ជំពូកទី២០
‹ចូរចាប់ឆ្នោតបែងចែកដីជាមត៌ក›
គោលចំណុច: អត្ថន័យនៃការបែងចែកដីធ្លី
១, ២. (ក) តើអេសេគាលបានទទួលការណែនាំអ្វីខ្លះពីព្រះយេហូវ៉ា? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
អេសេគាលទើបតែបានទទួលការបើកបង្ហាញមួយ ដែលច្បាស់ជាធ្វើឲ្យគាត់គិតទៅដល់សម័យម៉ូសេនិងសម័យយ៉ូស្វេប្រមាណ៩០០ឆ្នាំមុន។ នៅគ្រានោះ ព្រះយេហូវ៉ាបានប្រាប់ម៉ូសេអំពីព្រំប្រទល់នៃស្រុកសន្យា ហើយក្រោយមកលោកបានប្រាប់យ៉ូស្វេអំពីរបៀបបែងចែកដីធ្លីដល់កុលសម្ព័ន្ធអ៊ីស្រាអែល។ (ជប. ៣៤:១-១៥; យ៉ូស. ១៣:៧; ២២:៤, ៩) ប៉ុន្តែ ឥឡូវនេះគឺឆ្នាំ៥៩៣ មុនគ.ស. ព្រះយេហូវ៉ាផ្ដល់ការណែនាំដល់អេសេគាលនិងជននិរទេសឯទៀត ឲ្យបែងចែកដីធ្លីក្នុងស្រុកសន្យាដល់កុលសម្ព័ន្ធអ៊ីស្រាអែលម្ដងទៀត!—អេគ. ៤៥:១; ៤៧:១៤; ៤៨:២៩
២ តើការបើកបង្ហាញនេះមានដំណឹងអ្វីដល់អេសេគាលនិងជននិរទេសឯទៀត? ហេតុអ្វីការបើកបង្ហាញនេះផ្ដល់ការលើកទឹកចិត្តដល់រាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ? តើការបើកបង្ហាញនេះនឹងកើតឡើងក្នុងកម្រិតធំជាងនៅថ្ងៃអនាគតឬទេ?
ការធានាបួនយ៉ាងដែលលើកទឹកចិត្ត
៣, ៤. (ក) តើការបើកបង្ហាញចុងក្រោយដែលអេសេគាលឃើញក្នុងគំនិតផ្ដល់ការធានាបួនយ៉ាងអ្វីខ្លះដល់ជននិរទេស? (ខ) ក្នុងជំពូកនេះ តើយើងនឹងពិចារណាអំពីការធានាអ្វី?
៣ ការបើកបង្ហាញចុងក្រោយដែលអេសេគាលបានឃើញក្នុងគំនិត បានត្រូវរៀបរាប់ចាប់ពីជំពូកទី៤០ដល់ជំពូកទី៤៨ក្នុងសៀវភៅអេសេគាល។ (អេគ. ៤០:១–៤៨:៣៥) ការ បើកបង្ហាញនេះផ្ដល់ការធានាបួនយ៉ាងដែលគួរឲ្យលើកទឹកចិត្តដល់ជននិរទេស ស្ដីអំពីប្រជាជាតិអ៊ីស្រាអែលដែលបានត្រូវរៀបចំឡើងវិញ។ តើការធានាបួនយ៉ាងនោះមានអ្វីខ្លះ? ទី១ ការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងនៅឯវិហារព្រះ។ ទី២ សង្ឃនិងពួកគង្វាលដែលជាមនុស្សសុចរិតនឹងនាំមុខប្រជាជាតិអ៊ីស្រាអែល។ ទី៣ ដីធ្លីនឹងត្រូវបែងចែកជាមត៌កដល់អស់អ្នកដែលត្រឡប់មកស្រុកអ៊ីស្រាអែលវិញ។ ទី៤ ព្រះយេហូវ៉ានឹងនៅជាមួយពួកគេម្ដងទៀត។
៤ ជំពូកទី១៣និង១៤ក្នុងសៀវភៅនេះ រៀបរាប់អំពីរបៀបដែលការធានាពីរដំបូងបានក្លាយជាការពិត ពោលគឺការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ និងការមានពួកគង្វាលដែលជាមនុស្សសុចរិតនាំមុខ។ ក្នុងជំពូកនេះ យើងនឹងផ្ដោតទៅលើការធានាទី៣ ស្ដីអំពីការបែងចែកដីធ្លីជាមត៌ក។ នៅជំពូកបន្ទាប់ យើងនឹងរៀនអំពីការធានាទី៤ ដែលថាព្រះយេហូវ៉ានឹងនៅជាមួយពួកគេ។—អេគ. ៤៧:១៣-២១; ៤៨:១-៧, ២៣-២៩
«ទឹកដីនេះ . . . ខ្ញុំប្រគល់ដល់អ្នករាល់គ្នាទុកជាមត៌ក»
៥, ៦. (ក) ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត តើទឹកដីអ្វីនឹងត្រូវបែងចែក? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើការបើកបង្ហាញអំពីការបែងចែកដីធ្លីមានគោលបំណងអ្វី?
