ជំពូកទី១៣
‹ចូររៀបរាប់អំពីវិហារ›
គោលចំណុច: អត្ថន័យនៃការបើកបង្ហាញអំពីវិហារដ៏ធំអស្ចារ្យដែលអេសេគាលបានឃើញក្នុងគំនិត
១-៣. (ក) ហេតុអ្វីអេសេគាលប្រហែលជាទទួលការសម្រាលទុក្ខពេលដែលគាត់ឃើញក្នុងគំនិតអំពីវិហារដ៏ធំអស្ចារ្យ? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើយើងនឹងពិចារណាអំពីអ្វីក្នុងជំពូកនេះ?
មកដល់ពេលនេះ អេសេគាលមានអាយុ៥០ឆ្នាំហើយ។ ឥឡូវ គាត់អាចរំពឹងគិតអំពីរយៈពេល២៥ឆ្នាំដែលគាត់បានជាប់ជាឈ្លើយ។ អស់រយៈពេលជាយូរមកហើយ វិហារនៅក្រុងយេរូសាឡិមបានត្រូវបំផ្លាញចោល។ បើអេសេគាលសង្ឃឹមថានឹងបម្រើជាសង្ឃនៅទីនោះ ក្ដីសង្ឃឹមរបស់គាត់ក៏រលាយសាបសូន្យដែរ។ នៅសល់ប្រហែល៥៦ឆ្នាំទៀត ទើបការជាប់ជាឈ្លើយមកដល់ទីបញ្ចប់។ ដូច្នេះ អេសេគាលដឹងថាគាត់ប្រហែលជានឹងមិនរស់រហូតដល់ឃើញរាស្ត្ររបស់ព្រះត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញទេ ហើយគាត់ក៏មិនសង្ឃឹមថាឃើញវិហារព្រះសាងសង់ឡើងវិញដែរ។ (យេ. ២៥:១១) គាត់ប្រហែលជាក្រៀមក្រំចិត្តពេលដែលគិតអំពីរឿងទាំងនោះ។
២ ព្រះយេហូវ៉ាពិតជាសប្បុរសណាស់ដែលលោកបានជ្រើសរើសពេលនេះ ដើម្បីផ្ដល់ឲ្យអេសេគាលនូវការបើកបង្ហាញមួយដែលមានព័ត៌មានល្អិតល្អន់។ ការបើកបង្ហាញនោះច្បាស់ជាធ្វើឲ្យគាត់ទទួលការសម្រាលទុក្ខនិងមានសេចក្ដីសង្ឃឹមជាខ្លាំង! តាមរយៈការបើកបង្ហាញឲ្យឃើញក្នុងគំនិត អេសេគាលបានត្រូវនាំទៅស្រុកកំណើតរបស់គាត់វិញ ហើយបានត្រូវដាក់នៅលើភ្នំដ៏ខ្ពស់មួយ។ នៅទីនោះ គាត់បានជួប«បុរសម្នាក់មានសណ្ឋានដូចស្ពាន់»។ បុរសនោះជាទេវតាមួយរូប ហើយគាត់នាំអេសេគាលដើរទស្សនាសំណង់វិហារដ៏ធំអស្ចារ្យ។ (សូមអាន អេសេគាល ៤០:១-៤) ទិដ្ឋភាពនោះជាក់ស្ដែងណាស់! សម្រាប់អេសេគាល បទពិសោធន៍នោះ ច្បាស់ជាជួយពង្រឹងជំនឿគាត់ ធ្វើឲ្យគាត់ស្រឡាំងកាំង ហើយប្រហែលជាធ្វើឲ្យគាត់ងឿងឆ្ងល់ផងដែរ។ ទោះជាវិហារនោះមានលក្ខណៈជាច្រើនស្រដៀងនឹងវិហារដែលគាត់ធ្លាប់ស្គាល់នៅក្រុងយេរូសាឡិមក៏ដោយ តែវិហារនោះខុសគ្នាឆ្ងាយពីវិហារនៅក្រុងយេរូសាឡិម។
៣ ការបើកបង្ហាញដ៏គួរឲ្យរំភើបនេះ មាននៅសៀវភៅអេសេគាលក្នុង៩ជំពូកចុងក្រោយ។ ឥឡូវ សូមឲ្យយើងពិចារណាអំពីចិត្តគំនិតដែលយើងត្រូវមាន កាលដែលយើងសិក្សានិងស្វែងយល់ការបើកបង្ហាញនេះ។ រួចយើងនឹងពិចារណាថាតើអេសេគាលបានឃើញវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ាឬយ៉ាងណា។ វិហារនោះជាវិហារដែលសាវ័កប៉ូលបានរៀបរាប់យ៉ាងល្អិតល្អន់នៅច្រើនសតវត្សរ៍ក្រោយមក។ បន្ទាប់មក យើងនឹងពិនិត្យមើលថាតើការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះមានន័យយ៉ាងណា ចំពោះអេសេគាលនិងជននិរទេសឯទៀត។
ត្រូវមានរបៀបគិតថ្មី
៤. ស្ដីអំពីវិហារដែលអេសេគាលឃើញក្នុងគំនិត ពេលមុនតើយើងយល់យ៉ាងណា? ប៉ុន្តែឥឡូវ តើមានការផ្លាស់ប្ដូរអ្វី?
