ជំពូកទី៨
«ខ្ញុំនឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀមខ្ញុំ»
គោលចំណុច: ទំនាយបួនអំពីមេស្ស៊ី។ គ្រិស្តបានសម្រេចទំនាយទាំងនោះ
១-៣ ហេតុអ្វីអេសេគាលក្រៀមក្រំចិត្ត? ហើយតើគាត់បានត្រូវជំរុញចិត្តឲ្យកត់ទុកអំពីអ្វី?
ឥឡូវជាឆ្នាំទី៦ដែលអេសេគាលបានត្រូវនិរទេស។ * អេសេគាលក្រៀមក្រំចិត្តណាស់ ពេលគាត់រំពឹងគិតអំពីស្ថានភាពដ៏គួរឲ្យសោកស្ដាយនៃការគ្រប់គ្រងនៅស្រុកយូដា ជាស្រុកកំណើតជាទីស្រឡាញ់របស់គាត់ ដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រ។ គាត់បានឃើញមានការផ្លាស់ប្ដូរអ្នកគ្រប់គ្រងផ្សេងៗ។
២ អេសេគាលបានកើតនៅពាក់កណ្ដាលរាជ្យយ៉ូសៀសដែលជាស្ដេចស្មោះត្រង់។ អេសេគាលច្បាស់ជារំភើបចិត្ត ពេលដែលគាត់ដឹងថាយ៉ូសៀសបានដឹកនាំឲ្យមានការបំផ្លាញរូបព្រះ ហើយរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញក្នុងស្រុកយូដា។ (២ប្រ. ៣៤:១-៨) ប៉ុន្តែ ការផ្លាស់ប្ដូរដែលយ៉ូសៀសបានរៀបចំនោះ មិនបាននៅគង់វង្សទេ ដោយសារស្ដេចភាគច្រើនដែលគ្រប់គ្រងក្រោយគាត់ បានបន្តគោរពបូជារូបព្រះ។ គឺមិនគួរឲ្យភ្ញាក់ផ្អើលឡើយ នៅក្រោមការគ្រប់គ្រងរបស់ស្ដេចដ៏អាក្រក់ទាំងនោះ ប្រជាជាតិទាំងមូលមានសីលធម៌អាប់ឱន ហើយបាត់បង់ចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ តើនេះធ្វើឲ្យលែងមានសង្ឃឹមឬ? មិនមែនទេ!
៣ ព្រះយេហូវ៉ាបានបណ្ដាលឲ្យអ្នកប្រកាសទំនាយដ៏ស្មោះត្រង់របស់លោក កត់ទុកទំនាយមួយអំពីមេស្ស៊ីដែលជាអ្នកគ្រប់គ្រងនៅថ្ងៃអនាគត ហើយជាគង្វាលដែលនឹងរៀបចំ
ការគោរពប្រណិប័តន៍ពិតឡើងវិញជារៀងរហូត ព្រមទាំងថែរក្សាចៀមរបស់ព្រះយេហូវ៉ាយ៉ាងថ្នាក់ថ្នម។ យើងនឹងពិចារណាអំពីទំនាយទាំងនោះយ៉ាងយកចិត្តទុកដាក់ ព្រោះអ្វីដែលទំនាយទាំងនោះសម្រេច ទាក់ទងនឹងអនាគតដ៏ស្ថិតស្ថេររបស់យើង។ បន្ទាប់មក សូមយើងពិនិត្យមើលទំនាយបួនអំពីមេស្ស៊ីដែលមានក្នុងសៀវភៅអេសេគាល។‹ត្រួយមួយ›ក្លាយជា«ដើមស៊ីដារដ៏អស្ចារ្យ»
៤. តើអេសេគាលបានប្រាប់អំពីទំនាយអ្វី? ហើយតើតាមរបៀបណាព្រះយេហូវ៉ាចាប់ផ្ដើមរៀបរាប់ទំនាយនោះ?
៤ ប្រហែលឆ្នាំ៦១២ មុនគ.ស. ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅអេសេគាល ហើយលោកបានប្រាប់អំពីទំនាយដែលបង្ហាញនូវការគ្រប់គ្រងរបស់មេស្ស៊ី ព្រមទាំងអំពីសារៈសំខាន់នៃការទុកចិត្តទៅលើរាជាណាចក្ររបស់លោក។ ព្រះយេហូវ៉ាចាប់ផ្ដើមដោយឲ្យអេសេគាលប្រាប់ដល់ជនរួមជាតិដែលជាជននិរទេស នូវប្រស្នាមួយដែលបកអាក្រាតភាពមិនស្មោះត្រង់របស់ពួកអ្នកដឹកនាំនៃស្រុកយូដា ហើយបញ្ជាក់ថាមនុស្សត្រូវការមេស្ស៊ីដែលជាអ្នកគ្រប់គ្រងដ៏សុចរិត។—អេគ. ១៧:១, ២
៥. តើប្រស្នាដែលអេសេគាលប្រាប់នោះរៀបរាប់អំពីអ្វីខ្លះ?