៥ សូមអាន អេសេគាល ៤៧:១៤។ ក្នុងការបើកបង្ហាញ ព្រះយេហូវ៉ាបានឲ្យអេសេគាលឃើញទឹកដីមួយចំណែក ដែលនឹង«ស្អាតដូចជាសួនអេដែន» ហើយនឹងមាននាពេលខាងមុខ។ (អេគ. ៣៦:៣៥) បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «នេះជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែកឲ្យដល់កុលសម្ព័ន្ធទាំង១២នៃជនជាតិអ៊ីស្រាអែល ទុកជាមត៌ក»។ (អេគ. ៤៧:១៣) «ទឹកដី»ដែលត្រូវបែងចែកគឺជាស្រុកអ៊ីស្រាអែលដែលបានត្រូវរៀបចំសាជាថ្មី ជាកន្លែងដែលជននិរទេសនឹងត្រឡប់មកវិញ។ បន្ទាប់មក ដូចដែលបានកត់ទុកនៅអេសេគាល ៤៧:១៥-២១ ព្រះយេហូវ៉ាបន្តរៀបរាប់ព័ត៌មានល្អិតល្អន់អំពីព្រំប្រទល់នៃស្រុកទាំងមូល។
៦ តើការបើកបង្ហាញអំពីការបែងចែកដីធ្លីមានគោលបំណងអ្វី? ការរៀបរាប់អំពីព្រំប្រទល់ដែលបានត្រូវវាស់វែងយ៉ាងត្រឹមត្រូវ ផ្ដល់ទំនុកចិត្តដល់អេសេគាលនឹងជននិរទេសឯទៀតថាស្រុកកំណើតជាទីស្រឡាញ់របស់ពួកគេនឹងត្រូវរៀបចំឡើងវិញជាមិនខាន។ សូមស្រមៃគិតទៅមើល ព័ត៌មានដ៏ល្អិតល្អន់និងរស់រវើកដែលព្រះយេហូវ៉ាបានប្រាប់ ច្បាស់ជាលើកទឹកចិត្តជននិរទេសខ្លាំងណាស់! តើរាស្ត្ររបស់ព្រះនៅសម័យបុរាណពិតជាបានទទួលដីធ្លីដែលបានត្រូវបែងចែកឲ្យពួកគេជាមត៌កឬទេ? ពួកគេពិតជាបានទទួលមែន។
៧. (ក) តើមានព្រឹត្តិការណ៍អ្វីខ្លះបានកើតឡើងនៅឆ្នាំ៥៣៧ មុនគ.ស.? ហើយតើនេះរំលឹកយើងអំពីអ្វី? (ខ) ដំបូង តើយើងនឹងពិចារណាសំណួរអ្វី?
៧ ប្រហែល៥៦ឆ្នាំក្រោយអេសេគាលទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិត នៅឆ្នាំ៥៣៧ មុនគ.ស. ជននិរទេសរាប់ពាន់នាក់ចាប់ផ្ដើមត្រឡប់មកស្រុកអ៊ីស្រាអែលវិញ ហើយទទួលដីធ្លីនៅទីនោះ។ ព្រឹត្តិការណ៍សំខាន់ៗទាំងនោះ រំលឹកយើងអំពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងចំណោមរាស្ត្រព្រះនៅសម័យយើង។ ក្នុងន័យម្យ៉ាង ពួកគេក៏បានទទួលដីធ្លីដែរ។ តើតាមរបៀបណា? ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យអ្នកបម្រើរបស់លោកចូលក្នុងស្រុកក្នុងន័យធៀប ហើយទទួលដីធ្លីនៅទីនោះ។ ហេតុនេះហើយ ការរៀបចំស្រុកសន្យាសម័យបុរាណផ្ដល់មេរៀនជាច្រើន អំពីការរៀបចំស្រុកក្នុងន័យធៀបរបស់រាស្ត្រព្រះនៅសព្វថ្ងៃ។ ប៉ុន្តែ មុននឹងយើងពិចារណាមេរៀនទាំងនេះ ដំបូងសូមឲ្យយើងពិចារណាសំណួរមួយជា
មុនសិន គឺ«ហេតុអ្វីយើងអាចសន្និដ្ឋានថាស្រុករបស់រាស្ត្រព្រះពិតជាមាននៅសព្វថ្ងៃនេះមែន?»។៨. (ក) តើព្រះយេហូវ៉ាបានជំនួសប្រជាជាតិអ៊ីស្រាអែលដោយប្រជាជាតិអ្វី? (ខ) តើស្រុករបស់រាស្ត្រព្រះជាអ្វី? (គ) តើស្រុកនោះមានឡើងនៅពេលណា? ហើយតើអ្នកណាខ្លះរស់នៅក្នុងស្រុកនោះ?