៤ ពេលមុន សៀវភៅរបស់យើងរៀបរាប់ថាអេសេគាលបានឃើញវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ា ជាវិហារដែលសាវ័កប៉ូលបានត្រូវដឹកនាំឲ្យសរសេរក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ។ * ដោយផ្អែកលើការសន្និដ្ឋាននេះ តាមមើលទៅជាការសមហេតុសមផលឲ្យយើងចាត់ទុកថាផ្នែកជាច្រើននៃវិហារដែលអេសេគាលបានឃើញគឺជានិមិត្តរូប ដោយប្រើការពន្យល់របស់សាវ័កប៉ូលអំពីត្រសាលព្រះជាមូលដ្ឋាន។ ទោះជាយ៉ាងនោះក្ដី ក្រោយពីបានអធិដ្ឋាន សិក្សាស្រាវជ្រាវ និងរំពឹងគិតថែមទៀត យើងឃើញថាយើងត្រូវការការពន្យល់ដែលសាមញ្ញនិងស្រួលយល់ជាងអំពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត។
៥, ៦. (ក) តើតាមរបៀបណាសាវ័កប៉ូលបានបង្ហាញចិត្តរាបទាបក្នុងការរៀបរាប់អំពីត្រសាលព្រះ? (ខ) តើប៉ូលបានប្រាប់ព័ត៌មានល្អិតល្អន់អ្វីខ្លះអំពីត្រសាលព្រះ? ហើយតើតាមរបៀបណាគោលការណ៍ពីការពន្យល់របស់ប៉ូលជួយយើងឲ្យយល់ថែមទៀតអំពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត?
៥ តាមមើលទៅ ជាការប្រកបដោយប្រាជ្ញាដែលយើងមិនចាត់ទុកផ្នែកទាំងអស់នៃវិហារដែលអេសេគាលបានឃើញក្នុងគំនិតជានិមិត្តរូប។ ហេតុអ្វី? សូមពិចារណាឧទាហរណ៍មួយដ៏គួរឲ្យចាប់អារម្មណ៍។ ពេលប៉ូលរៀបរាប់អំពីត្រសាលនិងវិហារដ៏រុងរឿងរបស់ព្រះ គាត់បានបញ្ជាក់ចំណុចល្អិតល្អន់ក្នុងត្រសាលព្រះ ដូចជាប្រដាប់ដុតគ្រឿងក្រអូបធ្វើពីមាស គម្របហឹប និងក្រឡមាសដែលមាននំម៉ាណា។ តើគាត់បានចាត់ទុកអ្វីទាំងនោះជានិមិត្តរូបឬទេ? តាមមើលទៅ ឫទ្ធានុភាពបរិសុទ្ធមិនបានជំរុញចិត្តគាត់ឲ្យធ្វើដូចនោះឡើយ។ ផ្ទុយទៅវិញ ប៉ូលបានសរសេរថា៖ «នៅពេលនេះយើងមិនត្រូវរៀបរាប់យ៉ាងល្អិតល្អន់អំពីរឿងទាំងនេះទេ»។ (ហេ. ៩:៤, ៥) ប៉ូលសុខចិត្តធ្វើតាមការដឹកនាំពីឫទ្ធានុភាពបរិសុទ្ធ ហើយរង់ចាំព្រះយេហូវ៉ាដោយចិត្តរាបទាប។—ហេ. ៩:៨
៦ ស្រដៀងគ្នាដែរ តាមរយៈគំរូរបស់ប៉ូល យើងមិនចង់ចាត់ទុកផ្នែកផ្សេងៗនៃវិហារដែលអេសេគាលឃើញក្នុងគំនិតជានិមិត្តរូបឡើយ។ ការបើកបង្ហាញអំពីវិហារនោះក៏មានព័ត៌មានល្អិតល្អន់ដែរ។ ជាការល្អបំផុតឲ្យយើងរង់ចាំព្រះយេហូវ៉ាបំភ្លឺរឿងនេះ បើត្រូវការចាំបាច់នូវការពន្យល់ថែមទៀត។ (សូមអាន មីកា ៧:៧) ប៉ុន្តែ តើយើងគួរសន្និដ្ឋានថាឫទ្ធានុភាពរបស់ព្រះយេហូវ៉ាលែងបំភ្លឺការបើកបង្ហាញនោះទៀតឬ? មិនមែនទាល់តែសោះ!
តើអេសេគាលបានឃើញវិហារដ៏រុងរឿងឬ?
