ជំពូកទី១
«គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍»
គោលចំណុច: មូលហេតុដែលការគោរពប្រណិប័តន៍ពិតត្រូវរៀបចំឡើងវិញ
១, ២. ក្នុងឆ្នាំ២៩ គ.ស. តើអ្វីនាំឲ្យលោកយេស៊ូទៅតំបន់ស្ងាត់ជ្រងំយូឌា? ហើយតើមានអ្វីកើតឡើងដល់លោកនៅទីនោះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
ប្រហែលនៅចុងខែតុលា ឆ្នាំ២៩ គ.ស. លោកយេស៊ូនៅតំបន់ស្ងាត់ជ្រងំយូឌាប៉ែកខាងជើងសមុទ្រស្លាប់។ លោកបានត្រូវនាំទៅកន្លែងនោះដោយឫទ្ធានុភាពបរិសុទ្ធ ក្រោយពីលោកទទួលការជ្រមុជទឹកនិងការតែងតាំងពីព្រះ។ លោកយេស៊ូបានចំណាយពេលអស់៤០ថ្ងៃតែម្នាក់ឯងនៅតំបន់ភ្នំហួតហែងនោះ ដើម្បីតមអាហារ អធិដ្ឋាន និងរំពឹងគិត។ ប្រហែលក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ាបានប្រាស្រ័យទាក់ទងជាមួយលោកយេស៊ូដែលជាបុត្ររបស់លោក ដើម្បីជួយលោកយេស៊ូឲ្យត្រៀមខ្លួនចំពោះអ្វីដែលនឹងកើតឡើងនៅពេលខាងមុខ។
២ ឥឡូវលោកយេស៊ូខ្សោយកម្លាំងដោយសារឃ្លាន ពេលនោះសាថានក៏មកជួបលោក។ អ្វីដែលនឹងកើតឡើងបន្ទាប់ បើកបង្ហាញអំពីរឿងសំខាន់មួយដែលទាក់ទងនឹងអស់អ្នកដែលស្រឡាញ់ការគោរពប្រណិប័តន៍ពិត រួមទាំងអ្នកដែរ។
«ប្រសិនបើអ្នកជាកូនរបស់ព្រះមែន . . .»
៣, ៤. (ក) ក្នុងការល្បួងពីរដំបូង តើសាថានបានប្រើពាក្យអ្វីខ្លះ? តើវាប្រហែលជាព្យាយាមធ្វើឲ្យលោកយេស៊ូសង្ស័យអំពីអ្វី? (ខ) នៅសព្វថ្ងៃនេះ តើសាថានប្រើកលល្បិចស្រដៀងគ្នាយ៉ាងណា?
៣ សូមអាន ម៉ាថាយ ៤:១-៧។ សាថានផ្ដើមការល្បួងពីរដំបូងដោយប្រើពាក្យដែលមានអត្ថន័យបង្កប់ថា«ប្រសិនបើអ្នកជាកូនរបស់ព្រះមែន»។ តើសាថានមិនជឿថាលោកយេស៊ូជាបុត្ររបស់ព្រះឬ? មិនមែនទេ។ សាថានដែលជាកូនរបស់ព្រះនិងជាទេវតាដែលបះបោរប្រឆាំង វាដឹងយ៉ាងច្បាស់ថាលោកយេស៊ូជាបុត្រច្បងរបស់ព្រះ។ (កូឡ. ១:១៥) បន្ថែមទៅទៀត ពេលលោកយេស៊ូទទួលការជ្រមុជទឹក សាថានទំនងជាបានឮប្រសាសន៍របស់ព្រះយេហូវ៉ាពីលើ មេឃដែលថា៖ «នេះជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ ជាទីពេញចិត្តខ្ញុំណាស់»។ (ម៉ាថ. ៣:១៧) សាថានប្រហែលចង់ឲ្យលោកយេស៊ូសង្ស័យថាបិតារបស់លោកគួរឲ្យទុកចិត្តបានឬយ៉ាងណា ហើយពិតជាយកចិត្តទុកដាក់នឹងលោកឬទេ។ ក្នុងការល្បួងទី១ ពេលសាថានប្រាប់លោកយេស៊ូឲ្យបង្គាប់ដុំថ្មទៅជានំប៉័ង សាថានប្រៀបដូចជានិយាយថា៖ ‹ដោយសារអ្នកជាបុត្ររបស់ព្រះ ហេតុអ្វីបិតារបស់អ្នកមិនផ្ដល់អាហារឲ្យអ្នកក្នុងតំបន់ស្ងាត់ជ្រងំនេះ?›។ ក្នុងការល្បួងទី២ ពេលសាថានប្រាប់លោកយេស៊ូឲ្យលោតពីកំពែងវិហារ សាថានប្រៀបដូចជានិយាយថា៖ ‹ដោយសារអ្នកជាបុត្ររបស់ព្រះ តើអ្នកពិតជាទុកចិត្តបិតាអ្នកថានឹងការពារអ្នកឬទេ?›។