៥ សូមអាន អេសេគាល ១៧:៣-១០។ ប្រស្នានោះរៀបរាប់ដូចតទៅ៖ «ឥន្ទ្រីធំមួយ»កាច់យកមែកមួយពីចុងដើមស៊ីដារ រួចយកមែកនោះទៅដាក់ក្នុង‹ក្រុងរបស់ពួកឈ្មួញ›។ រួចមក ឥន្ទ្រីនោះបានយក«គ្រាប់ពូជខ្លះពីស្រុកមួយ» ហើយដាំនៅក្នុងដីដែលមានជីជាតិ«ក្បែរផ្លូវទឹក»។ គ្រាប់ពូជនោះក៏ដុះឡើង ទៅជា«ដើមទំពាំងបាយជូរទាបមួយវារលើដី»។ បន្ទាប់មក មាន«ឥន្ទ្រីធំ»មួយទៀតលេចមក។ ដើមទំពាំងបាយជូរក៏ចាក់ឫស«តម្រង់ទៅរក»ឥន្ទ្រីនោះ ក្នុងបំណងឲ្យឥន្ទ្រីនោះយកវាទៅដាក់នៅកន្លែងមួយទៀតដែលសម្បូរទឹក។ ព្រះយេហូវ៉ាកាត់ទោសទង្វើរបស់ដើមទំពាំងបាយជូរនោះ ដោយបញ្ជាក់ថាឫសរបស់វានឹងត្រូវដករំលើង ហើយវានឹងត្រូវ«ក្រៀមស្វិតអស់»។
៦. សូមពន្យល់អត្ថន័យនៃប្រស្នានោះ។
៦ តើប្រស្នានោះមានន័យអ្វី? (សូមអាន អេសេគាល ១៧:១១-១៥) នៅឆ្នាំ៦១៧ មុនគ.ស. ស្ដេចនេប៊ូក្នេសានៃស្រុកបាប៊ីឡូន(«ឥន្ទ្រីធំ»ទី១) បានមកឡោមព័ទ្ធក្រុងយេរូសាឡិម។ នេប៊ូក្នេសាបានដកយេហូយ៉ាគីនជាស្ដេចស្រុកយូដា(«មែកមួយពីចុងដើម»)ពីបល្ល័ង្ករបស់គាត់ ហើយនាំគាត់ទៅស្រុកបាប៊ីឡូន(‹ក្រុងរបស់ពួកឈ្មួញ›)។ នេប៊ូក្នេសាបានដាក់សេដេគាជាពូជពង្សស្ដេច(«គ្រាប់ពូជពីស្រុកមួយ»)ឲ្យគ្រប់គ្រងនៅក្រុងយេរូសាឡិម។ ស្ដេចយូដាថ្មីនេះបានធ្វើសម្បថដោយនូវនាមព្រះ ថាគាត់នឹងធ្វើជាស្ដេចចំណុះដ៏ស្មោះត្រង់។ (២ប្រ. ៣៦:១៣) ប៉ុន្តែ សេដេគាបានបំពានសម្បថរបស់គាត់។ គាត់បានបះបោរប្រឆាំងនឹងស្ដេចបាប៊ីឡូន ហើយបែរទៅរកផារ៉ូជាស្ដេចអេហ្ស៊ីប(«ឥន្ទ្រីធំ»ទី២) ដើម្បីបានជំនួយខាងទាហាន តែនោះគ្មានប្រយោជន៍ឡើយ។ ព្រះយេហូវ៉ាបានកាត់ទោសសេដេគាដែលជាអ្នកបំពានសម្បថ ដោយសារទង្វើមិនស្មោះត្រង់របស់គាត់។ (អេគ. ១៧:១៦-២១) ទីបំផុត សេដេគាបានត្រូវទម្លាក់ពីតំណែង ហើយគាត់បានស្លាប់ក្នុងគុកនៅស្រុកបាប៊ីឡូន។—យេ. ៥២:៦-១១
៧. តើយើងអាចទាញមេរៀនអ្វីខ្លះពីប្រស្នានោះ?
៧ តើយើងអាចទាញមេរៀនអ្វីខ្លះពីប្រស្នានោះ? ទី១ ក្នុងនាមជាអ្នកគោរពប្រណិប័តន៍ពិត យើងត្រូវរក្សាសម្ដីរបស់យើង។ លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើថា‹មែន› គឺមែន បើថា‹ទេ› គឺទេ»។ (ម៉ាថ. ៥:៣៧) បើកាលៈទេសៈតម្រូវឲ្យយើងស្បថដោយនូវនាមព្រះ ថានិយាយសេចក្ដីពិត ដូចជាធ្វើសាក្សីនៅតុលាការ យើងចាត់ទុកថាពាក្យសម្បថនោះជា រឿងសំខាន់ណាស់។ ទី២ យើងត្រូវគិតថាអ្នកណាដែលយើងគួរទុកចិត្ត។ គម្ពីរព្រមានយើងថា៖ «កុំទុកចិត្តពួកមានឋានៈខ្ពស់ កុំទុកចិត្តមនុស្ស ព្រោះពួកគេមិនអាចជួយសង្គ្រោះបានឡើយ»។—ចសព. ១៤៦:៣
៨-១០. តើតាមរបៀបណាព្រះយេហូវ៉ារៀបរាប់អំពីមេស្ស៊ីដែលជាអ្នកគ្រប់គ្រងនៅថ្ងៃខាងមុខ? ហើយតើតាមរបៀបណាទំនាយនោះបានកើតឡើង? (សូមមើលប្រអប់«ទំនាយអំពីមេស្ស៊ីពីដើមស៊ីដារដ៏អស្ចារ្យ»)
៨ ប៉ុន្តែ មានអ្នកគ្រប់គ្រងមួយរូបដែលយើងអាចទុកចិត្តទាំងស្រុង។ ក្រោយពីរៀបរាប់ប្រស្នាអំពីមែកដែលបានត្រូវកាច់យកទៅដាំ ព្រះយេហូវ៉ាបានប្រើឧទាហរណ៍ដូចគ្នាដើម្បីពណ៌នាអំពីមេស្ស៊ីដែលជាអ្នកគ្រប់គ្រងនៅថ្ងៃអនាគត។
៩ អ្វីដែលទំនាយរៀបរាប់។ (សូមអាន អេសេគាល ១៧:២២-២៤) ឥឡូវព្រះយេហូវ៉ាផ្ទាល់ជាអ្នកចាត់វិធានការ មិនមែនជាឥន្ទ្រីធំទេ។ លោកនឹងកាច់ត្រួយ«ពីចុងដើមស៊ីដារ . . . រួចយកទៅដាំនៅលើកំពូលភ្នំដ៏ខ្ពស់ស្កឹមស្កៃ»។ ត្រួយនោះនឹងដុះធំឡើងទៅជា«ដើមស៊ីដារដ៏អស្ចារ្យ» ហើយទៅជាជម្រក«សត្វស្លាបគ្រប់ប្រភេទ»។ បន្ទាប់មក «ដើមឈើទាំងឡាយដែលនៅឯវាល»នឹងដឹងថា គឺព្រះយេហូវ៉ាផ្ទាល់ដែលធ្វើឲ្យដើមដ៏អស្ចារ្យនេះលូតលាស់។
១០ របៀបដែលទំនាយនេះបានកើតឡើង។ ព្រះយេហូវ៉ាបានយកលោកយេស៊ូគ្រិស្តជាបុត្រ ពីពូជពង្សស្ដេចដាវីឌ(‹ដើមស៊ីដារដ៏ខ្ពស់›) ហើយបានដាក់លោកនៅភ្នំស៊ីយ៉ូនស្ថានសួគ៌(«ភ្នំដ៏ខ្ពស់ស្កឹមស្កៃ»)។ (ចសព. ២:៦; យេ. ២៣:៥; បប. ១៤:១) ដូច្នេះ ព្រះយេហូវ៉ាបានជ្រើសរើសបុត្រលោក ដែលសត្រូវចាត់ទុកថា«តូចទាបបំផុត» ហើយលើកតម្កើងឲ្យអង្គុយលើ«បល្ល័ង្ករបស់ដាវីឌជាបុព្វបុរស»។ (ដាន. ៤:១៧; លូក. ១:៣២, ៣៣) ដូចដើមស៊ីដារដ៏អស្ចារ្យ លោកយេស៊ូដែលជាមេស្ស៊ីនិងជាស្ដេច នឹងគ្រប់គ្រងជាម្លប់ដល់រាស្ត្រលោកទាំងអស់នៅផែនដីទាំងមូល ហើយនឹងផ្ដល់ពរឲ្យពួកគេជាបរិបូរ។ លោកពិតជាអ្នកគ្រប់គ្រងដែលយើងអាចទុកចិត្តបានមែន។ នៅក្រោមម្លប់នៃរាជាណាចក្ររបស់លោកយេស៊ូ មនុស្សដែលស្ដាប់បង្គាប់នៅទូទាំងផែនដីនឹង«រស់នៅដោយសុខសាន្ត» ហើយ«នឹងមិនភ័យខ្លាចអន្តរាយឡើយ»។—សុភ. ១:៣៣
១១. ស្ដីអំពីទំនាយអំពី‹ត្រួយមួយ›ដែលក្លាយទៅជា«ដើមស៊ីដារដ៏អស្ចារ្យ» តើយើងអាចទាញមេរៀនសំខាន់អ្វី?