៨ នៅក្នុងការបើកបង្ហាញមុនដែលអេសេគាលបានទទួល ព្រះយេហូវ៉ាបានបញ្ជាក់ថាទំនាយអំពីការរៀបចំអ៊ីស្រាអែលឡើងវិញ នឹងកើតឡើងក្នុងកម្រិតធំជាង ក្រោយ«ដាវីឌជាអ្នកបម្រើ»លោក គឺលោកយេស៊ូគ្រិស្តចាប់ផ្ដើមគ្រប់គ្រងជាស្ដេច។ (អេគ. ៣៧:២៤) ព្រឹត្តិការណ៍នោះបានកើតឡើងនៅឆ្នាំ១៩១៤ គ.ស.។ មកដល់គ្រានេះប្រជាជាតិអ៊ីស្រាអែល បានត្រូវជំនួសជាយូរមកហើយដោយអ៊ីស្រាអែលនៃព្រះ។ ពួកគេគឺជាគ្រិស្តសាសនិកដែលព្រះបានរើសតាំង។ (សូមអាន ម៉ាថាយ ២១:៤៣; ពេត្រុសទី១ ២:៩) ប៉ុន្តែ ព្រះយេហូវ៉ាមិនគ្រាន់តែជំនួសប្រជាជាតិអ៊ីស្រាអែលដោយអ៊ីស្រាអែលនៃព្រះប៉ុណ្ណោះទេ តែលោកក៏ជំនួសស្រុកអ៊ីស្រាអែលដោយស្រុកក្នុងន័យធៀបដែរ។ (អេ. ៦៦:៨) ដូចយើងបានរៀននៅជំពូកទី១៧ក្នុងសៀវភៅនេះ ស្រុកនេះគឺប្រៀបដូចជាសួនឧទ្យានដែលមានស្ថានភាពសុខសាន្តនិងមានសកម្មភាពផ្សេងៗដែលពួកអ្នករើសតាំងបានគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាំងពីឆ្នាំ១៩១៩(សូមមើលប្រអប់៩ខ«ហេតុអ្វីនៅឆ្នាំ១៩១៩?»)។ កាលដែលពេលវេលា កន្លងទៅ «ចៀមឯទៀត»ជាពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី ក៏ចាប់ផ្ដើមរស់នៅក្នុងស្រុកនេះដែរ។ (យ៉ូន. ១០:១៦) នៅសព្វថ្ងៃ ស្រុករបស់រាស្ត្រព្រះកាន់តែរីកធំឡើង ហើយពួកគេនឹងទទួលពរយ៉ាងពេញលេញក្រោយសង្គ្រាមអាម៉ាគេដូន។
ការបែងចែកទឹកដីយ៉ាងត្រឹមត្រូវនិងស្មើគ្នា
៩. ស្ដីអំពីការបែងចែកដីធ្លី តើព្រះយេហូវ៉ាបានផ្ដល់ការណែនាំយ៉ាងល្អិតល្អន់អ្វីខ្លះ?