៤ សព្វថ្ងៃនេះ សាថានប្រើកលល្បិចស្រដៀងគ្នា។ (២កូ. ២:១១) សាថានដែលជាមេល្បួង រង់ចាំរហូតដល់អ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះទៅជាខ្សោយឬធ្លាក់ទឹកចិត្ត ទើបវាវាយប្រហារ ហើយជាញឹកញយតាមរបៀបដែលយើងមិនងាយសម្គាល់។ (២កូ. ១១:១៤) វាព្យាយាមធ្វើឲ្យយើងជឿថា ព្រះយេហូវ៉ាមិនស្រឡាញ់យើងឬពេញចិត្តនឹងយើងសោះ។ មេល្បួងក៏ព្យាយាមធ្វើឲ្យយើងជឿថា យើងមិនអាចទុកចិត្តព្រះយេហូវ៉ាបានទេ ហើយលោកនឹងមិនធ្វើតាមសេចក្ដីសន្យាក្នុងបណ្ដាំរបស់លោកឡើយ។ ប៉ុន្តែ នោះគឺជាការកុហកទាំងស្រុង។ (យ៉ូន. ៨:៤៤) តើតាមរបៀបណាយើងអាចបដិសេធកលល្បិចទាំងនោះ?
៥. តើលោកយេស៊ូតបឆ្លើយយ៉ាងណាទៅនឹងការល្បួងពីរដំបូង?
៥ សូមពិចារណាអំពីរបៀបដែលលោកយេស៊ូតបឆ្លើយនឹងការល្បួងពីរដំបូង។ លោកមិនដែលសង្ស័យទាល់តែសោះអំពីសេចក្ដីស្រឡាញ់ដែលបិតាមានចំពោះលោក ហើយលោកទុកចិត្តបិតាលោកទាំងស្រុង។ លោកបដិសេធការល្បួងរបស់សាថានដោយមិនស្ទាក់ស្ទើរ ទាំងដកស្រង់ប្រសាសន៍របស់បិតាលោក ហើយគឺជាការត្រឹមត្រូវណាស់ ដែលលោកយេស៊ូបានដកស្រង់បទគម្ពីរដែលមាននាមព្រះយេហូវ៉ា។ (បច. ៦:១៦; ៨:៣) គ្មានវិធីណាប្រសើរជាងឲ្យបុត្ររបស់ព្រះបង្ហាញការទុកចិត្តលើបិតា ជាជាងប្រើនាមរបស់បិតាទេ មែនទេ? ព្រោះនាមដ៏វិសេសនេះផ្ដល់ការធានាថា ព្រះយេហូវ៉ានឹងធ្វើតាមសេចក្ដីសន្យាទាំងអស់របស់លោកជាមិនខាន។ *
៦, ៧. តើតាមរបៀបណាយើងអាចយកឈ្នះការវាយប្រហារដែលមិនងាយកត់សម្គាល់របស់សាថាន?
៦ ជាញឹកញយ សាថានវាយប្រហារយើងតាមរបៀបដែលយើងមិនងាយសម្គាល់ តែយើងអាចយកឈ្នះបានដោយពឹងផ្អែកលើបណ្ដាំរបស់ព្រះយេហូវ៉ា និងដោយរំពឹងគិតអំពីអត្ថន័យនៃនាមរបស់លោក។ គម្ពីរចែងថាព្រះយេហូវ៉ាស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអស់អ្នកដែលគោរពប្រណិប័តន៍លោក រួមទាំងអ្នកដែលធ្លាក់ទឹកចិត្ត។ បើយើងជឿជាក់អំពីរឿងនេះ យើងអាចបដិសេធការកុហករបស់សាថានដែលថាព្រះយេហូវ៉ាមិនស្រឡាញ់យើងឬមិនពេញចិត្តនឹងយើង។ (ចសព. ៣៤:១៨; ១ពេ. ៥:៨) បន្ថែមទៅទៀត បើយើងចាំជានិច្ចថា ព្រះយេហូវ៉ាតែងតែធ្វើតាមអត្ថន័យនៃនាមរបស់លោក នោះយើងនឹងទុកចិត្តទាំងស្រុងទៅលើលោកជាព្រះដែលតែងតែសម្រេចតាមសេចក្ដីសន្យា។—សុភ. ៣:៥, ៦
៧ ប៉ុន្តែ តើអ្វីជាគោលដៅចម្បងរបស់សាថាន? តើតាមពិតវាចង់បានអ្វីពីយើង? យើងនឹងឃើញចម្លើយច្បាស់ ពេលសាថានល្បួងលោកយេស៊ូជាលើកទី៣។
«ក្រាបប្រណិប័តន៍ខ្ញុំម្ដង»
៨. តាមរយៈការល្បួងទី៣ តើតាមរបៀបណាសាថានបង្ហាញអំពីគោលដៅចម្បងរបស់វា?