១១ អ្វីដែលយើងអាចរៀនពីទំនាយនេះ។ ទំនាយដ៏គួរឲ្យរំភើបអំពី«ត្រួយ»ដែលបានក្លាយជា«ដើមស៊ីដារដ៏អស្ចារ្យ» ជួយយើងឆ្លើយសំណួរដ៏សំខាន់នេះដែលថា តើយើងនឹងទុកចិត្តអ្នកណា? គឺមិនឈ្លាសវៃឡើយ បើយើងទុកចិត្តរដ្ឋាភិបាលមនុស្សនិងកម្លាំងទ័ពរបស់ពួកគេ។ ដើម្បីមានសេចក្ដីសុខសាន្តពិតប្រាកដ យើងត្រូវទុកចិត្តទាំងស្រុងទៅលើលោកយេស៊ូគ្រិស្តជាស្ដេចនិងជាមេស្ស៊ី។ រដ្ឋាភិបាលរបស់ព្រះនៅស្ថានសួគ៌ក្រោមការគ្រប់គ្រងរបស់លោក គឺជាសេចក្ដីសង្ឃឹមតែមួយគត់សម្រាប់មនុស្សជាតិ។—បប. ១១:១៥
«អ្នកដែលមានសិទ្ធិទទួល»
១២. តើតាមរបៀបណាព្រះយេហូវ៉ាបញ្ជាក់យ៉ាងច្បាស់ថាលោកមិនបានបញ្ឈប់កិច្ចព្រមព្រៀងរបស់លោកជាមួយនឹងដាវីឌ?
១២ តាមរយៈការពន្យល់របស់ព្រះនូវប្រស្នាអំពីឥន្ទ្រីធំពីរ អេសេគាលបានយល់ថាសេដេគាជាស្ដេចមិនស្មោះត្រង់ក្នុងវង្សត្រកូលដាវីឌ នឹងត្រូវដកចេញពីតំណែង ហើយត្រូវចាប់យកទៅធ្វើជាឈ្លើយនៅបាប៊ីឡូន។ ម្ល៉ោះហើយ អេសេគាលប្រហែលជាឆ្ងល់ថា‹ចុះកិច្ចព្រមព្រៀងរបស់ព្រះជាមួយដាវីឌដែលសន្យាថានឹងមានស្ដេចមួយរូបពីវង្សត្រកូលដាវីឌគ្រប់គ្រងជារៀងរហូតនោះ នឹងទៅជាយ៉ាងណាទៅ?›។ (២សាំ. ៧:១២, ១៦) បើអេសេគាលឆ្ងល់អំពីសំណួរនោះមែន គាត់មិនចាំបាច់រង់ចាំចម្លើយយូរទេ។ ប្រហែលនៅឆ្នាំ៦១១ មុន គ.ស. ជាឆ្នាំទី៧នៃការជាប់ជាឈ្លើយ កាលដែលសេដេគាកំពុងគ្រប់គ្រងជាស្ដេចនៅស្រុកយូដា «ព្រះយេហូវ៉ាបានមានប្រសាសន៍»មកអេសេគាល។ (អេគ. ២០:២) ព្រះយេហូវ៉ាបានឲ្យគាត់រៀបរាប់អំពីទំនាយមួយទៀតស្ដីអំពីមេស្ស៊ី ដែលបញ្ជាក់យ៉ាងច្បាស់ថាព្រះយេហូវ៉ាមិនបញ្ឈប់កិច្ចព្រមព្រៀងជាមួយនឹងដាវីឌឡើយ។ ផ្ទុយទៅវិញ ទំនាយនេះបញ្ជាក់ថានៅថ្ងៃអនាគតមេស្ស៊ីដែលជាអ្នកគ្រប់គ្រង នឹងមានសិទ្ធិស្នងរាជ្យពីដាវីឌ។
១៣, ១៤. តើទំនាយនៅអេសេគាល ២១:២៥-២៧ រៀបរាប់អំពីអ្វីខ្លះ? ហើយតើទំនាយនោះបានកើតឡើងយ៉ាងដូចម្ដេច?