៩ សូមអាន អេសេគាល ៤៨:១, ២៨។ ក្រោយពីមានការកំណត់ព្រំប្រទល់ស្រុកនោះរួចហើយ ព្រះយេហូវ៉ាបានរៀបរាប់យ៉ាងល្អិតល្អន់អំពីរបៀបបែងចែកទឹកដីនោះ។ លោកបានណែនាំឲ្យបែងចែកទឹកដីយ៉ាងត្រឹមត្រូវនិងស្មើគ្នាសម្រាប់កុលសម្ព័ន្ធទាំង១២ ពីទិសខាងជើងដល់ទិសខាងត្បូង។ ដំបូង កុលសម្ព័ន្ធដាន់បានទទួលទឹកដីនៅប៉ែកខាងជើងនៃព្រំប្រទល់ស្រុក ហើយចុងក្រោយបង្អស់ កុលសម្ព័ន្ធកាដបានទទួលទឹកដីនៅប៉ែកខាងត្បូងនៃព្រំប្រទល់ស្រុក។ ដីធ្លីដែលជាចំណែកមត៌កនៃកុលសម្ព័ន្ធនីមួយៗលាតសន្ធឹងពីព្រំប្រទល់ភាគខាងកើតទៅភាគខាងលិច គឺទៅដល់សមុទ្រធំឬសមុទ្រមេឌីទែរ៉ានេ។—អេគ. ៤៧:២០
១០. ផ្នែកនេះនៃការបើកបង្ហាញ តើមានការធានាអ្វីខ្លះទំនងជាបានត្រូវបញ្ជាក់ដល់ជននិរទេស?
១០ ក្នុងផ្នែកនេះនៃការបើកបង្ហាញ តើមានការធានាអ្វីខ្លះដែលទំនងជាបានត្រូវបញ្ជាក់ដល់ជននិរទេស? ព័ត៌មានល្អិតល្អន់ដែលអេសេគាលបានរៀបរាប់អំពីការបែងចែកទឹកដី ច្បាស់ជាផ្ដល់ការធានាដល់ជននិរទេសថា ការបែងចែកទឹកដីនឹងមានរបៀបរៀបរយ។ បន្ថែមទៅទៀត ការបែងចែកទឹកដីយ៉ាងត្រឹមត្រូវសម្រាប់កុលសម្ព័ន្ធទាំង១២ ផ្ដល់ការធានាថាជននិរទេសម្នាក់ៗដែលត្រឡប់មកវិញ នឹងទទួលទឹកដីជាមត៌កនៅក្នុងស្រុកដែលបានត្រូវរៀបចំសាជាថ្មី។ គ្មានអ្នកណាម្នាក់ដែលត្រឡប់មកវិញមិនបានទទួលដីធ្លី ឬផ្ទះសម្បែងឡើយ។
១១. តើយើងអាចទាញមេរៀនអ្វីខ្លះពីការបើកបង្ហាញអំពីការបែងចែកដីធ្លី? (សូមមើលប្រអប់«ការបែងចែកដីធ្លី»)
១១ នៅសព្វថ្ងៃ តើយើងអាចទាញមេរៀនអ្វីខ្លះដែលគួរឲ្យលើកទឹកចិត្តពីការបើកបង្ហាញនេះ? ស្រុកសន្យាដែលបានត្រូវរៀបចំឡើងវិញ មិនមែនសម្រាប់តែពួកសង្ឃ ពួកលេវី និងពួកមេដឹកនាំប៉ុណ្ណោះទេ តែក៏សម្រាប់សមាជិកទាំងអស់ដែលមកពីកុលសម្ព័ន្ធទាំង១២ផងដែរ។ (អេគ. ៤៥:៤, ៥, ៧, ៨) ស្រដៀងគ្នាដែរ នៅសព្វថ្ងៃនេះសួនឧទ្យានក្នុងន័យធៀប មិនគ្រាន់តែសម្រាប់គ្រិស្តសាសនិករើសតាំងដែលនៅសល់ និងសម្រាប់ពួកអ្នកនាំមុខនៅក្នុងចំណោម«មនុស្សមួយក្រុមធំ»ប៉ុណ្ណោះទេ តែក៏សម្រាប់សមាជិកទាំងអស់នៃមនុស្សមួយក្រុមធំផងដែរ។ * (បប. ៧:៩) មិនថាយើងមានតួនាទីតូចទាបយ៉ាងណានៅក្នុងអង្គការព្រះយេហូវ៉ាក៏ដោយ យើងមានតួនាទីសំខាន់និងមានភារកិច្ចដ៏មានតម្លៃនៅក្នុងស្រុករបស់រាស្ត្រព្រះ។ នេះជាការធានាដ៏កក់ក្ដៅណាស់!
តើភាពខុសគ្នាពីរដ៏សំខាន់មានន័យយ៉ាងណាចំពោះយើង?
១២, ១៣. ស្ដីអំពីការបែងចែកដីធ្លីដល់កុលសម្ព័ន្ធទាំង១២ តើព្រះយេហូវ៉ាបានផ្ដល់ការណែនាំជាក់លាក់អ្វីខ្លះ?