៨ សូមអាន ម៉ាថាយ ៤:៨-១១។ ក្នុងការល្បួងទី៣ សាថានលែងលាក់លៀមទៀតហើយ គឺវាបង្ហាញបំណងចិត្តពិតរបស់វាតែម្ដង។ សាថានបានបង្ហាញលោកយេស៊ូឲ្យឃើញ(ទំនងជា តាមរយៈការបើកបង្ហាញឲ្យឃើញក្នុងគំនិត)«នូវរាជាណាចក្រទាំងឡាយក្នុងពិភពលោក និងភាពរុងរឿងរបស់រាជាណាចក្រទាំងនោះ» តែវាមិនបានបង្ហាញលោកនូវការខូចអាក្រក់នៃរាជាណាចក្រទាំងនោះទេ។ បន្ទាប់មក វាប្រាប់លោកយេស៊ូថា៖ «ខ្ញុំនឹងឲ្យអ្វីៗទាំងនេះដល់អ្នក ប្រសិនបើអ្នកក្រាបប្រណិប័តន៍ខ្ញុំម្ដង»។ * ដូច្នេះ គោលដៅពិតរបស់វា គឺចង់បានការគោរពប្រណិប័តន៍! សាថានចង់ឲ្យលោកយេស៊ូបោះបង់ចោលបិតាលោក ហើយទទួលស្គាល់វាជាព្រះវិញ។ សាថានបានផ្ដល់អ្វីឲ្យលោកយេស៊ូដែលមើលទៅដូចជាផ្លូវចេញយ៉ាងស្រួល។ វានិយាយបង្កប់អត្ថន័យថា លោកយេស៊ូអាចមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានអំណាចលើប្រជាជាតិទាំងអស់ ហើយមិនចាំបាច់រងការឈឺចាប់ឡើយ គឺមិនចាំបាច់ពាក់មកុដបន្លា ត្រូវគេវាយនឹងខ្សែតី និងត្រូវគេព្យួរលើបង្គោលទារុណកម្មទេ។ ការល្បួងនោះគឺពិតប្រាកដមែន ព្រោះលោកយេស៊ូមិនបានបដិសេធថាសាថានមិនមានអំណាចលើរដ្ឋាភិបាលរបស់ពិភពលោកនេះទេ។ (យ៉ូន. ១២:៣១; ១យ៉ូន. ៥:១៩) សាថានច្បាស់ជាព្រមឲ្យអ្វីណាក៏ដោយ ដើម្បីបង្វែរលោកយេស៊ូចេញពីការគោរពប្រណិប័តន៍ពិត គឺការគោរពប្រណិប័តន៍បិតាលោក។
៩. (ក) តើសាថានពិតជាចង់បានអ្វីពីអ្នកគោរពប្រណិប័តន៍ពិត? តើតាមរបៀបណាវាព្យាយាមល្បួងយើង? (ខ) តើការគោរពប្រណិប័តន៍របស់យើងរួមបញ្ចូលអ្វីខ្លះ? (សូមមើលប្រអប់«តើការគោរពប្រណិប័តន៍ជាអ្វី?»)