១៣ អ្វីដែលទំនាយរៀបរាប់។ (សូមអាន អេសេគាល ២១:២៥-២៧) តាមរយៈអេសេគាល ព្រះយេហូវ៉ាមានប្រសាសន៍ចំៗទៅកាន់«មេដឹកនាំអ៊ីស្រាអែលដ៏ទុច្ចរិត»ថា ថ្ងៃវិនិច្ឆ័យទោសរបស់អ្នកបានមកដល់ហើយ។ ព្រះយេហូវ៉ាប្រាប់មេដឹកនាំនោះថា«ឈ្នួត»និង«មកុដ»របស់គាត់(តំណាងឲ្យអំណាចជាស្ដេច) នឹងត្រូវដកចេញ។ រួចមក អំណាចគ្រប់គ្រងដែលបានត្រូវ«បន្ទាប»នឹងត្រូវលើកតម្កើងឡើង ហើយអំណាចគ្រប់គ្រង«ខ្ពង់ខ្ពស់»នឹងត្រូវបន្ទាបចុះវិញ។ អំណាចគ្រប់គ្រងដែលបានត្រូវលើកតម្កើង នឹងបន្តគ្រប់គ្រងមួយរយៈ តែពេល«អ្នកដែលមានសិទ្ធិទទួលមកដល់» ព្រះយេហូវ៉ានឹងឲ្យអ្នកនោះគ្រប់គ្រងរាជាណាចក្ររបស់លោក។
១៤ របៀបដែលទំនាយនេះបានកើតឡើង។ នៅឆ្នាំ៦០៧ មុនគ.ស. រាជាណាចក្រយូដាដែលជាអំណាចគ្រប់គ្រង«ខ្ពង់ខ្ពស់»នៅក្រុងយេរូសាឡិមបានត្រូវបន្ទាបចុះ គឺនៅពេលដែលលូក. ២១:២៤) ក្នុងនាមជាពូជពង្សដាវីឌ លោកយេស៊ូពិតជាមាន«សិទ្ធិ»គ្រប់គ្រងរាជាណាចក្រមេស្ស៊ី។ * (ដក. ៤៩:១០) ម្ល៉ោះហើយ តាមរយៈលោកយេស៊ូ ព្រះយេហូវ៉ាបានសម្រេចសេចក្ដីសន្យារបស់លោកឲ្យដាវីឌថាពូជពង្សគាត់នឹងគ្រប់គ្រងរាជាណាចក្រដ៏ស្ថិតស្ថេរជារៀងរហូត។—លូក. ១:៣២, ៣៣
ជនជាតិបាប៊ីឡូនបំផ្លាញក្រុងយេរូសាឡិម ហើយចាប់ស្ដេចសេដេគាយកទៅធ្វើជាឈ្លើយ។ បន្ទាប់មក ដោយសារលែងមានស្ដេចពីវង្សត្រកូលដាវីឌគ្រប់គ្រងនៅក្រុងយេរូសាឡិមទៀត នោះអំណាចគ្រប់គ្រងរបស់ជនជាតិដទៃដែលជា«អ្នកទន់ទាប»បានត្រូវលើកតម្កើង ហើយឲ្យគ្រប់គ្រងលើផែនដី។ ប៉ុន្តែ ការគ្រប់គ្រងរបស់ពួកគេមានពេលកំណត់។ គ្រារបស់ជនជាតិដទៃឬ«គ្រាកំណត់នៃប្រជាជាតិនានា»បានចប់នៅឆ្នាំ១៩១៤ ពេលដែលព្រះយេហូវ៉ាផ្ដល់អំណាចគ្រប់គ្រងដល់លោកយេស៊ូគ្រិស្ត។ (១៥. ហេតុអ្វីយើងអាចទុកចិត្តទាំងស្រុងទៅលើលោកយេស៊ូគ្រិស្តដែលជាស្ដេច?
១៥ អ្វីដែលយើងអាចរៀនពីទំនាយនេះ។ យើងអាចមានទំនុកចិត្តទាំងស្រុងទៅលើលោកយេស៊ូគ្រិស្តដែលជាស្ដេច។ ហេតុអ្វី? ពីព្រោះលោកយេស៊ូមិនដូចអ្នកគ្រប់គ្រងក្នុងពិភពលោកនេះទេ។ ពួកគេបានអំណាចគ្រប់គ្រងប្រហែលជាដោយសារការដណ្ដើមអំណាច ឬត្រូវមនុស្សបោះឆ្នោតជ្រើសរើស។ ប៉ុន្តែ លោកយេស៊ូបានត្រូវជ្រើសរើសដោយព្រះយេហូវ៉ា ហើយ«ទទួល . . . រាជាណាចក្រមួយ»ដែលលោកមានសិទ្ធិទទួល។ (ដាន. ៧:១៣, ១៤) ដូច្នេះ យើងពិតជាអាចទុកចិត្តស្ដេចដែលព្រះយេហូវ៉ាបានតែងតាំងដោយផ្ទាល់។
«ដាវីឌជាអ្នកបម្រើខ្ញុំ»នឹងទៅជា«គង្វាលរបស់ពួកគេ»
១៦. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះចៀមរបស់លោក? ហើយនៅសម័យអេសេគាល តើ«ពួកគង្វាលនៃអ៊ីស្រាអែល»ប្រព្រឹត្តទៅលើចៀមរបស់លោកយ៉ាងដូចម្ដេច?
១៦ ព្រះយេហូវ៉ាជាគង្វាលដ៏ឧត្តម លោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ចៀមលោក ពោលគឺអ្នកគោរពប្រណិប័តន៍លោកនៅផែនដី។ (ចសព. ១០០:៣) ពេលលោកប្រគល់ភារកិច្ចឲ្យគង្វាលជាមនុស្ស(ពួកអ្នកដែលមានតួនាទីសំខាន់)ឲ្យមើលថែរក្សាចៀមលោក នោះលោកក៏ពិនិត្យមើលនូវរបៀបដែលពួកគេប្រព្រឹត្តទៅលើចៀមរបស់លោកផងដែរ។ ឥឡូវសូមស្រមៃគិតថា តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះ«ពួកគង្វាលនៃអ៊ីស្រាអែល»នៅសម័យអេសេគាល។ ដោយឥតអៀនខ្មាស គង្វាលទាំងនោះបាន«ជិះជាន់សង្កត់សង្កិន»ចៀមរបស់ព្រះ។ ជាលទ្ធផល ចៀមទាំងនោះបានរងទុក្ខវេទនា ហើយពួកគេជាច្រើននាក់បានបោះបង់ចោលការគោរពប្រណិប័តន៍ពិត។—អេគ. ៣៤:១-៦
១៧. តើព្រះយេហូវ៉ាសង្គ្រោះចៀមរបស់លោកយ៉ាងដូចម្ដេច?
