ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញហើយ!

សៀវភៅអេសេគាលមានទំនាយជាច្រើនដែលផ្ដោតទៅលើការរៀបចំការគោរពប្រណិប័តន៍ឡើងវិញ។ តើតាមបៀបណាទំនាយទាំងនេះទាក់ទងនឹងយើង?

សំបុត្រពីគណៈអភិបាល

សូមឲ្យសៀវភៅនេះជួយអ្នកជូនការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ា គឺការគោរពប្រណិប័តន៍ដែលលោកសមនឹងទទួល។

ការពន្យល់អំពីលក្ខណៈពិសេស

ប្រអប់ការពន្យល់បន្ថែម និងតារាងលំដាប់ពេលផ្ដល់ព័ត៌មានថែមទៀត ដើម្បីជួយអ្នកយល់កាន់តែស៊ីជម្រៅ។

ជំពូកទី១

«គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍»

ដោយនាំឲ្យមានការបះបោរប្រឆាំងនៅសួនអេដែន សាថានមិនគ្រាន់តែប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏វាយប្រហារទៅលើការគោរពប្រណិប័តន៍ពិតដែរ។

ជំពូកទី២

«ព្រះពេញចិត្ត»អំណោយរបស់ពួកគេ

គំរូពីពួកបុរសដែលមានជំនឿបង្ហាញថាដើម្បីឲ្យព្រះពេញចិត្តនឹងការគោរពប្រណិប័តន៍របស់យើង គឺត្រូវការចំណុចសំខាន់បួនយ៉ាង។

ជំពូកទី៣

«ខ្ញុំឃើញក្នុងគំនិតអំពីលោក»

អ្វីដែលអេសេគាលឃើញក្នុងគំនិតជាលើកដំបូងបានធ្វើឲ្យគាត់តក់ស្លុតជាខ្លាំង។ នេះមានអត្ថន័យជ្រាលជ្រៅសម្រាប់អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅសព្វថ្ងៃនេះ។

ជំពូកទី៤

តើអ្នកណាជា«បុគ្គលវិញ្ញាណដែលមានមុខបួន»?

ព្រះយេហូវ៉ាឲ្យអេសេគាលឃើញរូបភាពជាក់ស្ដែង។ នេះជួយយើងឲ្យយល់អំពីអ្វីពិតប្រាកដដែលមើលមិនឃើញ និងជាអ្វីដែលយើងពិបាកយល់។

ជំពូកទី៥

ចូរ«មើលការអាក្រក់ដ៏គួរឲ្យស្អប់ខ្ពើមដែលពួកគេកំពុងធ្វើ»

អេសេគាលឃើញទិដ្ឋភាពដ៏អាក្រក់ដែលបង្ហាញថាប្រជាជាតិអ៊ីស្រាអែលបានបង្ខូចចំណងមិត្តភាពជាមួយព្រះ។

ជំពូកទី៦

«អ្នកមកដល់ទីបញ្ចប់ហើយ!»

ការសម្ដែងរបស់អេសេគាលប្រកាសទុកជាមុនអំពីសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាទាស់នឹងក្រុងយេរូសាឡិម។

ជំពូកទី៧

ប្រជាជាតិនានា«នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»

ប្រជាជាតិនានាដែលមើលងាយនាមព្រះយេហូវ៉ា ពួកគេនឹងមិនគេចផុតពីលទ្ធផលនៃការប្រព្រឹត្តរបស់ពួកគេឡើយ។ តើយើងអាចទាញមេរៀនអ្វីពីទំនាក់ទំនងរវាងប្រជាជាតិអ៊ីស្រាអែលនិងប្រជាជាតិនានាដែលនៅជុំវិញ?

ជំពូកទី៨

«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»

ព្រះបានបណ្ដាលឲ្យអេសេគាលកត់ទុកទំនាយបួនអំពីមេស្ស៊ីជាគង្វាលនិងជាអ្នកគ្រប់គ្រងនៅថ្ងៃអនាគត។ លោកនឹងរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញឲ្យមានជារៀងរហូត។

ជំពូកទី៩

«ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»

តើទំនាយទៅកាន់ជនជាតិយូដាដ៏ស្មោះត្រង់ដែលជាជននិរទេសនៅបាប៊ីឡូនមានន័យយ៉ាងណាចំពោះយើង?