៩ នៅសព្វថ្ងៃនេះដែរ សាថានពិតជាចង់ឲ្យយើងគោរពប្រណិប័តន៍វាខ្លាំងណាស់ ទោះជាដោយផ្ទាល់ឬមិនផ្ទាល់ក្ដី។ ដោយសារសាថានជា«ព្រះនៃរបៀបរបបពិភពលោកនេះ» វាទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍មិនពិតទាំងអស់តាមរយៈបាប៊ីឡូនដ៏ខ្លាំងក្លា។ (២កូ. ៤:៤) ប៉ុន្តែ វាមិនស្កប់ចិត្តនឹងអ្នកគោរពប្រណិប័តន៍មិនពិតរាប់ពាន់លាននាក់នោះទេ វាចង់ល្បួងអ្នកគោរពប្រណិប័តន៍ពិតឲ្យធ្វើផ្ទុយពីបំណងប្រាថ្នារបស់ព្រះ។ វាព្យាយាមទាក់ទាញ យើងឲ្យស្វែងរកទ្រព្យសម្បត្តិនិងអំណាចក្នុងពិភពលោករបស់វា ជាជាងព្យាយាមមានរបៀបរស់នៅជាគ្រិស្តសាសនិកដែលប្រហែលរួមបញ្ចូលការរងទុក្ខ«ដោយសារសេចក្ដីសុចរិត»។ (១ពេ. ៣:១៤) បើយើងចុះចាញ់ការល្បួងនេះ ហើយបោះបង់ចោលការគោរពប្រណិប័តន៍ពិត រួចរួមចំណែកក្នុងពិភពលោករបស់សាថាន នោះយើងដូចជាក្រាបគោរពប្រណិប័តន៍វាម្ដង ហើយយកវាធ្វើជាព្រះរបស់យើង។ តើតាមរបៀបណាយើងអាចយកឈ្នះការល្បួងនេះ?
១០. តើលោកយេស៊ូតបឆ្លើយយ៉ាងណាទៅនឹងការល្បួងទី៣ ហើយហេតុអ្វី?
១០ សូមកត់សម្គាល់របៀបដែលលោកយេស៊ូតបឆ្លើយនឹងការល្បួងទី៣។ ដោយបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះព្រះយេហូវ៉ា លោកយេស៊ូបណ្ដេញមេល្បួងភ្លាមៗថា៖ «នែ! សាថាន! ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ!»។ ដូចការល្បួងពីរដំបូងដែរ លោកបានដកស្រង់បទគម្ពីរពីសៀវភៅការបំភ្លឺច្បាប់ដែលមាននាមព្រះ ដែលថា៖ «បទគម្ពីរចែងថា៖ ‹គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍ ហើយគឺសម្រាប់តែលោកប៉ុណ្ណោះ ដែលអ្នកត្រូវបំពេញកិច្ចបម្រើពិសិដ្ឋ›»។ (ម៉ាថ. ៤:១០; បច. ៦:១៣) ដូច្នេះ លោកយេស៊ូបានបដិសេធការល្បួងដែលផ្ដល់ជីវិតសុខស្រួលគ្មានការឈឺចាប់ និងដែលផ្ដល់ឋានៈមុខមាត់មួយរយៈពេលខ្លីក្នុងពិភពលោកនេះ។ លោកទទួលស្គាល់ថាមានតែបិតាលោកប៉ុណ្ណោះ ដែលសមនឹងទទួលការគោរពប្រណិប័តន៍ ហើយលោកដឹងថាសូម្បីតែលោក«ក្រាបប្រណិប័តន៍»សាថានតែម្ដង នោះបង្ហាញថាលោកចុះចូលនឹងវាហើយ។ លោកយេស៊ូបដិសេធយ៉ាងម៉ឺងម៉ាត់ក្នុងការយកមេល្បួងដ៏ទុច្ចរិតធ្វើជាព្រះរបស់លោក។ ក្រោយពីមេកំណាចបានត្រូវបដិសេធ វាក៏«ចេញពីលោកទៅ»។ *
១១. តើតាមរបៀបណាយើងអាចយកឈ្នះសាថាននិងការល្បួងរបស់វា?
១១ យើងអាចយកឈ្នះសាថាននិងការល្បួងពីពិភពលោកដ៏ទុច្ចរិតរបស់វាបាន ព្រោះយើងមានជម្រើសដូចលោកយេស៊ូដែរ។ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវចិត្តសេរីដែលជាអំណោយដ៏មានតម្លៃ។ ម្ល៉ោះហើយ គ្មានអ្នកណាអាចបង្ខំយើងឲ្យបោះបង់ចោលការគោរពប្រណិប័តន៍ពិតទាល់តែសោះ សូម្បីតែមេល្បួងដ៏ទុច្ចរិតនិងខ្លាំងក្លា ក៏មិនអាចបង្ខំយើងដែរ។ ពេលយើងរក្សាភក្ដីភាពចំពោះព្រះ ហើយ«តស៊ូនឹង[សាថាន]ដោយមានជំនឿមាំមួន» យើងប្រៀបដូចជានិយាយថា៖ «នែ! សាថាន! ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ!»។ (១ពេ. ៥:៩) សូមចាំថាសាថានបានចាកចេញ ក្រោយពីលោកយេស៊ូបានបដិសេធវាយ៉ាងម៉ឺងម៉ាត់។ ស្រដៀងគ្នាដែរ គម្ពីរធានាថា៖ «ចូរតស៊ូនឹងមេកំណាច នោះវានឹងរត់ចេញពីអ្នករាល់គ្នា»។—យ៉ា. ៤:៧
សត្រូវនៃការគោរពប្រណិប័តន៍ពិត
១២. នៅសួនអេដែន តើសាថានបង្ហាញថាវាជាសត្រូវនៃការគោរពប្រណិប័តន៍ពិតយ៉ាងដូចម្ដេច?