៧, ៨. (ក) ឥឡូវ តើមានការយល់ដឹងអ្វីដែលបានត្រូវកែតម្រូវ? (ខ) តើតាមរបៀបណាវិហារដែលអេសេគាលបានឃើញខុសពីវិហារដ៏រុងរឿងដែលប៉ូលបានរៀបរាប់?
៧ ដូចបានរៀបរាប់នៅខាងដើម អស់រយៈពេលជាច្រើនឆ្នាំ សៀវភៅរបស់យើងបានរៀបរាប់ថាអេសេគាលបានឃើញវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ា ជាវិហារដែលសាវ័កប៉ូលបាន
ត្រូវដឹកនាំឲ្យសរសេរក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ។ ប៉ុន្តែ តាមរយៈការសិក្សាស្រាវជ្រាវថែមទៀតជួយយើងឲ្យសន្និដ្ឋានថាអេសេគាលមិនបានឃើញវិហារដ៏រុងរឿងរបស់ព្រះយេហូវ៉ាទេ។ ហេតុអ្វី?៨ មូលហេតុទី១ វិហារដែលអេសេគាលបានឃើញមិនស្របនឹងការពន្យល់របស់ប៉ូលក្រោមការដឹកនាំរបស់ព្រះទេ។ សូមគិតអំពីចំណុចនេះ សាវ័កប៉ូលបានបញ្ជាក់យ៉ាងច្បាស់ថាត្រសាលព្រះនៅសម័យម៉ូសេ គឺជាស្រមោលនិងគំរូនៃអ្វីដែលអស្ចារ្យជាង។ ត្រសាលព្រះក៏ដូចវិហារដែលសាឡូម៉ូនបានសង់ និងដូចវិហារដែលសេរ៉ូបាបិលបានសង់ឡើងវិញដែរ គឺមានរចនាប្លង់ដូចគ្នា ហើយមាន«កន្លែងបរិសុទ្ធបំផុត»។ ប៉ូលបានហៅទីនោះជា«កន្លែងបរិសុទ្ធដែលធ្វើដោយដៃមនុស្ស និងដែលធ្វើតាមគំរូអំពីអ្វីដែលពិតប្រាកដ» តែមិនមែនជាអ្វីពិតប្រាកដនោះឡើយ។ តើអ្វីដែលពិតប្រាកដនោះជាអ្វី? ប៉ូលបានពន្យល់ថាគឺ«ស្ថានសួគ៌តែម្ដង»។ (ហេ. ៩:៣, ២៤) តើអេសេគាលបានឃើញស្ថានសួគ៌ឬ? មិនមែនទេ។ ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតមិនបានបញ្ជាក់ថាគាត់បានឃើញអ្វីៗនៅស្ថានសួគ៌ទេ។—សូមពិនិត្យបន្ថែម ដានីយ៉ែល ៧:៩, ១០, ១៣, ១៤
៩, ១០. ស្ដីអំពីការជូនគ្រឿងបូជា តើតាមរបៀបណាវិហារដែលអេសេគាលបានឃើញ ខុសពីវិហារដ៏រុងរឿងដែលប៉ូលបានរៀបរាប់?
៩ ចំណុចខុសគ្នារវាងវិហារដែលអេសេគាលបានឃើញក្នុងគំនិត និងវិហារដ៏រុងរឿងដែលប៉ូលបានរៀបរាប់ គឺទាក់ទងនឹងការជូនគ្រឿងបូជា។ អេសេគាលបានឮការណែនាំជាច្រើនដែលបានត្រូវផ្ដល់ឲ្យបណ្ដាជន មេដឹកនាំ និងពួកសង្ឃ ស្ដីអំពីការជូនគ្រឿងបូជា។ ពួកគេត្រូវជូនគ្រឿងបូជាដើម្បីជម្រះការខុសឆ្គងរបស់ខ្លួន។ បន្ថែមទៅទៀត ពួកគេត្រូវជូនគ្រឿងបូជានៃមេត្រីភាព ហើយប្រហែលជាត្រូវបរិភោគគ្រឿងបូជានោះក្នុងបន្ទប់បរិភោគអាហារនៃវិហារ។ (អេគ. ៤៣:១៨, ១៩; ៤៤:១១, ១៥, ២៧; ៤៥:១៥-២០, ២២-២៥) ក្នុងវិហារដ៏រុងរឿងរបស់ព្រះ តើមានការជូនគ្រឿងបូជាម្ដងហើយម្ដងទៀតឬទេ?