១៧ តើព្រះយេហូវ៉ានឹងធ្វើអ្វី? លោកបានមានប្រសាសន៍ទៅកាន់ពួកអ្នកដឹកនាំដែលសង្កត់សង្កិនបណ្ដាជនអ៊ីស្រាអែលថា៖ ‹ខ្ញុំនឹងឲ្យអ្នករាល់គ្នាទទួលខុសត្រូវ›។ បន្ថែមទៅទៀត លោកបានសន្យាថា៖ «ខ្ញុំនឹងសង្គ្រោះចៀមខ្ញុំ»។ (អេគ. ៣៤:១០) ព្រះយេហូវ៉ាតែងតែធ្វើតាមពាក្យសន្យារបស់លោកជានិច្ច។ (យ៉ូស. ២១:៤៥) នៅឆ្នាំ៦០៧ មុនគ.ស. ព្រះយេហូវ៉ាបានសង្គ្រោះចៀមលោកដោយចាត់ទ័ពបាប៊ីឡូនឲ្យដកហូតអំណាចគ្រប់គ្រងពីពួកគង្វាលដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ចិតសិបឆ្នាំក្រោយមក ព្រះយេហូវ៉ាបានរំដោះអ្នកគោរពប្រណិប័តន៍លោកដែលប្រៀបដូចជាចៀម ពីកណ្ដាប់ដៃបាប៊ីឡូន ហើយនាំពួកគេត្រឡប់ទៅស្រុកកំណើតរបស់ពួកគេដើម្បីរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ប៉ុន្តែ ចៀមរបស់ព្រះយេហូវ៉ានៅតែជួបការយាយី ព្រោះពួកគេនៅក្រោមការគ្រប់គ្រងរបស់ពិភពលោក ហើយ«គ្រាកំណត់របស់ប្រជាជាតិនានា»នឹងបន្តអស់ជាច្រើនសតវត្សរ៍តទៅមុខទៀត។—លូក. ២១:២៤
១៨, ១៩. តើអេសេគាលបានប្រាប់ទំនាយអ្វីនៅឆ្នាំ៦០៦ មុនគ.ស.? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៨ នៅឆ្នាំ៦០៦ មុនគ.ស. ប្រហែលមួយឆ្នាំក្រោយពីក្រុងយេរូសាឡិមបានត្រូវបំផ្លាញ ព្រះយេហូវ៉ាបានដឹកនាំអេសេគាលឲ្យរៀបរាប់ទំនាយមួយដែលបង្ហាញថា លោកដែលជាគង្វាលដ៏ឧត្តមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខុមាលភាពរបស់ចៀមលោក។ ទំនាយនោះបានត្រូវប្រកាសទុកជាមុនអស់ប៉ុន្មានទសវត្សរ៍ មុនពេលបណ្ដាជនអ៊ីស្រាអែលត្រូវរំដោះពីការជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន។ ទំនាយនេះរៀបរាប់អំពីរបៀបដែលមេស្ស៊ីជាអ្នកគ្រប់គ្រងនឹងឃ្វាលចៀមរបស់ព្រះយេហូវ៉ា។
១៩ អ្វីដែលទំនាយរៀបរាប់។ (សូមអាន អេសេគាល ៣៤:២២-២៤) ព្រះ«នឹងតែងតាំងបុគ្គលម្នាក់ឲ្យឃ្វាលចៀម»របស់លោក។ លោកហៅបុគ្គលនោះថា«ដាវីឌជាអ្នកបម្រើខ្ញុំ»។ ពាក្យ«បុគ្គលម្នាក់»និងពាក្យ«អ្នកបម្រើ»ជាឯកវចនៈ នេះបញ្ជាក់ថាមានតែបុគ្គលមួយរូបប៉ុណ្ណោះដែលមកពីវង្សត្រកូលដាវីឌនឹងគ្រប់គ្រងជារៀងរហូត។ អ្នកគ្រប់គ្រងដែលជាគង្វាលនោះ នឹងផ្ដល់ចំណីអាហារដល់ចៀមរបស់ព្រះ ហើយនឹងទៅជា«អ្នកដឹកនាំពួកគេ»។ ព្រះយេហូវ៉ានឹង«ធ្វើកិច្ចព្រមព្រៀងសន្តិភាព»ជាមួយនឹងចៀមរបស់លោក។ «ពរទាំងប៉ុន្មាននឹងធ្លាក់មកដូចជាភ្លៀង» ហើយពួកគេនឹងមានសេចក្ដីសុខសាន្ត ភាពចម្រុងចម្រើន និងការសម្បូរសប្បាយ។ ពេលនោះ មិនគ្រាន់តែមានសន្តិភាពរវាងមនុស្សនិងមនុស្សប៉ុណ្ណោះទេ តែក៏មានសន្តិភាពរវាងមនុស្សនិងសត្វផងដែរ។—អេគ. ៣៤:២៥-២៨
២០, ២១. (ក) តើតាមរបៀបណាទំនាយអំពី«ដាវីឌជាអ្នកបម្រើខ្ញុំ»បានកើតឡើង? (ខ) ពាក្យរបស់អេសេគាលអំពី«កិច្ចព្រមព្រៀងសន្តិភាព»មានន័យយ៉ាងណាសម្រាប់ថ្ងៃអនាគត?