១២ នៅការល្បួងចុងក្រោយ សាថានបង្ហាញយ៉ាងច្បាស់ថាវាជាសត្រូវនៃការគោរពប្រណិប័តន៍ពិតតាំងពីដំបូង។ អស់រាប់ពាន់ឆ្នាំមុននៅសួនអេដែន ជាលើកដំបូងសាថានបង្ហាញថាវាស្អប់ការគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ សាថានបានល្បួងអេវ៉ា ហើយក្រោយមកអេវ៉ាបានបញ្ចុះបញ្ចូលអាដាមឲ្យបំពានច្បាប់ព្រះយេហូវ៉ា។ យ៉ាងនេះ សាថានបានដឹកនាំនិងគ្រប់គ្រងពួកគេ។ (សូមអាន ដើមកំណើត ៣:១-៥; ២កូ. ១១:៣; បប. ១២:៩) តាមការពិត វាបានក្លាយទៅជាព្រះរបស់ពួកគេ ហើយពួកគេបានក្លាយទៅជាអ្នកគោរពប្រណិប័តន៍វា ទោះជាពួកគេមិនស្គាល់អត្តសញ្ញាណពិតរបស់វាដែលជាអ្នកបំភាន់ពួកគេក៏ដោយ។ បន្ថែមទៅទៀត ដោយនាំឲ្យមានការបះបោរប្រឆាំងនៅសួនអេដែន សាថានមិនគ្រាន់តែប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ តែក៏វាយប្រហារទៅលើការគោរពប្រណិប័តន៍ពិតដែរ។ តើតាមរបៀបណា?
១៣. តើការគោរពប្រណិប័តន៍ពិតទាក់ទងយ៉ាងណានឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ?
បប. ៤:១១) ពេលព្រះយេហូវ៉ាបង្កើតអាដាមនិងអេវ៉ាដែលជាមនុស្សល្អឥតខ្ចោះ ហើយឲ្យពួកគេរស់នៅក្នុងសួនអេដែន លោកមានគោលបំណងឲ្យផែនដីទាំងមូលពេញទៅដោយមនុស្សល្អឥតខ្ចោះដែលពេញចិត្តគោរពប្រណិប័តន៍លោក ពោលគឺការគោរពប្រណិប័តន៍ពិតដែលផុសចេញពីចិត្តស្មោះ។ (ដក. ១:២៨) សាថានប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដោយសារវាប្រាថ្នាចង់បានអ្វីដែលជារបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត ពោលគឺការគោរពប្រណិប័តន៍។—យ៉ា. ១:១៤, ១៥
១៣ សិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាជាប់ទាក់ទងនឹងការគោរពប្រណិប័តន៍ពិត។ មានតែមហាក្សត្រសកលលោកដែលជាអ្នក«បង្កើតអ្វីៗទាំងអស់»ទេ ដែលសមនឹងទទួលការគោរពប្រណិប័តន៍។ (១៤. តើសាថានបានជោគជ័យក្នុងការវាយប្រហារទៅលើការគោរពប្រណិប័តន៍ពិតឬទេ? សូមពន្យល់។