វិហារដែលអេសេគាលបានឃើញក្នុងគំនិតមិនមែនជាវិហារដ៏រុងរឿងរបស់ព្រះទេ
១០ ប៉ូលបានផ្ដល់ចម្លើយច្បាស់និងស្រួលយល់។ ប៉ូលបានពន្យល់ថា៖ «គ្រិស្តបានមកក្នុងឋានៈជាសម្ដេចសង្ឃ ដើម្បីផ្ដល់ពរទាំងប៉ុន្មានដែលយើងបានទទួលហើយ។ ពេលលោកទៅជាសម្ដេចសង្ឃ លោកបានចូលក្នុងត្រសាលដែលឧត្ដុង្គឧត្ដមនិងល្អឥតខ្ចោះជាង ជាត្រសាលដែលមិនមែនធ្វើដោយដៃមនុស្សទេ គឺថាមិនមែនជាអ្វីដែលបានត្រូវបង្កើតឡើងក្នុងពិភពលោកនេះឡើយ។ លោកចូលក្នុងកន្លែងបរិសុទ្ធមិនមែនដោយយកឈាមពពែនិងគោឈ្មោលទេ តែបានយកឈាមរបស់លោកផ្ទាល់ចូលក្នុងកន្លែងនោះមួយដងជាការស្រេច ហើយតាមរយៈលោក យើងបានទទួលសេចក្ដីសង្គ្រោះដែលគ្មានទីបញ្ចប់»។ (ហេ. ៩:១១, ១២) ដូច្នេះ ក្នុងវិហារដ៏រុងរឿងរបស់ព្រះមានការជូនគ្រឿងបូជាតែមួយដងប៉ុណ្ណោះ។ នោះគឺជាគ្រឿងបូជាលោះដែលបានត្រូវជូនដោយលោកយេស៊ូគ្រិស្តដែលជាសម្ដេចសង្ឃដ៏ឧត្ដុង្គឧត្ដម។ ដូច្នេះ យើងឃើញច្បាស់ថាវិហារដែលអេសេគាលបានឃើញក្នុងគំនិតដែលមានការជូនពពែនិងគោឈ្មោលជាច្រើនជាគ្រឿងបូជា មិនមែនជាវិហារដ៏រុងរឿងរបស់ព្រះទេ។
១១. នៅសម័យអេសេគាល ហេតុអ្វីនោះមិនមែនជាពេលដែលព្រះយេហូវ៉ាបើកបង្ហាញសេចក្ដីពិតអំពីវិហារដ៏រុងរឿង?
១១ មូលហេតុទី២ដែលអេសេគាលមិនបានឃើញវិហារដ៏រុងរឿងរបស់ព្រះ គឺមិនមែនជាពេលដែលលោកបានបង្ហាញសេចក្ដីពិតអំពីនោះទេ។ សូមចាំថា ជាចម្បងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត គឺសម្រាប់ជនជាតិយូដាដែលជាជននិរទេសនៅបាប៊ីឡូន។ ពួកគេនៅក្រោមច្បាប់ម៉ូសេ។ ក្រោយពីបានត្រូវរំដោះពីការជាប់ជាឈ្លើយ ពួកគេត្រូវត្រឡប់ទៅក្រុងយេរូសាឡិមវិញ ហើយធ្វើតាមច្បាប់នោះស្ដីអំពីការគោរពប្រណិប័តន៍ពិត
ដោយសង់វិហារនិងទីបូជាឡើងវិញ។ បន្ទាប់មក ពួកគេបន្តជូនគ្រឿងបូជានៅទីនោះអស់ជិត៦សតវត្សរ៍។ សូមស្រមៃគិតទៅមើល ចុះបើការបើកបង្ហាញដែលអេសេគាលបានឃើញ គឺជាវិហារដ៏រុងរឿងរបស់ព្រះដែលនៅទីនោះសម្ដេចសង្ឃប្រគល់ជីវិតខ្លួនជាគ្រឿងបូជា ហើយលែងមានការជូនគ្រឿងបូជាឯទៀត តើពួកយូដានឹងមានអារម្មណ៍យ៉ាងណា? តើពួកគេនឹងយល់ការបើកបង្ហាញនោះម្ដេចនឹងបានទៅ? តើនោះនឹងបន្ថយការតាំងចិត្តរបស់ពួកគេក្នុងការធ្វើតាមច្បាប់ម៉ូសេឬ? ដូចសព្វដង ព្រះយេហូវ៉ាបើកបង្ហាញសេចក្ដីពិតនៅពេលត្រឹមត្រូវ និងនៅពេលដែលរាស្ត្ររបស់លោកអាចយល់បាន។១២-១៤. តើវិហារដែលអេសេគាលបានឃើញទាក់ទងយ៉ាងណានឹងវិហារដ៏រុងរឿងរបស់ព្រះដែលប៉ូលបានរៀបរាប់? (សូមមើលប្រអប់«វិហារផ្សេងគ្នា មេរៀនផ្សេងគ្នា»)
១២ ដូច្នេះ តើវិហារដែលអេសេគាលបានឃើញក្នុងគំនិតទាក់ទងយ៉ាងណានឹងវិហារដ៏រុងរឿងរបស់ព្រះដែលប៉ូលបានរៀបរាប់? សូមចាំថាក្នុងការពន្យល់របស់ប៉ូល គាត់មិនបានយកវិហារដែលអេសេគាលបានឃើញក្នុងគំនិតជាមូលដ្ឋានទេ តែគាត់បានយកត្រសាលព្រះនៅសម័យម៉ូសេជាមូលដ្ឋានវិញ។ តាមពិត ប៉ូលបានលើកឡើងនូវលក្ខណៈមួយចំនួនដែលមាននៅក្នុងវិហារដែលសាឡូម៉ូនបានសង់ និងវិហារដែលសេរ៉ូបាបិលបានសង់ឡើងវិញ។ លក្ខណៈទាំងនោះក៏មាននៅក្នុងវិហារដែលអេសេគាលបានឃើញក្នុងគំនិតដែរ។ ប៉ុន្តែ ជាទូទៅអេសេគាលនិងប៉ូលផ្ដោតទៅលើចំណុចផ្សេងគ្នាក្នុងសំណេររបស់ពួកគាត់។ * ទោះជាយ៉ាងនោះក៏ដោយ ក្នុងន័យម្យ៉ាងសំណេររបស់ពួកគាត់បង្គ្រប់គ្នាទៅវិញទៅមក។ តើតាមរបៀបណា?