១២ ការណែនាំខ្លះរបស់ព្រះយេហូវ៉ាអំពីការបែងចែកទឹកដី ប្រហែលជាធ្វើឲ្យអេសេគាលឆ្ងល់ ដោយសារការណែនាំទាំងនោះខុសពីការណែនាំដែលព្រះបានឲ្យដល់ម៉ូសេ។ ឥឡូវសូមពិចារណាភាពខុសគ្នាពីរនេះ។ មួយទាក់ទងនឹងទឹកដី ហើយមួយទៀតទាក់ទងនឹងមនុស្សដែលរស់នៅលើទឹកដីនោះ។
១៣ ទី១ ទឹកដី។ ម៉ូសេបានត្រូវបង្គាប់ឲ្យបែងចែកដីធ្លីដល់កុលសម្ព័ន្ធនីមួយៗស្របតាមជប. ២៦:៥២-៥៤) ប៉ុន្តែ ក្នុងការបើកបង្ហាញដែលអេសេគាលឃើញក្នុងគំនិត ព្រះយេហូវ៉ាបានផ្ដល់ការណែនាំយ៉ាងជាក់លាក់ឲ្យបែងចែកដីធ្លីដល់កុលសម្ព័ន្ធនីមួយៗ«ស្មើៗគ្នា»។ (អេគ. ៤៧:១៤) ដូច្នេះ ដីធ្លីដែលជាមត៌ករបស់កុលសម្ព័ន្ធនីមួយៗ មានចម្ងាយដែលត្រូវធ្វើដំណើរពីព្រំប្រទល់ខាងជើងដល់ព្រំប្រទល់ខាងត្បូងស្មើគ្នា។ ទោះជាជនជាតិអ៊ីស្រាអែលមកពីកុលសម្ព័ន្ធណាក៏ដោយ ពួកគេម្នាក់ៗអាចទទួលប្រយោជន៍ពីធនធានធម្មជាតិដូចគ្នាក្នុងស្រុកសន្យា។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ទទួលភោគផលល្អៗពីស្រុកដែលសម្បូរទឹកនោះផងដែរ។
ចំនួនមនុស្សក្នុងកុលសម្ព័ន្ធនោះ។ (១៤. ស្ដីអំពីជនបរទេស តើការណែនាំរបស់ព្រះយេហូវ៉ាដល់អេសេគាល ខុសគ្នាយ៉ាងណានឹងអ្វីដែលបានចែងទុកក្នុងច្បាប់ម៉ូសេ?
១៤ ទី២ មនុស្សដែលរស់នៅលើទឹកដីនោះ។ ច្បាប់ម៉ូសេការពារជននិរទេស និងអនុញ្ញាតឲ្យពួកគេចូលរួមក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា តែពួកគេមិនអាចទទួលដីធ្លីជាមត៌កឡើយ។ (ចល. ១៩:៣៣, ៣៤) ប៉ុន្តែ ឥឡូវអ្វីដែលព្រះយេហូវ៉ាប្រាប់អេសេគាល ខុសពីអ្វីដែលលោកបានប្រាប់ក្នុងច្បាប់ម៉ូសេ។ ព្រះយេហូវ៉ាបង្គាប់ថា៖ «ត្រូវប្រគល់ចំណែកដីធ្លីជាមត៌កដល់ជនបរទេស ក្នុងទឹកដីរបស់កុលសម្ព័ន្ធណាដែលគេបានទៅរស់នៅ»។ តាមរយៈបង្គាប់នេះ ព្រះយេហូវ៉ាបំបាត់ចោលភាពខុសគ្នារវាង«ជនជាតិអ៊ីស្រាអែល»និងជនបរទេសនៅក្នុងស្រុក។ (អេគ. ៤៧:២២, ២៣) ក្នុងស្រុកដែលបានត្រូវរៀបចំឡើងវិញដែលអេសេគាលឃើញក្នុងការបើកបង្ហាញ គាត់ឃើញថាមនុស្សដែលរស់នៅទីនោះ មានភាពស្មើគ្នានិងមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ព្រះ។—ចល. ២៥:២៣
១៥. តើមានសេចក្ដីពិតដ៏ស្ថិតស្ថេរអ្វីអំពីព្រះយេហូវ៉ាដែលបានត្រូវបញ្ជាក់ក្នុងការណែនាំរបស់លោកអំពីទឹកដីនិងមនុស្សដែលរស់នៅទីនោះ?