ចសព. ៨៩:៣៥, ៣៦) ពេលនៅផែនដី លោកយេស៊ូបង្ហាញថាលោកជា«គង្វាលដ៏ល្អប្រសើរ» ហើយបាន«លះបង់ជីវិតដើម្បីចៀម»។ (យ៉ូន. ១០:១៤, ១៥) ប៉ុន្តែ ឥឡូវលោកជាគង្វាលនៅស្ថានសួគ៌។ (ហេ. ១៣:២០) នៅឆ្នាំ១៩១៤ ព្រះបានតែងតាំងលោកយេស៊ូឲ្យធ្វើជាស្ដេច ហើយបានប្រគល់ភារកិច្ចឲ្យលោកឃ្វាលនិងផ្ដល់អាហារដល់ចៀមរបស់ព្រះនៅផែនដី។ មិនយូរប៉ុន្មានក្រោយមក នៅឆ្នាំ១៩១៩ លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ឲ្យផ្ដល់អាហារដល់«ខ្ញុំបម្រើឯទៀត» ពោលគឺអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះ ទាំងអ្នកដែលមានសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ ទាំងអ្នកដែលមានសេចក្ដីសង្ឃឹមនៅផែនដី។ (ម៉ាថ. ២៤:៤៥-៤៧) ក្រោមការដឹកនាំរបស់គ្រិស្ត ខ្ញុំបម្រើស្មោះត្រង់បន្តផ្ដល់សេចក្ដីបង្រៀនជាច្រើនដែលប្រៀបដូចជាអាហារដល់ចៀមរបស់ព្រះ។ សេចក្ដីបង្រៀនទាំងនេះជួយពួកគេធ្វើឲ្យមានសន្តិភាពនិងមានបរិយាកាសសុខសាន្តក្នុងចំណោមរាស្ត្រព្រះដូចសួនឧទ្យាន។
២០ របៀបដែលទំនាយនេះបានកើតឡើង។ ដោយហៅអ្នកគ្រប់គ្រងនេះថា«ដាវីឌជាអ្នកបម្រើខ្ញុំ» ព្រះបានប្រាប់ទុកជាមុនថាលោកយេស៊ូជាពូជពង្សដាវីឌដែលមានសិទ្ធិគ្រប់គ្រង។ (២១ តើពាក្យរបស់អេសេគាលអំពី«កិច្ចព្រមព្រៀងសន្តិភាព»និងពរដែលធ្លាក់មកដូចជាភ្លៀងមានន័យយ៉ាងណាសម្រាប់យើងនៅថ្ងៃអនាគត? នៅក្នុងពិភពលោកថ្មីនាពេលខាងមុខ អ្នកគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ានៅផែនដីនឹងទទួលពរយ៉ាងពេញលេញពី«កិច្ចព្រមព្រៀងសន្តិភាព»។ ពេលផែនដីក្លាយជាសួនឧទ្យាន មនុស្សស្មោះត្រង់នឹងលែងត្រូវគំរាមកំហែងដោយសង្គ្រាម ឧក្រិដ្ឋកម្ម ការអត់ឃ្លាន ជំងឺ ឬសត្វសាហាវទៀតហើយ។ (អេ. ១១:៦-៩; ៣៥:៥, ៦; ៦៥:២១-២៣) សេចក្ដីសង្ឃឹមរស់ជារៀងរហូតក្នុងសួនឧទ្យាននៅផែនដី ច្បាស់ជាធ្វើឲ្យអ្នករំភើបចិត្តណាស់ មែនទេ? នៅពេលនោះ ចៀមរបស់ព្រះនឹង«រស់នៅដោយសុខសាន្ត គ្មានអ្នកណាមកបំភ័យពួកគេឡើយ»។—អេគ. ៣៤:២៨
២២. តើលោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះចៀមរបស់ព្រះ? ហើយតើតាមរបៀបណាអស់អ្នកដែលបម្រើជាគង្វាលបង្ហាញការយកចិត្តទុកដាក់ដូចលោក?
២២ អ្វីដែលយើងអាចរៀនពីទំនាយនេះ។ ដូចបិតាដែរ លោកយេស៊ូពិតជាយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ចៀម។ ស្ដេចដែលជាគង្វាលធ្វើឲ្យប្រាកដថាចៀមរបស់បិតាលោក បានទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ហើយធ្វើឲ្យប្រាកដថាពួកគេមានសេចក្ដីសុខសាន្តនិងសុវត្ថិភាពក្នុងចំណោមរាស្ត្រព្រះដែលមានបរិយាកាសដូចជាសួនឧទ្យាន។ នៅក្រោមការមើលថែពីអ្នកដឹកនាំបែបនេះ ច្បាស់ជាធ្វើឲ្យយើងមានអារម្មណ៍កក់ក្ដៅណាស់! បងប្រុសៗដែលបម្រើជាគង្វាលត្រូវយកចិត្តទុកដាក់ចំពោះចៀមរបស់ព្រះដូចលោកយេស៊ូដែរ។ ពួកអ្នកចាស់ទុំត្រូវឃ្វាលហ្វូងចៀម«ដោយស្ម័គ្រចិត្ត»និង«ដោយស្មោះអស់ពីចិត្ត» ហើយត្រូវធ្វើជាគំរូល្អដល់ហ្វូងចៀម។ (១ពេ. ៥:២, ៣) គ្មានអ្នកចាស់ទុំណាម្នាក់គួរធ្វើបាបចៀមរបស់ព្រះយេហូវ៉ានោះទេ! សូមចាំប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់ពួកគង្វាលដែលសង្កត់សង្កិនជនជាតិអ៊ីស្រាអែលនៅសម័យអេសេគាល ដែលថា៖ ‹ខ្ញុំនឹងឲ្យអ្នករាល់គ្នាទទួលខុសត្រូវ›។ (អេគ. ៣៤:១០) ដូច្នេះ ព្រះយេហូវ៉ាជាគង្វាលដ៏ឧត្ដមពិនិត្យមើលយ៉ាងយកចិត្តទុកដាក់នូវរបៀបដែលគង្វាលជាមនុស្សប្រព្រឹត្តទៅលើចៀមរបស់លោក។ ឯលោកយេស៊ូជាបុត្ររបស់លោក ក៏ពិនិត្យមើលដែរ។
‹ដាវីឌជាអ្នកបម្រើខ្ញុំនឹងធ្វើជាអ្នកដឹកនាំពួកគេជាដរាបតទៅ›
២៣. ស្ដីអំពីការបង្រួបបង្រួមប្រជាជាតិអ៊ីស្រាអែល តើព្រះយេហូវ៉ាបានធ្វើសេចក្ដីសន្យាអ្វី? ហើយតើលោកបានសម្រេចសេចក្ដីសន្យានោះយ៉ាងដូចម្ដេច?
