិភព​លោក​ដ៏​សាហាវ​នេះ និង​ដែល​គិត​តែ​ពី​ប្រយោជន៍​ខ្លួន។ ព្រះ​សន្យា​ថា ពេល​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្ដេច​‹លោក​នឹង​អាណិត​អាសូរ​មនុស្ស​ទន់​ទាប​និង​មនុស្ស​ក្រី​ក្រ លោក​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​ការ​សង្កត់​សង្កិន​និង​អំពើ​ឃោរឃៅ›។—ចម្រៀង​សរសើរ​ព្រះ ៧២:១៣, ១៤

  • ព្រះ​មិន​កុហក​ទេ។ គម្ពីរ​ចែង​យ៉ាង​ចំ​ៗ​ថា​៖ ​«​ព្រះ​មិន​អាច​កុហក​»​ឡើយ។ (​ហេប្រឺ ៦:១៨​) ពេល​ព្រះ​យេហូវ៉ា​សន្យា​ធ្វើ​អ្វី​មួយ នោះ​គឺ​ដូច​ជា​បាន​សម្រេច​ហើយ! (​អេសាយ ៥៥:១០, ១១​) ​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​នឹង​ត្រូវ​បណ្ដេញ​ចោល​»។—យ៉ូហាន ១២:៣១

សូម​គិត​អំពី​សំណួរ​នេះ

ក្រោយ​ពី​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ បាន​ត្រូវ​ដក​ចេញ តើ​នឹង​មាន​ស្ថានភាព​យ៉ាង​ណា?

គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​នោះ​នៅ ចម្រៀង​សរសើរ​ព្រះ ៣៧:១០, ១១ និង​ការ​បើក​បង្ហាញ ២១:៣, ៤