ជំពូកទី១០

«អ្នករាល់គ្នានឹងរស់ឡើងវិញ»

អេសេគាលបានឃើញក្នុងគំនិតអំពីជ្រលងដែលពេញទៅដោយឆ្អឹងស្ងួតហែង ហើយឆ្អឹងទាំងនេះមានជីវិតឡើងវិញ។ តើនេះមានន័យយ៉ាងណា?

ជំពូកទី១១

«ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាម»

តើអ្នកចាំយាមនេះមានតួនាទីនិងភារកិច្ចអ្វីខ្លះ? តើគាត់ត្រូវប្រកាសអំពីការព្រមានអ្វី?

ជំពូកទី១២

«ខ្ញុំនឹងបង្រួបបង្រួមពួកគេឲ្យទៅជាប្រជាជាតិតែមួយ»

ព្រះយេហូវ៉ាសន្យាបង្រួបបង្រួមរាស្ត្ររបស់លោក។

ជំពូកទី១៣

‹ចូររៀបរាប់អំពីវិហារ›

តើវិហារដែលអេសេគាលឃើញក្នុងគំនិតមានន័យយ៉ាងណា?

ជំពូកទី១៤

«នេះហើយជាច្បាប់វិហារ»

តើពួកយូដានៅសម័យអេសេគាលប្រហែលជាទាញមេរៀនអ្វីខ្លះពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត? តើតាមរបៀបណាវិហារនោះទាក់ទងនឹងសម័យយើង?

ជំពូកទី១៥

«ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក»

តើយើងអាចរៀនអ្វីខ្លះពីការពណ៌នាអំពីស្ត្រីពេស្យានៅក្នុងសៀវភៅអេសេគាលនិងសៀវភៅការបើកបង្ហាញ?

ជំពូកទី១៦

ចូរ«គូសសញ្ញាសម្គាល់លើថ្ងាសមនុស្ស»

របៀបដែលមនុស្សស្មោះត្រង់នៅសម័យអេសេគាលបានទទួលសញ្ញាសម្គាល់ដើម្បីរួចរស់ជីវិតគឺសំខាន់ណាស់ចំពោះយើង។

ជំពូកទី១៧

‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›

តើកូកនៃស្រុកម៉ាកូកជាអ្នកណា? ហើយស្រុកដែលកូកវាយប្រហារជាអ្វី?

ជំពូកទី១៨

«កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង»

ការវាយប្រហាររបស់កូកធ្វើឲ្យព្រះយេហូវ៉ាខឹងជាខ្លាំង ហើយលោកនឹងការពាររាស្ត្ររបស់លោក។

ជំពូកទី១៩

«នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»

ហេតុអ្វីយើងអាចនិយាយថាការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិតអំពីទន្លេដែលហូរចេញពីវិហារបានកើតឡើងនៅសម័យបុរាណ កំពុងកើតឡើងនៅសម័យយើង ហើយនឹងកើតឡើងនៅថ្ងៃអនាគតដែរ?

ជំពូកទី២០

‹ចូរចាប់ឆ្នោតបែងចែកដីជាមត៌ក›

ក្នុងការបើកបង្ហាញ ព្រះបានប្រាប់អេសេគាលនិងជនរួមជាតិរបស់គាត់ដែលជាជននិរទេសឲ្យបែងចែកដីធ្លីក្នុងស្រុកសន្យាដល់កុលសម្ព័ន្ធអ៊ីស្រាអែល។

ជំពូកទី២១

«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»

តើយើងអាចទាញមេរៀនអ្វីពីការបើកបង្ហាញដែលអេសេគាលបានឃើញអំពីក្រុងនិងឈ្មោះក្រុងនោះ?

ជំពូកទី២២

«ចូរគោរពប្រណិប័តន៍ព្រះ»

សៀវភៅនេះបានត្រូវរៀបចំឡើងក្នុងបំណងពង្រឹងការតាំងចិត្តរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។

សេចក្ដីសង្ខេបនៃការយល់ដឹងថ្មី

ហេតុអ្វីការយល់ដឹងរបស់យើងអំពីទំនាយខ្លះក្នុងសៀវភៅអេសេគាលបានត្រូវកែប្រែ?

ប្រអប់ការពន្យល់បន្ថែម១ក

តើការគោរពប្រណិប័តន៍ជាអ្វី?

