លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៣

‹ខ្ញុំនឹងនាំអ្នករាល់គ្នាឲ្យត្រឡប់មកវិញ› ការគោរពប្រណិប័តន៍ពិតបានត្រូវសន្យាថានឹងរៀបចំឡើងវិញ

‹ខ្ញុំនឹងនាំអ្នករាល់គ្នាឲ្យត្រឡប់មកវិញ› ការគោរពប្រណិប័តន៍ពិតបានត្រូវសន្យាថានឹងរៀបចំឡើងវិញ

អេសេគាល ២០:៤១

គោល​ចំណុច: ទំនាយ​អេសេគាល​បើក​បង្ហាញ​អំពី​ការ​រៀបចំ​ឡើង​វិញ

ប្រជាជាតិ​អ៊ីស្រាអែល​បាក់​បែក​គ្នា​និង​លែង​មាន​សាមគ្គីភាព​ទៀត​ហើយ ដោយ​សារ​ការ​ក្បត់​ជំនឿ។ ប្រជាជាតិ​នេះ​កំពុង​រង​ទុក្ខ​នឹង​ផល​វិបាក​ដែល​មក​ពី​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។ ពួក​គេ​បាន​បង្ខូច​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​អាប់​ឱន។ ប៉ុន្តែ ពេល​ដែល​ពួក​គេ​រង​ទុក្ខ ព្រះ​យេហូវ៉ា​បាន​ជំរុញ​ចិត្ត​អេសេគាល​ឲ្យ​ប្រកាស​ទំនាយ​មួយ​ចំនួន​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម។ ដោយ​ប្រើ​ឧទាហរណ៍​ចំ​ៗ​និង​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ នោះ​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​លើក​ទឹក​ចិត្ត​បណ្ដា​ជន​អ៊ីស្រាអែល​ដែល​ជា​ជន​និរទេស​ប៉ុណ្ណោះ​ទេ តែ​ក៏​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​ចង់​ឃើញ​ការ​គោរព​ប្រណិប័តន៍​ពិត​ត្រូវ​រៀបចំ​ឡើង​វិញ​ដែរ។

ក្នុងផ្នែកនេះ

ជំពូកទី៨

«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»

ព្រះបានបណ្ដាលឲ្យអេសេគាលកត់ទុកទំនាយបួនអំពីមេស្ស៊ីជាគង្វាលនិងជាអ្នកគ្រប់គ្រងនៅថ្ងៃអនាគត។ លោកនឹងរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញឲ្យមានជារៀងរហូត។

ជំពូកទី៩

«ខ្ញុំនឹងឲ្យពួកគេមានចិត្តតែមួយ»

តើទំនាយទៅកាន់ជនជាតិយូដាដ៏ស្មោះត្រង់ដែលជាជននិរទេសនៅបាប៊ីឡូនមានន័យយ៉ាងណាចំពោះយើង?

ជំពូកទី១០

«អ្នករាល់គ្នានឹងរស់ឡើងវិញ»

អេសេគាលបានឃើញក្នុងគំនិតអំពីជ្រលងដែលពេញទៅដោយឆ្អឹងស្ងួតហែង ហើយឆ្អឹងទាំងនេះមានជីវិតឡើងវិញ។ តើនេះមានន័យយ៉ាងណា?

ជំពូកទី១១

«ខ្ញុំបានតែងតាំងអ្នកជាអ្នកចាំយាម»

តើអ្នកចាំយាមនេះមានតួនាទីនិងភារកិច្ចអ្វីខ្លះ? តើគាត់ត្រូវប្រកាសអំពីការព្រមានអ្វី?

ជំពូកទី១២

«ខ្ញុំនឹងបង្រួបបង្រួមពួកគេឲ្យទៅជាប្រជាជាតិតែមួយ»

ព្រះយេហូវ៉ាសន្យាបង្រួបបង្រួមរាស្ត្ររបស់លោក។

ជំពូកទី១៣

‹ចូររៀបរាប់អំពីវិហារ›

តើវិហារដែលអេសេគាលឃើញក្នុងគំនិតមានន័យយ៉ាងណា?

ជំពូកទី១៤

«នេះហើយជាច្បាប់វិហារ»

តើពួកយូដានៅសម័យអេសេគាលប្រហែលជាទាញមេរៀនអ្វីខ្លះពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត? តើតាមរបៀបណាវិហារនោះទាក់ទងនឹងសម័យយើង?