១៤ តើសាថានបានជោគជ័យក្នុងការវាយប្រហារទៅលើការគោរពប្រណិប័តន៍ពិតឬទេ? វាបានបង្វែរអាដាមនិងអេវ៉ាចេញពីព្រះ។ តាំងពីពេលនោះមក វាបានវាយប្រហារទៅលើការគោរពប្រណិប័តន៍ពិត ហើយព្យាយាមបង្វែរមនុស្សឲ្យបានច្រើនបំផុតចេញពីព្រះយេហូវ៉ា។ សាថានមិនបានបន្ថយដៃក្នុងការល្បួងអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ានៅសម័យគម្ពីរទេ។ នៅសតវត្សរ៍ទី១ គ.ស. វាបណ្ដាលឲ្យមានការក្បត់ជំនឿ ហើយតាមរយៈការក្បត់ជំនឿម៉ាថ. ១៣:២៤-៣០, ៣៦-៤៣; សកម្ម. ២០:២៩, ៣០) នៅដើមសតវត្សរ៍ទី២ គ.ស. អ្នកគោរពប្រណិប័តន៍ព្រះបានជាប់ជាឈ្លើយក្នុងន័យធៀប អស់រយៈពេលជាយូរក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា ពោលគឺចក្រភពសាសនាមិនពិត។ ប៉ុន្តែ សាថានមិនបានជោគជ័យក្នុងការបំផ្លាញគោលបំណងរបស់ព្រះស្ដីអំពីការគោរពប្រណិប័តន៍ពិតទេ។ គ្មានអ្វីអាចបញ្ឈប់ព្រះពីការសម្រេចគោលបំណងរបស់លោកឡើយ។ (អេ. ៤៦:១០; ៥៥:៨-១១) ព្រោះនេះទាក់ទងនឹងនាមរបស់លោក ហើយលោកតែងតែធ្វើតាមអត្ថន័យនៃនាមរបស់លោក។ ព្រះយេហូវ៉ាជាព្រះដែលតែងតែសម្រេចគោលបំណងរបស់លោកជានិច្ច!
នោះ ក្រុមជំនុំគ្រិស្តសាសនិកលែងបរិសុទ្ធ ហើយមើលទៅការគោរពប្រណិប័តន៍ពិតលែងមានទៀត។ (អ្នកការពារការគោរពប្រណិប័តន៍ពិត
១៥. នៅសួនអេដែន តើព្រះយេហូវ៉ាបានធ្វើអ្វីខ្លះដើម្បីចាត់វិធានការទៅលើពួកអ្នកបះបោរ និងដើម្បីធ្វើឲ្យប្រាកដថាគោលបំណងរបស់លោកនឹងសម្រេច?
១៥ នៅសួនអេដែន ព្រះយេហូវ៉ាបានចាត់វិធានការភ្លាមៗទៅលើពួកអ្នកបះបោរ ហើយលោកធ្វើឲ្យប្រាកដថាគោលបំណងរបស់លោកនឹងសម្រេចជាមិនខាន។ (សូមអាន ដើមកំណើត ៣:១៤-១៩) ពេលអាដាមនិងអេវ៉ាស្ថិតនៅក្នុងសួនអេដែននៅឡើយ ព្រះយេហូវ៉ា បានវិនិច្ឆ័យទោសពួកអ្នកបះបោរទាំងបីតាមលំដាប់លំដោយ ព្រោះសាថានបានធ្វើខុសមុនគេ បន្ទាប់មកអេវ៉ា ហើយក្រោយបង្អស់អាដាម។ ស្ដីអំពីសាថានដែលមនុស្សមើលមិនឃើញនិងជាអ្នកផ្ដើមការបះបោរ ព្រះយេហូវ៉ាបានប្រាប់ទុកជាមុនអំពី«ពូជ»សន្យាមួយដែលនឹងធ្វើឲ្យផលវិបាកមកពីការបះបោរទៅជាល្អឡើងវិញ។ «ពូជ»នោះនឹងមានតួនាទីសំខាន់ក្នុងការសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា ស្ដីអំពីការគោរពប្រណិប័តន៍ពិត។
១៦. ក្រោយពីការបះបោរនៅសួនអេដែន តើតាមរបៀបណាព្រះយេហូវ៉ាបន្តធ្វើឲ្យគោលបំណងរបស់លោកជឿនទៅមុខ?