តាមការពិត តើការគោរពប្រណិប័តន៍មានអត្ថន័យដូចម្ដេច? តើសៀវភៅអេសេគាលបញ្ជាក់យ៉ាងណាអំពីការគោរពប្រណិប័តន៍ពិត? តើការគោរពប្រណិប័តន៍ពិតរួមបញ្ចូលអ្វីខ្លះ?

ប្រអប់​ការ​ពន្យល់​បន្ថែម​១​ខ

សេចក្ដី​សង្ខេប​នៃ​សៀវភៅ​អេសេគាល

សៀវភៅ​អេសេគាល​អាច​ត្រូវ​រៀបចំ​តាម​លំដាប់​ពេល​និង​តាម​ប្រធានបទ។

ប្រអប់ការពន្យល់បន្ថែម២ក

ការពន្យល់ទំនាយអេសេគាល

ទំនាយក្នុងសៀវភៅអេសេគាលរួមបញ្ចូលការបើកបង្ហាញឲ្យឃើញក្នុងគំនិត ឧទាហរណ៍ រឿងប្រៀបប្រដូច និងការសម្ដែង។ ភាគច្រើនអ្វីទាំងនេះជាដំណឹងពីព្រះស្ដីអំពីអ្វីដែលនឹងកើតឡើងនៅថ្ងៃអនាគត។

ប្រអប់ការពន្យល់បន្ថែម២ខ

ជីវិតរបស់អេសេគាលនិងគ្រាដែលគាត់រស់នៅ

អ្នកប្រកាសទំនាយឯទៀតបានបម្រើនៅសម័យដូចអេសេគាល។ ក្នុងជីវិតអេសេគាល មានព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្ររបស់ជនរួមជាតិគាត់។

ប្រអប់ការពន្យល់បន្ថែម៣ក

ការធ្វើដំណើរដ៏ឆ្ងាយទៅស្រុកបាប៊ីឡូន

តើផ្លូវមួយណាដែលជននិរទេសប្រហែលជាធ្វើដំណើរពីយូដាទៅបាប៊ីឡូន?

ប្រអប់ការពន្យល់បន្ថែម៤ក

«ខ្ញុំកំពុងមើលបុគ្គលវិញ្ញាណ»

តើបុគ្គលវិញ្ញាណទាំងបួនដែលអេសេគាលបានឃើញក្នុងគំនិត ខុសគ្នាយ៉ាងណាពីរូបចម្លាក់ធំៗដែលគេរកឃើញនៅទូទាំងស្រុកអាស៊ីរីនិងបាប៊ីឡូននៅសម័យបុរាណ?

ប្រអប់ការពន្យល់បន្ថែម៥ក

«កូនមនុស្សអើយ! តើអ្នកឃើញអំពើនេះទេ?»

អេសេគាលបានឃើញទិដ្ឋភាពបួនដ៏អាក្រក់ក្នុងវិហារនិងទីធ្លាវិហារ។

ប្រអប់ការពន្យល់បន្ថែម៦ក

«អ្នកត្រូវកោរសក់និងពុកចង្ការបស់ខ្លួន»

ក្រោមការដឹកនាំពីព្រះ អេសេគាលសម្ដែងទុកជាមុនអំពីអ្វីដែលនឹងកើតឡើងចំពោះក្រុងយេរូសាឡិមនៅថ្ងៃខាងមុខ។

ប្រអប់ការពន្យល់បន្ថែម៧ក

ប្រជាជាតិនានាដែលនៅជុំវិញក្រុងយេរូសាឡិម

ស្រុកយូដានិងស្រុកនានាដែលនៅជិតខាងតែងតែច្បាំងគ្នាដណ្ដើមអំណាច។

ប្រអប់ការពន្យល់បន្ថែម៧ខ

ពាក្យសំខាន់ៗនៅក្នុងសៀវភៅអេសេគាល

ពាក្យសំខាន់ៗខ្លះមានម្ដងហើយម្ដងទៀតក្នុងសៀវភៅទំនាយអេសេគាល។

ប្រអប់ការពន្យល់បន្ថែម៨ក

ទំនាយអំពីមេស្ស៊ីពីដើមស៊ីដារដ៏អស្ចារ្យ

តើទំនាយជាប្រស្នាដែលបានកត់ទុកនៅអេសេគាលជំពូកទី១៧មានន័យយ៉ាងណា?