១៣ កំណត់ហេតុទាំងពីរនោះបង្គ្រប់គ្នាក្នុងន័យនេះ គឺតាមរយៈប៉ូល យើងរៀនអំពីការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត តែតាមរយៈអេសេគាល យើងរៀនអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត។ ដើម្បីបង្រៀនយើងអំពីការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត ប៉ូលបានពន្យល់អត្ថន័យនៃលក្ខណៈពិសេសក្នុងវិហារដ៏រុងរឿងរបស់ព្រះ ដូចជាសម្ដេចសង្ឃ ការជូនគ្រឿងបូជា ទីបូជា និងកន្លែងបរិសុទ្ធបំផុត។ ប៉ុន្តែ ដើម្បីបញ្ជាក់អំពីខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត វិហារដែលអេសេគាលបានឃើញក្នុងគំនិតផ្ដល់ឲ្យយើងនូវព័ត៌មានល្អិតល្អន់និងមេរៀនជាច្រើន ដែលមានឥទ្ធិពលលើចិត្តនិងគំនិតរបស់យើងអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា។
១៤ តើការយល់ដឹងថ្មីនេះផ្ដល់ប្រយោជន៍យ៉ាងណាដល់យើង? នេះមិនមានន័យថាការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតមិនទាក់ទងនឹងយើងសព្វថ្ងៃនោះទេ។ ដើម្បីឃើញថាការបើកបង្ហាញនោះផ្ដល់ប្រយោជន៍ដល់យើងយ៉ាងណា សូមឲ្យយើងពិចារណាយ៉ាងហ្មត់ចត់អំពីរបៀបដែលការបើកបង្ហាញនោះផ្ដល់ប្រយោជន៍ដល់ជនជាតិយូដាដ៏ស្មោះត្រង់នៅសម័យអេសេគាល និងនៅសម័យក្រោយមក។
តើការបើកបង្ហាញនោះមានន័យយ៉ាងណាចំពោះជនជាតិយូដាដែលជាជននិរទេស?
១៥. (ក) ស្ដីអំពីការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត តើអ្វីជាគោលចំណុចនៃដំណឹងដែលបានត្រូវប្រកាសទុកជាមុន? (ខ) តើអេសេគាលជំពូកទី៨និងអេសេគាលជំពូកទី៤០ដល់៤៨ខុសគ្នាយ៉ាងណា?
១៥ ដើម្បីរកចម្លើយពីគម្ពីរចំពោះសំណួរនោះ សូមឲ្យយើងពិចារណាសំណួរមួយចំនួនដែលនឹងជួយយើងឲ្យយល់យ៉ាងពេញលេញ។ ទី១ តើអ្វីជាគោលចំណុចនៃដំណឹងដែលជំពូកទី៨នៃសៀវភៅអេសេគាល។ ក្នុងកំណត់ហេតុនោះ ព្រះយេហូវ៉ាបានរៀបរាប់យ៉ាងជាក់ស្ដែងនូវស្ថានភាពដ៏អាក្រក់ក្នុងវិហារនៅក្រុងយេរូសាឡិម។ ប៉ុន្តែ ឥឡូវអេសេគាលច្បាស់ជាសប្បាយចិត្តណាស់ ដែលគាត់អាចកត់កំណត់ហេតុយ៉ាងល្អិតល្អន់ដែលខុសគ្នាស្រឡះពីកំណត់ហេតុមុន។ យើងអាចរកឃើញកំណត់ហេតុនេះនៅសៀវភៅអេសេគាលជំពូកទី៤០ដល់៤៨។ ក្នុងកំណត់ហេតុនេះ យើងឃើញថាការគោរពប្រណិប័តន៍ពិតមិនបានត្រូវបង្ខូចទេ តែជាគំរូដ៏ល្អឥតខ្ចោះក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ាស្របតាមច្បាប់ម៉ូសេ ជាការគោរពប្រណិប័តន៍ដែលគួរតែមានតាំងពីយូរមកហើយ។
បានត្រូវប្រកាសទុកជាមុនក្នុងការបើកបង្ហាញនេះ? បើនិយាយយ៉ាងខ្លី គោលចំណុចគឺការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ! អេសេគាលប្រាកដជាយល់ច្បាស់អំពីចំណុចនេះ។ គាត់បានកត់ទុកនូវកំណត់ហេតុដែលសព្វថ្ងៃយើងស្គាល់ថាជា១៦. តើតាមរបៀបណាវិហារដែលអេសេគាលបានឃើញបញ្ជាក់អំពីអ្វីដែលអេសាយបានប្រកាសទុកជាមុននៅ១០០ឆ្នាំមុននោះ?