១៦ ក្រោយពីការបះបោរនៅសួនអេដែន ព្រះយេហូវ៉ាបានបន្តធ្វើឲ្យគោលបំណងរបស់លោកជឿនទៅមុខ។ លោកបានរៀបចំឲ្យមនុស្សមិនល្អឥតខ្ចោះគោរពប្រណិប័តន៍លោកតាមរបៀបដែលលោកពេញចិត្ត។ យើងនឹងរៀននៅជំពូកបន្ទាប់។ (ហេ. ១១:៤–១២:១) បន្ថែមទៅទៀត លោកបានដឹកនាំអ្នកសរសេរគម្ពីរមួយចំនួន ដូចជាអេសាយ យេរេមា និងអេសេគាល ឲ្យកត់ទុកទំនាយដែលគួរឲ្យរំភើបអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ ការរៀបចំនោះគឺជាគោលរឿងដ៏សំខាន់មួយក្នុងគម្ពីរ។ ទំនាយទាំងនោះនឹងក្លាយជាការពិតតាមរយៈ«ពូជ»សន្យា ដែលមានលោកយេស៊ូគ្រិស្តជាបុគ្គលចម្បង។ (កាឡ. ៣:១៦) លោកយេស៊ូបានបង្ហាញយ៉ាងច្បាស់ថាលោកជាអ្នកការពារការគោរពប្រណិប័តន៍ពិត តាមរយៈការតបឆ្លើយរបស់លោកចំពោះការល្បួងទី៣។ លោកយេស៊ូគឺជាបុគ្គលដែលព្រះយេហូវ៉ាបានជ្រើសរើសដើម្បីសម្រេចទំនាយអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ (បប. ១៩:១០) លោកនឹងរំដោះរាស្ត្ររបស់ព្រះពីការជាប់ជាឈ្លើយក្រោមបាប៊ីឡូនដ៏ខ្លាំងក្លា ហើយលោកនឹងរៀបចំការគោរពប្រណិប័តន៍ពិតឲ្យដូចដើមឡើងវិញ។
តើអ្នកនឹងធ្វើយ៉ាងណា?
១៧. ហេតុអ្វីទំនាយក្នុងគម្ពីរស្ដីអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញសំខាន់ចំពោះយើង?
១៧ ការពិចារណាទំនាយក្នុងគម្ពីរស្ដីអំពីការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ នឹងធ្វើឲ្យយើងរំភើបចិត្ត ហើយមានជំនឿកាន់តែរឹងមាំ។ ទំនាយទាំងនោះសំខាន់ខ្លាំងណាស់អេ. ៣៣:២៤; ៣៥:៥, ៦; បប. ២០:១២, ១៣; ២១:៣, ៤
សម្រាប់យើង ដោយសារយើងទន្ទឹងរង់ចាំគ្រាដែលការបង្កើតទាំងអស់នៅស្ថានសួគ៌និងផែនដីមានសាមគ្គីភាពក្នុងការគោរពប្រណិប័តន៍ពិតដល់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។ បន្ថែមទៅទៀត ទំនាយទាំងនោះផ្ដល់សេចក្ដីសង្ឃឹមដល់យើង ពីព្រោះទំនាយទាំងនោះមានការធានាយ៉ាងកក់ក្ដៅពីព្រះក្នុងបណ្ដាំរបស់លោក។ យើងទាំងអស់គ្នាពិតជាចង់ឃើញសេចក្ដីសន្យារបស់ព្រះយេហូវ៉ាក្លាយជាការពិតណាស់ មែនទេ? សេចក្ដីសន្យាទាំងនោះរួមមានការប្រោសមនុស្សជាទីស្រឡាញ់របស់យើងឲ្យរស់ឡើងវិញ ហើយធ្វើឲ្យផែនដីទាំងមូលទៅជាសួនឧទ្យាន ព្រមទាំងផ្ដល់ជីវិតដ៏ល្អឥតខ្ចោះដល់យើងជារៀងរហូត។—១៨. តើយើងនឹងពិចារណាអ្វីក្នុងសៀវភៅនេះ?
១៨ នៅក្នុងសៀវភៅនេះ យើងនឹងពិចារណាទំនាយដ៏គួរឲ្យរំភើបពីសៀវភៅអេសេគាល។ ទំនាយទាំងនោះភាគច្រើនផ្ដោតទៅលើការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញ។ យើងនឹងពិនិត្យមើលរបៀបដែលទំនាយក្នុងសៀវភៅអេសេគាលទាក់ទងនឹងទំនាយឯទៀត និងរបៀបដែលទំនាយទាំងនោះកើតឡើងតាមរយៈគ្រិស្ត។ បន្ថែមទៅទៀត យើងនឹងពិចារណានូវរបៀបដែលទំនាយទាំងនោះទាក់ទងនឹងយើង(សូមមើលប្រអប់«សេចក្ដីសង្ខេបនៃសៀវភៅអេសេគាល»)។
១៩. តើអ្នកតាំងចិត្តធ្វើអ្វី? ហើយហេតុអ្វី?