ប្រអប់ការពន្យល់បន្ថែម៨ខ

ទំនាយបីអំពីមេស្ស៊ី

អេសេគាលប្រកាសទុកជាមុនថាយើងអាចទុកចិត្តស្ដេចនាថ្ងៃអនាគតដែលជាអ្នកគ្រប់គ្រងរាស្ត្រព្រះ។

ប្រអប់ការពន្យល់បន្ថែម៩ក

ព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោកនៅសម័យបុរាណ

ព្រះដឹកនាំអេសេគាលឲ្យប្រាប់នូវទំនាយប្រាំអំពីការដោះលែងនិងការរៀបចំឡើងវិញ។

ប្រអប់ការពន្យល់បន្ថែម៩ខ

ហេតុអ្វីនៅឆ្នាំ១៩១៩?

ហេតុអ្វីយើងអាចនិយាយថារាស្ត្រព្រះបានត្រូវរំដោះពីបាប៊ីឡូនដ៏ខ្លាំងក្លានៅឆ្នាំ១៩១៩?

ប្រអប់ការពន្យល់បន្ថែម៩គ

ព្រះយេហូវ៉ាធ្វើតាមសេចក្ដីសន្យារបស់លោកនៅសម័យនេះ

តើតាមរបៀបណាសេចក្ដីសន្យាខ្លះរបស់ព្រះបានកើតឡើងពីរដង?

ប្រអប់ការពន្យល់បន្ថែម៩ឃ

ទំនាយអំពីការជាប់ជាឈ្លើយនិងការរៀបចំឡើងវិញ

ទំនាយអំពីជនជាតិយូដាជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូននិងការរៀបចំឡើងវិញ បានកើតឡើងម្ដងទៀតក្នុងកម្រិតធំជាងពេលដែលក្រុមជំនុំគ្រិស្តសាសនិកជាប់ជាឈ្លើយក្នុងន័យធៀបនិងបានត្រូវរៀបចំឡើងវិញ។

ប្រអប់ការពន្យល់បន្ថែម៩ង

«គ្រាដែលលោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»

សាវ័កពេត្រុសបានត្រូវដឹកនាំឲ្យប្រកាសទុកជាមុននូវគ្រាមួយដែលចាប់ផ្ដើមពេលគ្រិស្តបានត្រូវតែងតាំងជាស្ដេច ហើយបន្តរហូតដល់ដំណាច់ការគ្រប់គ្រង១.០០០ឆ្នាំ។

ប្រអប់ការពន្យល់បន្ថែម១០ក

ការគោរពប្រណិប័តន៍ពិតបានត្រូវរៀបចំឡើងវិញបន្តិចម្ដងៗ

តើមានការរីកចម្រើនអ្វីខ្លះដែលបើកផ្លូវសម្រាប់កិច្ចផ្សព្វផ្សាយនៅសម័យយើង?

ប្រអប់ការពន្យល់បន្ថែម១០ខ

តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់» ជាប់ទាក់ទងគ្នាយ៉ាងណា?

តើតាមរបៀបណាទំនាយទាំងនេះបានកើតឡើងនៅសម័យយើង?

ប្រអប់ការពន្យល់បន្ថែម១០គ

ជំនួយដែលជួយយើងឲ្យក្រោកឈរ

ពេលខ្លះ យើងប្រហែលមានអារម្មណ៍ពិបាកខ្លាំងណាស់។ នេះធ្វើឲ្យយើងល្វើយ ពិបាកតស៊ូតទៅមុខទៀត។ ប៉ុន្តែ យើងទទួលកម្លាំងចិត្តឡើងវិញពីការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត ស្ដីអំពីឆ្អឹងស្ងួតហែងមានជីវិតឡើងវិញ។

ប្រអប់ការពន្យល់បន្ថែម១១ក

ពួកអ្នកចាំយាមដែលជាគំរូល្អ

ពួកគេបានជួបការប្រឆាំង តែពួកគាត់រក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា ហើយប្រកាសទាំងការព្រមានទាំងដំណឹងល្អ។

ប្រអប់ការពន្យល់បន្ថែម១២ក

ការភ្ជាប់ឈើពីរ

តើអ្នកណាបានត្រូវតំណាងដោយឈើទាំងពីរ នៅសម័យបុរាណនិងនៅសម័យយើង?