១៦ ដើម្បីរៀបចំការគោរពប្រណិប័តន៍ព្រះយេហូវ៉ាឲ្យមានស្ថានភាពដូចដើមឡើងវិញ ការគោរពប្រណិប័តន៍នោះនឹងត្រូវលើកតម្កើងយ៉ាងខ្ពស់។ ជាង១០០ឆ្នាំមុននោះ អេសាយជាអ្នកប្រកាសទំនាយបានត្រូវដឹកនាំឲ្យសរសេរថា៖ «នៅគ្រាចុងក្រោយបង្អស់ ភ្នំដែលមានវិហាររបស់ព្រះយេហូវ៉ា នឹងត្រូវតាំងឡើងយ៉ាងមាំនៅលើភ្នំទាំងអស់ គឺនឹងត្រូវលើកឡើងឲ្យខ្ពស់ជាងទីទួលទាំងប៉ុន្មានទៅទៀត»។ (អេ. ២:២) អេសាយបានឃើញទុកជាមុនយ៉ាងច្បាស់ថាការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ានឹងត្រូវរៀបចំឡើងវិញ ហើយលើកតម្កើងយ៉ាងខ្ពស់ ប្រៀបដូចជាដាក់នៅលើភ្នំដ៏ខ្ពស់បំផុត។ ក្នុងការបើកបង្ហាញនេះ តើអេសេគាលនៅឯណា? គាត់នៅលើ«ភ្នំដ៏ខ្ពស់មួយ» ហើយកំពុងមើលទៅវិហាររបស់ព្រះយេហូវ៉ា។ (អេគ. ៤០:២) ដូច្នេះ ការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតបញ្ជាក់ថាការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ។
១៧. សូមរៀបរាប់ការសង្ខេបពីសៀវភៅអេសេគាលជំពូកទី៤០ដល់៤៨។
១៧ សូមពិចារណាជាសង្ខេបនូវអ្វីដែលអេសេគាលបានឃើញនិងឮ ដូចបានត្រូវកត់ទុកក្នុងសៀវភៅអេសេគាលជំពូកទី៤០ដល់៤៨។ គាត់បានឃើញទេវតាវាស់ខ្លោងទ្វារ កំពែង ទីធ្លា និងទីបរិសុទ្ធក្នុងវិហារ។ (អេគ. ៤០-៤២) បន្ទាប់មក មានព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ គឺព្រះយេហូវ៉ាបានមកឯវិហារដោយសិរីរុងរឿងរបស់លោក! ព្រះយេហូវ៉ាបានផ្ដល់ការណែនាំដល់រាស្ត្រដ៏វៀចវេររបស់លោក ព្រមទាំងដល់ពួកសង្ឃនិងពួកអ្នកដឹកនាំផងដែរ។ (អេគ. ៤៣:១-១២; ៤៤:១០-៣១; ៤៥:៩-១២) អេសេគាលបានឃើញអូរមួយហូរចេញពីទីបរិសុទ្ធ។ អូរនោះបានធំទៅជាទន្លេ ហើយធ្វើឲ្យមានជីវិតនិងពរជាបរិបូរ កាលដែលវាហូរចូលក្នុងសមុទ្រស្លាប់។ (អេគ. ៤៧:១-១២) បន្ទាប់មក អេសេគាលឃើញទឹកដីបានត្រូវបែងចែកជាចំណែកៗ ហើយមានកន្លែងគោរពប្រណិប័តន៍ជិតកណ្ដាលទឹកដីនោះ។ (អេគ. ៤៥:១-៨; ៤៧:១៣–៤៨:៣៥) តើចំណុចសំខាន់ជាអ្វី? ព្រះយេហូវ៉ាកំពុងពង្រឹងទំនុកចិត្តរាស្ត្ររបស់លោកថាការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ ហើយនឹងត្រូវលើកតម្កើងយ៉ាងខ្ពស់។ លោកនឹងឲ្យពរវិហាររបស់លោកតាមរយៈវត្តមានរបស់លោក ហើយលោកនឹងបណ្ដាលឲ្យពរហូរចេញពីវិហារនោះ រួចនាំឲ្យមានការជាសះស្បើយ ការមានជីវិតឡើងវិញ និងសណ្ដាប់ធ្នាប់ក្នុងទឹកដីដែលបានត្រូវរៀបចំសាជាថ្មី។
១៨. តើការបើកបង្ហាញអំពីវិហារជាន័យត្រង់ឬ? សូមពន្យល់។
១៨ ទី២ តើការបើកបង្ហាញអំពីវិហារជាន័យត្រង់ឬ? មិនមែនទេ។ ទាំងអេសេគាលទាំងជននិរទេសដែលគាត់បានប្រាប់ការបើកបង្ហាញនេះ ប្រហែលជាយល់ភ្លាមៗថាការបើក
បង្ហាញនេះមិនមែនជាន័យត្រង់ទេ។ ហេតុអ្វី? នៅចាំទេអេសេគាលបានឃើញវិហារនៅលើ«ភ្នំដ៏ខ្ពស់មួយ»។ ពិតមែនថាចំណុចនេះស្របនឹងទំនាយអេសាយ តែស្ដីអំពីទីតាំងវិហារ គឺមិនដូចទីតាំងវិហារដើមទេ។ ព្រោះវិហារសាឡូម៉ូនបានត្រូវសង់នៅលើភ្នំម៉ូរីយ៉ាក្នុងក្រុងយេរូសាឡិម ហើយក្រោយមកក៏បានត្រូវសាងសង់ឡើងវិញនៅទីនោះដែរ។ ប៉ុន្តែ តើភ្នំម៉ូរីយ៉ាជា«ភ្នំដ៏ខ្ពស់មួយ»ឬ? មិនមែនទេ។ តាមពិត ភ្នំម៉ូរីយ៉ាបានហ៊ុមព័ទ្ធដោយភ្នំឯទៀតដែលមានកម្ពស់ស្មើគ្នាឬខ្ពស់ជាង។ បន្ថែមទៅទៀត សំណង់វិហារដែលអេសេគាលបានឃើញមានទំហំធំណាស់។ បរិវេណវិហារនោះធំធេង ហើយមានកំពែងព័ទ្ធជុំវិញ។ ដូច្នេះ វិហារនោះមិនអាចសង់នៅលើភ្នំម៉ូរីយ៉ាបានទេ។ មិនត្រឹមតែប៉ុណ្ណោះ បរិវេណវិហារនោះធំជាងបរិវេណក្រុងយេរូសាឡិមនៅសម័យសាឡូម៉ូនទៅទៀត។ ម្យ៉ាងទៀត ជននិរទេសច្បាស់ជាមិនរំពឹងថាមានអូរហូរចេញពីទីបរិសុទ្ធនៃវិហារ ហើយហូរចូលទៅក្នុងសមុទ្រស្លាប់ រួចធ្វើឲ្យអ្វីៗដែលនៅក្នុងនោះមានជីវិតឡើងវិញឡើយ។ ណាមួយទៀត ដោយសារស្រុកសន្យាជាតំបន់ភ្នំ នោះមិនអាចបែងចែកទឹកដីឲ្យគ្រប់កុលសម្ព័ន្ធស្មើៗគ្នា ដូចដែលបានរៀបរាប់ក្នុងការបើកបង្ហាញនោះទេ។ ដូច្នេះ ការបើកបង្ហាញនេះមិនអាចត្រូវបកស្រាយក្នុងន័យត្រង់ឡើយ។១៩-២១. តើព្រះយេហូវ៉ាចង់ឲ្យការបើកបង្ហាញដែលអេសេគាលបានឃើញមានឥទ្ធិពលយ៉ាងណាទៅលើបណ្ដាជន? ហើយហេតុអ្វីការបើកបង្ហាញនោះប្រហែលជាជំរុញចិត្តពួកគេ?
