ផ្នែកទី៥
«ខ្ញុំអាស្រ័យនៅជាមួយនឹងប្រជាជាតិអ៊ីស្រាអែល» ការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាបានត្រូវរៀបចំឡើងវិញ
គោលចំណុច: លក្ខណៈពិសេសនៃវិហារដែលអេសេគាលបានឃើញក្នុងគំនិត និងអ្វីដែលយើងអាចរៀនពីនោះស្ដីអំពីការគោរពប្រណិប័តន៍ពិត
ការបើកបង្ហាញដែលព្រះយេហូវ៉ាបានឲ្យអេសេគាលនិងសាវ័កយ៉ូហានឃើញក្នុងគំនិត មានលក្ខណៈស្រដៀងគ្នា។ លក្ខណៈទាំងនោះបង្រៀនយើងនូវមេរៀនសំខាន់ៗដែលជួយយើងឲ្យគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបដែលលោកពេញចិត្តនៅឥឡូវនេះ ហើយបង្ហាញទុកជាមុនអំពីជីវិតក្នុងសួនឧទ្យានក្រោមការគ្រប់គ្រងនៃរាជាណាចក្រព្រះ។
ក្នុងផ្នែកនេះ
ជំពូកទី១៩
«នៅកន្លែងណាដែលទឹកនេះហូរកាត់ នឹងមានជីវិតនៅកន្លែងនោះ»
ហេតុអ្វីយើងអាចនិយាយថាការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិតអំពីទន្លេដែលហូរចេញពីវិហារបានកើតឡើងនៅសម័យបុរាណ កំពុងកើតឡើងនៅសម័យយើង ហើយនឹងកើតឡើងនៅថ្ងៃអនាគតដែរ?
ជំពូកទី២០
‹ចូរចាប់ឆ្នោតបែងចែកដីជាមត៌ក›
ក្នុងការបើកបង្ហាញ ព្រះបានប្រាប់អេសេគាលនិងជនរួមជាតិរបស់គាត់ដែលជាជននិរទេសឲ្យបែងចែកដីធ្លីក្នុងស្រុកសន្យាដល់កុលសម្ព័ន្ធអ៊ីស្រាអែល។
ជំពូកទី២១
«គេនឹងហៅក្រុងនោះថាព្រះយេហូវ៉ាស្ថិតនៅទីនោះ»
តើយើងអាចទាញមេរៀនអ្វីពីការបើកបង្ហាញដែលអេសេគាលបានឃើញអំពីក្រុងនិងឈ្មោះក្រុងនោះ?
ជំពូកទី២២
«ចូរគោរពប្រណិប័តន៍ព្រះ»
សៀវភៅនេះបានត្រូវរៀបចំឡើងក្នុងបំណងពង្រឹងការតាំងចិត្តរបស់យើងក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។