១៩ នៅតំបន់ស្ងាត់ជ្រងំយូឌាក្នុងឆ្នាំ២៩ គ.ស. សាថានបានបរាជ័យក្នុងការល្បួងលោកយេស៊ូឲ្យបែរចេញពីការគោរពប្រណិប័តន៍ពិត។ ចុះយ៉ាងណាចំពោះយើងវិញ? សាថានតាំងចិត្តកាន់តែខ្លាំងក្នុងការទាញនាំយើងចេញពីការគោរពប្រណិប័តន៍ពិត។ (បប. ១២:១២, ១៧) សូមឲ្យសៀវភៅនេះជួយយើងឲ្យតាំងចិត្តកាន់តែខ្លាំងដើម្បីតយុទ្ធនឹងមេល្បួងដ៏ទុច្ចរិត។ សូមឲ្យពាក្យសម្ដីនិងការប្រព្រឹត្តរបស់យើងបង្ហាញថាយើងយល់ស្របនឹងប្រសាសន៍របស់លោកយេស៊ូដែលថា៖ «គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលអ្នកត្រូវគោរពប្រណិប័តន៍»។ ជាលទ្ធផល យើងនឹងមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ហើយឃើញគោលបំណងដ៏រុងរឿងរបស់ព្រះយេហូវ៉ាបានសម្រេច។ នៅគ្រានោះ ទេវតាទាំងអស់នៅស្ថានសួគ៌និងមនុស្សនៅផែនដីនឹងរួបរួមគ្នាគោរពប្រណិប័តន៍ព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត ជាអ្វីដែលលោកសមនឹងទទួល!
^ វគ្គ 5 អ្នកខ្លះយល់ថានាមរបស់ព្រះយេហូវ៉ាមានន័យថា«លោកធ្វើឲ្យក្លាយជា»ឬ«លោកធ្វើឲ្យកើតមក»។ អត្ថន័យនេះសមនឹងតួនាទីរបស់ព្រះយេហូវ៉ាក្នុងនាមជាអ្នកបង្កើត និងជាអ្នកធ្វើតាមបំណងប្រាថ្នារបស់លោក។
^ វគ្គ 8 ស្ដីអំពីពាក្យរបស់សាថាន ឯកសារគម្ពីរមួយបានចែងថា៖ «ដូចការល្បួងលើកដំបូងបំផុតដែលអាដាមនិងអេវ៉ាបានចាញ់ . . . ចំណុចសំខាន់គឺការជ្រើសរើសធ្វើតាមបំណងប្រាថ្នារបស់សាថានឬធ្វើតាមបំណងប្រាថ្នារបស់ព្រះ ដែលរួមបញ្ចូលការគោរពប្រណិប័តន៍ផ្ដាច់មុខដល់សាថានឬដល់ព្រះ។ សាថានលើកតម្កើងខ្លួនជាព្រះ ប្រឆាំងនឹងព្រះពិតតែមួយ»។
^ វគ្គ 10 ក្នុងសៀវភៅដំណឹងល្អរៀបរាប់ដោយលូកា គាត់រៀបរាប់លំដាប់លំដោយនៃការល្បួង ខុសពីសៀវភៅដំណឹងល្អរៀបរាប់ដោយម៉ាថាយ។ ប៉ុន្តែ តាមមើលទៅកំណត់ហេតុក្នុងសៀវភៅម៉ាថាយ ត្រឹមត្រូវតាមលំដាប់ពេល។ សូមពិចារណាមូលហេតុបីយ៉ាង។ (១) ម៉ាថាយបានចាប់ផ្ដើមរៀបរាប់អំពីការល្បួងទី២ ដោយប្រើពាក្យ«ក្រោយមក» នេះបញ្ជាក់ថាមានការល្បួងមួយទៀតមុននោះ។ (២) ការល្បួងពីរដំបូងដែលចាប់ផ្ដើមដោយឃ្លា«ប្រសិនបើអ្នកជាកូនរបស់ព្រះ»គឺជាការល្បួងបញ្ឆិតបញ្ឆៀង ហេតុនេះហើយជាការសមហេតុសមផលដែលមានការល្បួងចំៗបន្ទាប់មក គឺល្បួងលោកយេស៊ូឲ្យបំពានបញ្ញត្តិទី១របស់ព្រះ។ (ដច. ២០:២, ៣) (៣) គឺត្រឹមត្រូវជាងដែលលោកយេស៊ូមានប្រសាសន៍ថា៖ «នែ! សាថាន! ចូរទៅឲ្យឆ្ងាយពីខ្ញុំទៅ!» បន្ទាប់ពីបានត្រូវល្បួងលើកចុងក្រោយ។—ម៉ាថ. ៤:៥, ១០, ១១