១៩ ទី៣ តើការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិតគួរមានឥទ្ធិពលយ៉ាងណាទៅលើបណ្ដាជន? ពេលរំពឹងគិតអំពីខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត បណ្ដាជនគួរតែរអៀសខ្លួន។ ព្រះយេហូវ៉ាបានប្រាប់អេសេគាលឲ្យ«រៀបរាប់ប្រាប់ពូជពង្សអ៊ីស្រាអែលអំពីវិហារ»។ អេសេគាលត្រូវរៀបរាប់អំពីវិហារនោះយ៉ាងក្បោះក្បាយឲ្យជនជាតិអ៊ីស្រាអែលស្ដាប់ ក្នុងន័យម្យ៉ាងដើម្បីឲ្យពួកគេ«សិក្សាប្លង់វិហារ»អេសេគាល ៤៣:១០-១២
នោះ។ ហេតុអ្វីបណ្ដាជនត្រូវរំពឹងគិតអំពីវិហារ? ដូចយើងបានរៀនហើយ ប្លង់នោះមិនមែនសម្រាប់សាងសង់វិហារឡើងវិញទេ។ ផ្ទុយទៅវិញ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍ គឺ«ដើម្បីឲ្យពួកគេរអៀសខ្លួនចំពោះកំហុសឆ្គងដែលពួកគេបានប្រព្រឹត្ត»។—សូមអាន២០ ហេតុអ្វីការបើកបង្ហាញនោះមានឥទ្ធិពលទៅលើសមត្ថភាពវិនិច្ឆ័យរបស់មនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ ហើយជំរុញពួកគេឲ្យមានអារម្មណ៍រអៀសខ្លួន? សូមកត់សម្គាល់អំពីអ្វីដែលព្រះបានប្រាប់អេសេគាលថា៖ «កូនមនុស្សអើយ! ចូរមើលឲ្យហ្មត់ចត់ និងស្ដាប់ដោយយកចិត្តទុកដាក់ចំពោះអ្វីទាំងអស់ដែលខ្ញុំប្រាប់អ្នក ស្ដីអំពីបញ្ញត្តិនិងច្បាប់នៃវិហាររបស់ព្រះយេហូវ៉ា»។ (អេគ. ៤៤:៥) ម្ដងហើយម្ដងទៀត អេសេគាលបានឮអំពីបញ្ញត្តិនិងច្បាប់។ (អេគ. ៤៣:១១, ១២; ៤៤:២៤; ៤៦:១៤) ជាញឹកញយ អេសេគាលបានត្រូវរំលឹកអំពីខ្នាតតម្រារបស់ព្រះយេហូវ៉ា ថែមទាំងខ្នាតតម្រាអំពីប្រវែងហត្ថនិងខ្នាតរង្វាល់ត្រឹមត្រូវផងដែរ។ (អេគ. ៤០:៥; ៤៥:១០-១២; សូមពិនិត្យបន្ថែម សុភាសិត ១៦:១១) អស្ចារ្យណាស់! ក្នុងការបើកបង្ហាញនេះ អេសេគាលបានកត់ទុកពាក្យជាភាសាដើមដែលបានត្រូវបកប្រែថា«រង្វាល់»និង«ការវាស់វាល់»អស់ជាង៥០ដង។
២១ ស្ដីអំពីរង្វាស់ប្រវែង រង្វាល់ទម្ងន់ ច្បាប់និងបញ្ញត្តិ តើព្រះយេហូវ៉ាកំពុងប្រាប់អ្វីដល់រាស្ត្រលោក? តាមមើលទៅ លោកកំពុងរំលឹកពួកគេអំពីសេចក្ដីពិតដ៏សំខាន់មួយតាមរបៀបដ៏អស្ចារ្យ គឺមានតែព្រះយេហូវ៉ាប៉ុណ្ណោះមានសិទ្ធិកំណត់ខ្នាតតម្រាសម្រាប់ការគោរពប្រណិប័តន៍ពិត។ ពួកអ្នកដែលឃ្លាតឆ្ងាយពីខ្នាតតម្រារបស់ព្រះត្រូវតែមានអារម្មណ៍រអៀសខ្លួន។ ប៉ុន្តែ តើតាមរបៀបណាការបើកបង្ហាញនោះបង្រៀនពួកយូដានូវមេរៀនសំខាន់ៗ? នៅជំពូកបន្ទាប់ យើងនឹងពិចារណាអំពីឧទាហរណ៍ជាក់លាក់មួយចំនួន។ នេះនឹងជួយយើងឲ្យយល់កាន់តែច្បាស់ថាការបើកបង្ហាញដ៏អស្ចារ្យនេះមានន័យយ៉ាងណាសម្រាប់យើងនៅសព្វថ្ងៃ។
^ វគ្គ 4 វិហារដ៏រុងរឿងគឺជាការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិត ដែលមានមូលដ្ឋានលើថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត។ យើងយល់ថាការរៀបចំនេះមានឡើងនៅឆ្នាំ២៩ គ.ស.។
^ វគ្គ 12 ជាឧទាហរណ៍ ប៉ូលផ្ដោតទៅលើសម្ដេចសង្ឃនិងតួនាទីរបស់គាត់ នៅថ្ងៃជម្រះភាពខុសឆ្គងដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ (ហេ. ២:១៧; ៣:១; ៤:១៤-១៦; ៥:១-១០; ៧:១-១៧, ២៦-២៨; ៨:១-៦; ៩:៦-២៨) ប៉ុន្តែ ក្នុងការបើកបង្ហាញដែលអេសេគាលបានឃើញក្នុងគំនិត គាត់មិនបានរៀបរាប់អំពីសម្ដេចសង្ឃ ឬអំពីថ្ងៃជម្រះភាពខុសឆ្គងទេ។