អែស. ៨:២០; នេហ. ៣:២៦; ៧:៦, ២៥; អេ. ៥៦:៣, ៨) បន្ថែមទៅទៀត ការណែនាំទាំងនេះបញ្ជាក់អំពីសេចក្ដីពិតដ៏ស្ថិតស្ថេរនិងគួរឲ្យលើកទឹកចិត្តថា ចំពោះព្រះយេហូវ៉ាអ្នកបម្រើទាំងអស់របស់លោកមានតម្លៃស្មើគ្នា។ (សូមអាន ហាកាយ ២:៧) សព្វថ្ងៃនេះ មិនថាយើងមានសេចក្ដីសង្ឃឹមនៅស្ថានសួគ៌ឬនៅផែនដីក្ដី យើងឲ្យតម្លៃសេចក្ដីពិតនោះដូចគ្នា។
១៥ ការណែនាំដ៏អស្ចារ្យទាំងពីរដែលអេសេគាលបានទទួលស្ដីអំពីទឹកដីនិងមនុស្សដែលរស់នៅទីនោះ ច្បាស់ជាពង្រឹងកម្លាំងចិត្តជននិរទេស។ ពួកគេដឹងថាព្រះយេហូវ៉ានឹងបែងចែកដីធ្លីដល់ពួកគេស្មើៗគ្នា ទោះជាពួកគេជាជនជាតិអ៊ីស្រាអែលឬជាជនបរទេសដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ាក៏ដោយ។ (១៦, ១៧. (ក) តើតាមរបៀបណាយើងទទួលប្រយោជន៍ពីការគិតពិចារណាយ៉ាងល្អិតល្អន់អំពីស្រុកនិងមនុស្សដែលរស់នៅទីនោះ? (ខ) តើយើងនឹងពិចារណាអំពីអ្វីនៅជំពូកបន្ទាប់?
១៦ តើតាមរបៀបណាយើងទទួលប្រយោជន៍ពីការគិតពិចារណាយ៉ាងល្អិតល្អន់អំពីទឹកដីនិងមនុស្សដែលរស់នៅទីនោះ? យើងបានទទួលការរំលឹកថាសព្វថ្ងៃនេះភាពស្មើគ្នានិងសាមគ្គីភាពជាលក្ខណៈពិសេសនៃបងប្អូនរួមជំនឿរបស់យើងនៅទូទាំងពិភពលោក។ ព្រះយេហូវ៉ាមិនរើសមុខទេ។ ហេតុនេះ យើងត្រូវសួរខ្លួនថា‹តើខ្ញុំមិនរើសមុខដូចព្រះយេហូវ៉ាឬទេ? មិនថាបងប្អូនរួមជំនឿជាជនជាតិណាឬមានកាលៈទេសៈណាក្នុងជីវិតក៏ដោយ តើខ្ញុំប្រព្រឹត្តទៅលើពួកគាត់ម្នាក់ៗដោយគោរពយ៉ាងអស់ពីចិត្តឬទេ?›។ (រ៉ូម ១២:១០) យើងមានអំណរខ្លាំងណាស់ដែលព្រះយេហូវ៉ាឲ្យយើងមានសិទ្ធិស្មើៗគ្នាក្នុងសួនឧទ្យានក្នុងន័យធៀប ជាកន្លែងដែលយើងបំពេញកិច្ចបម្រើពិសិដ្ឋជូនបិតាស្ថានសួគ៌របស់យើងយ៉ាងអស់ពីចិត្ត និងទទួលពរពីលោកយ៉ាងបរិបូរ។—កាឡ. ៣:២៦-២៩; បប. ៧:៩
១៧ ឥឡូវសូមឲ្យយើងពិចារណាការធានាទី៤ ដែលមាននៅផ្នែកចុងក្រោយនៃការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត។ ការធានានោះគឺជាសេចក្ដីសន្យាដែលថា ព្រះយេហូវ៉ានឹងនៅជាមួយជននិរទេស។ តើយើងអាចទាញមេរៀនអ្វីខ្លះពីសេចក្ដីសន្យានោះ? យើងនឹងរកឃើញចម្លើយក្នុងជំពូកបន្ទាប់។
^ វគ្គ 11 ដើម្បីដឹងអំពីតួនាទីពិសេសនិងភារកិច្ចដែលព្រះយេហូវ៉ាផ្ដល់ឲ្យពួកសង្ឃនិងមេដឹកនាំក្នុងស្រុករបស់រាស្ត្រព្រះ សូមមើលក្នុងជំពូកទី១៤នៃសៀវភៅនេះ។