ប្រអប់ការពន្យល់បន្ថែម១៣ក

វិហារផ្សេងគ្នា មេរៀនផ្សេងគ្នា

តើវិហារដែលអេសេគាលឃើញខុសគ្នាយ៉ាងណាពីវិហារដ៏រុងរឿងដែលសាវ័កប៉ូលបានរៀបរាប់?

ប្រអប់ការពន្យល់បន្ថែម១៤ក

មេរៀនពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត

តើមានមេរៀនអ្វីខ្លះពីវិហារដែលអេសេគាលឃើញ ដែលអ្នកអាចអនុវត្តតាមក្នុងការគោរពប្រណិប័តន៍របស់អ្នក?

ប្រអប់ការពន្យល់បន្ថែម១៥ក

ស្ដ្រីពេស្យាពីរនាក់បងប្អូន

ការរៀបរាប់របស់ព្រះយេហូវ៉ាអំពីអូហូឡានិងអូហូលីបាបញ្ជាក់អំពីអារម្មណ៍របស់លោកចំពោះអស់អ្នកដែលធ្វើឲ្យនាមបរិសុទ្ធរបស់លោកអាប់ឱន និងបំពានខ្នាតតម្រារបស់លោកស្តីអំពីការគោរពប្រណិប័តន៍ពិត។

ប្រអប់ការពន្យល់បន្ថែម១៦ក

តើពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមឬ?

ហេតុអ្វីយើងត្រូវកែតម្រូវការយល់ដឹងរបស់យើង?

ប្រអប់ការពន្យល់បន្ថែម១៦ខ

ការដកដង្ហើមធំ ការស្រែកថ្ងូរ ការគូសសញ្ញាសម្គាល់ និងការប្រហារ តើកើតឡើងនៅពេលណានិងតាមរបៀបណា?

ការបើកបង្ហាញដែលបានត្រូវកត់ទុកនៅអេសេគាលជំពូក៩ អាចជួយយើងឲ្យប្រឈមមុខនឹងទីបញ្ចប់នៃរបៀបរបបពិភពលោកនេះដោយមានទំនុកចិត្ត។

ប្រអប់ការពន្យល់បន្ថែម១៨ក

ព្រះយេហូវ៉ាព្រមានអំពីសង្គ្រាមដ៏ធំនៅថ្ងៃខាងមុខ

គម្ពីរប្រាប់ទុកជាមុនអំពីសង្គ្រាមផ្ដាច់ព្រ័ត្រ ដែលបង្ហាញថាព្រះយេហូវ៉ានឹងបំផ្លាញពួកអ្នកដែលប្រឆាំងលោក។

ប្រអប់ការពន្យល់បន្ថែម១៩ក

ទន្លេដែលផ្ដល់ពរពីព្រះយេហូវ៉ា

អ្នកសរសេរបទគម្ពីរមួយចំនួនបានប្រើឧទាហរណ៍ដូចគ្នាដើម្បីរៀបរាប់អំពីពរពីព្រះយេហូវ៉ា។

ប្រអប់ការពន្យល់បន្ថែម១៩ខ

ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!

តើអូរដែលហូរចេញពីទីបរិសុទ្ធរបស់ព្រះតំណាងឲ្យអ្វី?

ប្រអប់ការពន្យល់បន្ថែម២០ក

ការបែងចែកដីធ្លី

ការបើកបង្ហាញអំពីការបែងចែកដីធ្លីដែលអេសេគាលឃើញ មិនគ្រាន់តែលើកទឹកចិត្តជនជាតិយូដាដែលជាជននិរទេសនៅស្រុកបាប៊ីឡូនប៉ុណ្ណោះទេ តែក៏លើកទឹកចិត្តរាស្ត្រព្រះនៅសព្វថ្ងៃនេះដែរ។

ប្រអប់ការពន្យល់បន្ថែម២១ក

‹អ្នករាល់គ្នាត្រូវញែកដីទុកជាវិភាគទានដល់ព្រះ›

តើដីដែលព្រះបានញែកទុកមានប្រាំផ្នែកអ្វីខ្លះ? ហើយតើបានត្រូវញែកទុកសម្រាប់គោលបំណងអ្វី?

ប្រអប់ការពន្យល់បន្ថែម២២ក

ការល្បងលចុងក្រោយ

តើអ្នកដែលឈ្នះការល្បងលចុងក្រោយនឹងមានអនាគតបែបណា?