២៣ ព្រះយេហូវ៉ាចង់ឲ្យអ្នកគោរពប្រណិប័តន៍លោក បម្រើលោកជាមួយគ្នាដោយសាមគ្គីភាព។ ក្នុងទំនាយអំពីការរៀបចំឡើងវិញ ព្រះបានសន្យាថានឹងប្រមូលរាស្ត្ររបស់លោក ឲ្យរួបរួមគ្នាជា«ប្រជាជាតិតែមួយ» ប្រៀបដូចជាលោកភ្ជាប់«ឈើ»ពីរឲ្យ«ទៅជាឈើតែមួយ»ក្នុងដៃលោក។ ការបង្រួបបង្រួមនោះបានត្រូវតំណាងដោយពួកអ្នកដែលមកពីរាជាណាចក្រយូដាដែលមានកុលសម្ព័ន្ធ២ និងពួកអ្នកដែលមកពីរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០។ (អេគ. ៣៧:១៥-២៣) ទំនាយនោះបានកើតឡើង ពេលដែលព្រះនាំប្រជាជាតិអ៊ីស្រាអែលដែលបានត្រូវបង្រួបបង្រួមឲ្យត្រឡប់មកស្រុកសន្យាវិញនៅឆ្នាំ៥៣៧ មុនគ.ស.។ * ប៉ុន្តែ សាមគ្គីភាពនោះគ្រាន់តែជាឧទាហរណ៍តូចមួយប៉ុណ្ណោះ បើប្រៀបនឹងសាមគ្គីភាពដ៏ធំធេងនិងស្ថិតស្ថេរនៅថ្ងៃខាងមុខ។ ក្រោយពីសន្យាបង្រួបបង្រួមប្រជាជាតិអ៊ីស្រាអែល ព្រះយេហូវ៉ាឲ្យអេសេគាលនូវទំនាយមួយទៀតអំពីអ្នកគ្រប់គ្រងនៅថ្ងៃអនាគតដែលនឹងបង្រួបបង្រួមអ្នកគោរពប្រណិប័តន៍ពិតនៅទូទាំងផែនដីឲ្យមានសាមគ្គីភាពជារៀងរហូត។
២៤. តើព្រះយេហូវ៉ារៀបរាប់យ៉ាងណាអំពីមេស្ស៊ីដែលជាអ្នកគ្រប់គ្រង? ហើយតើការគ្រប់គ្រងរបស់គាត់នឹងមានស្ថានភាពយ៉ាងណា?
២៤ អ្វីដែលទំនាយរៀបរាប់។ (សូមអាន អេសេគាល ៣៧:២៤-២៨) ម្ដងនេះទៀត ព្រះយេហូវ៉ាបានរៀបរាប់អំពីមេស្ស៊ីដែលជាអ្នកគ្រប់គ្រងថាជា«ដាវីឌជាអ្នកបម្រើខ្ញុំ» ជា«គង្វាល» និងជា«មេដឹកនាំ»។ ប៉ុន្តែ ឥឡូវព្រះយេហូវ៉ាក៏បានហៅបុគ្គលដែលបានត្រូវសន្យានេះថាជា«ស្ដេច»ដែរ។ (អេគ. ៣៧:២២) តើការគ្រប់គ្រងរបស់ស្ដេចនេះនឹងមានស្ថានភាពយ៉ាងណា? ការគ្រប់គ្រងរបស់លោកនឹងនៅជាដរាប។ ពាក្យ«ជាដរាប»និង«ស្ថិត ស្ថេរ» បញ្ជាក់ថាពរដែលមកពីការគ្រប់គ្រងរបស់លោកនឹងគ្មានទីបញ្ចប់។ * ការគ្រប់គ្រងរបស់លោកនឹងនាំឲ្យមានសាមគ្គីភាព។ នៅក្រោមការគ្រប់គ្រងរបស់«ស្ដេចមួយរូប»នេះ រាស្ត្រស្មោះត្រង់នឹងធ្វើតាម«ក្រឹត្យក្រម»ដូចគ្នា ហើយ«ពួកគេនឹងរស់នៅក្នុងស្រុក»ជាមួយគ្នា។ ការគ្រប់គ្រងរបស់លោកនឹងនាំឲ្យរាស្ត្រចូលកាន់តែជិតស្និទ្ធនឹងព្រះយេហូវ៉ា។ ព្រះយេហូវ៉ានឹងធ្វើ«កិច្ចព្រមព្រៀងសន្តិភាព»ជាមួយនឹងរាស្ត្រទាំងនោះ។ ព្រះយេហូវ៉ានឹងទៅជាព្រះរបស់ពួកគេ ហើយពួកគេនឹងទៅជារាស្ត្ររបស់លោក។ ទីបរិសុទ្ធរបស់លោកនឹង«នៅក្នុងចំណោមពួកគេជាដរាប»។
២៥. តើតាមរបៀបណាទំនាយអំពីមេស្ស៊ីជាស្ដេចបានកើតឡើង?
២៥ របៀបដែលទំនាយនេះបានកើតឡើង។ នៅឆ្នាំ១៩១៩ ពួកអ្នកស្មោះត្រង់ដែលព្រះបានរើសតាំងមានសាមគ្គីភាពនៅក្រោម«គង្វាល»របស់ពួកគេ ពោលគឺលោកយេស៊ូគ្រិស្តដែលជាស្ដេចនិងជាមេស្ស៊ី។ ក្រោយមក «មនុស្សមួយក្រុមធំ»មកពី«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ជនជាតិ និងគ្រប់ភាសា» មានសាមគ្គីភាពជាមួយនឹងបងប្អូនរួមជំនឿរបស់ពួកគេដែលជាអ្នករើសតាំង។ (បប. ៧:៩) ពួកគេបានរួបរួមគ្នាជា«ហ្វូងតែមួយ»ក្រោម«គង្វាលតែម្នាក់»។ (យ៉ូន. ១០:១៦) ទោះជាពួកគេមានសេចក្ដីសង្ឃឹមទៅស្ថានសួគ៌ឬនៅផែនដីក្ដី ពួកគេទាំងអស់គ្នាធ្វើតាមក្រឹត្យក្រមរបស់ព្រះយេហូវ៉ាយ៉ាងដិតដល់។ ជាលទ្ធផល ពួកគេរស់នៅជាមួយគ្នាក្នុងស្ថានភាពដែលប្រៀបដូចជាសួនឧទ្យាន ជាបងប្អូនរួមជំនឿទូទាំងពិភពលោកដែលមានសាមគ្គីភាព។ ព្រះយេហូវ៉ាបានឲ្យពរពួកគេមានសន្តិភាព ហើយទីបរិសុទ្ធរបស់លោកដែលតំណាងឲ្យការគោរពប្រណិប័តន៍ពិតនៅក្នុងចំណោមពួកគេ។ ព្រះ យេហូវ៉ាជាព្រះរបស់ពួកគេ ហើយពួកគេមានមោទនភាពធ្វើជាអ្នកគោរពប្រណិប័តន៍លោកនៅឥឡូវនេះនិងជារៀងរហូត!
២៦. ស្ដីអំពីបរិយាកាសក្នុងចំណោមរាស្ត្រព្រះដែលប្រៀបដូចជាសួនឧទ្យាន តើតាមរបៀបណាអ្នកអាចជួយធ្វើឲ្យកាន់តែមានសាមគ្គីភាព?
២៦ អ្វីដែលយើងអាចរៀនពីទំនាយនេះ។ យើងមានឯកសិទ្ធិរួបរួមជាមួយបងប្អូនទូទាំងពិភពលោកក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ប៉ុន្តែ ឯកសិទ្ធិនេះក៏តម្រូវឲ្យយើងជួយធ្វើឲ្យមានសាមគ្គីភាពដែរ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវខំព្យាយាមរក្សាឲ្យមានជំនឿនិងការប្រព្រឹត្តស្របគ្នា។ (១កូ. ១:១០) ដើម្បីធ្វើដូច្នេះ យើងខំក្រេបជញ្ជក់សេចក្ដីបង្រៀនដូចគ្នា យើងកាន់ខ្ជាប់នឹងការប្រព្រឹត្តដែលស្របតាមខ្នាតតម្រាដូចគ្នាក្នុងគម្ពីរ ហើយយើងរួមចំណែកក្នុងកិច្ចការសំខាន់ដូចគ្នា គឺកិច្ចការផ្សព្វផ្សាយនិងបង្រៀនអ្នកឯទៀតឲ្យទៅជាអ្នកកាន់តាមគ្រិស្ត។ ប៉ុន្តែ កត្តាសំខាន់ដែលនាំឲ្យយើងមានសាមគ្គីភាពគឺសេចក្ដីស្រឡាញ់។ ដូច្នេះ យើងខំព្យាយាមបណ្ដុះឲ្យមានសេចក្ដីស្រឡាញ់ ហើយបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបផ្សេងៗ ដូចជាចេះយល់អារម្មណ៍ ចេះអាណិតអាសូរ និងចេះអភ័យទោស។ ដោយធ្វើដូច្នេះ យើងកំពុងជួយធ្វើឲ្យមានសាមគ្គីភាព។ គម្ពីរចែងថា៖ «សេចក្ដីស្រឡាញ់»ជា«ចំណងដែលធ្វើឲ្យមានសាមគ្គីភាពល្អឥតខ្ចោះ»។—កូឡ. ៣:១២-១៤; ១កូ. ១៣:៤-៧
២៧. (ក) តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះទំនាយអំពីមេស្ស៊ីក្នុងសៀវភៅអេសេគាល? (ខ) តើយើងនឹងរៀនអ្វីខ្លះក្នុងជំពូកបន្តបន្ទាប់?
២៧ យើងពិតជាមានអំណរគុណខ្លាំងណាស់ចំពោះទំនាយអំពីមេស្ស៊ីដែលមានក្នុងសៀវភៅអេសេគាល។ ពេលដែលយើងអាននិងរំពឹងគិតអំពីទំនាយទាំងនោះ យើងរៀនថាលោកយេស៊ូគ្រិស្តដែលជាស្ដេចជាទីស្រឡាញ់របស់យើងសមនឹងទទួលការទុកចិត្តពីយើង។ លោកមានសិទ្ធិគ្រប់គ្រង ហើយលោកឃ្វាលយើងយ៉ាងថ្នាក់ថ្នម ព្រមទាំងរក្សាការពារយើងតាមរយៈចំណងសាមគ្គីភាពដែលស្ថិតស្ថេរជារៀងរហូត។ យើងពិតជាមានឯកសិទ្ធិពិសេសណាស់ដែលបានធ្វើជារាស្ត្រក្រោមការគ្រប់គ្រងរបស់ស្ដេចដែលជាមេស្ស៊ី។ សូមយើងចាំថាទំនាយអំពីមេស្ស៊ីជាផ្នែកនៃគោលរឿងស្ដីអំពីការរៀបចំឡើងវិញ ដែលបានត្រូវរៀបរាប់នៅក្នុងសៀវភៅអេសេគាល។ តាមរយៈលោកយេស៊ូ ព្រះយេហូវ៉ាប្រមូលរាស្ត្ររបស់លោក ហើយរៀបចំការគោរពប្រណិប័តន៍ពិតឲ្យមានឡើងវិញក្នុងចំណោមពួកគេ។ (អេគ. ២០:៤១) នៅក្នុងជំពូកបន្តបន្ទាប់ យើងនឹងពិនិត្យមើលគោលរឿងដ៏គួរឲ្យរំភើបស្ដីអំពីការរៀបចំឡើងវិញ និងអំពីរបៀបដែលគោលរឿងនោះបានត្រូវបកស្រាយក្នុងសៀវភៅអេសេគាល។
^ វគ្គ 1 ឆ្នាំទី១នៃការជាប់ជាឈ្លើយបានចាប់ផ្ដើមនៅឆ្នាំ៦១៧ មុនគ.ស. ជាពេលដែលជនជាតិយូដាបានត្រូវចាប់យកទៅស្រុកបាប៊ីឡូនជាលើកដំបូង។ ដូច្នេះ ឆ្នាំទី៦នៃការជាប់ជាឈ្លើយបានចាប់ផ្ដើមនៅឆ្នាំ៦១២ មុនគ.ស.។
^ វគ្គ 14 លោកយេស៊ូមកពីវង្សត្រកូលដាវីឌ។ នេះបានត្រូវចែងយ៉ាងច្បាស់ក្នុងសៀវភៅដំណឹងល្អទាំងបួន។—ម៉ាថ. ១:១-១៦; លូក. ៣:២៣-៣១
^ វគ្គ 23 ទំនាយអេសេគាលអំពីបន្ទះឈើពីរ និងអំពីរបៀបដែលទំនាយនោះបានកើតឡើងនឹងត្រូវបកស្រាយក្នុងជំពូកទី១២នៃសៀវភៅនេះ។
^ វគ្គ 24 ស្ដីអំពីពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«ជាដរាប»និង«ស្ថិតស្ថេរ» ឯកសារយោងមួយរៀបរាប់ថា៖ «ពាក្យនេះមិនគ្រាន់តែបញ្ជាក់អំពីរយៈពេលប៉ុណ្ណោះទេ តែក៏បញ្ជាក់អំពីភាពអចិន្ត្រៃយ៍ ភាពយូរអង្វែងឥតឈប់ហើយមិនអាចផ្លាស់ប្រែបាន និងជានិរន្តរ៍»។