លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ២០​ក

ការបែងចែកដីធ្លី

ការបែងចែកដីធ្លី

ការ​ពណ៌នា​អំពី​ព្រំ​ប្រទល់​ដែល​បាន​ត្រូវ​វាស់​វែង​យ៉ាង​ត្រឹម​ត្រូវ​បាន​ពង្រឹង​ទំនុក​ចិត្ត​ជន​និរទេស​ថា ស្រុក​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នឹង​ត្រូវ​រៀបចំ​ឡើង​វិញ​ជា​មិន​ខាន។ នៅ​សព្វ​ថ្ងៃ តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ការ​បើក​បង្ហាញ​នេះ? សូម​ពិចារណា​ចំណុច​ពីរ​ដូច​ត​ទៅ​៖

តួ​នាទី​ដ៏​សំខាន់​និង​ភារកិច្ច​ដ៏​មាន​តម្លៃ

ជន​និរទេស​ម្នាក់​ៗ​ដែល​ត្រឡប់​មក​វិញ​នឹង​ទទួល​ដី​ធ្លី​ជា​មត៌ក​ក្នុង​ស្រុក​សន្យា​ដែល​បាន​ត្រូវ​រៀបចំ​សា​ជា​ថ្មី។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​មាន​តួ​នាទី​សំខាន់​ក្នុង​សួន​ឧទ្យាន​ក្នុង​ន័យ​ធៀប។ ទោះ​ជា​យើង​មាន​កិច្ច​ការ​តូច​តាច​ក្នុង​អង្គការ​របស់​ព្រះ​ក្ដី យើង​ទាំង​អស់​គ្នា​មាន​តួ​នាទី​សំខាន់​និង​ភារកិច្ច​ដ៏​មាន​តម្លៃ។ ចំពោះ​ព្រះ​យេហូវ៉ា អ្នក​បម្រើ​របស់​លោក​មាន​តម្លៃ​ស្មើ​គ្នា។

ការ​បែង​ចែក​ដី​ធ្លី​ស្មើ​គ្នា

ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត អស់​អ្នក​ដែល​រស់​នៅ​លើ​ដី​ធ្លី​នីមួយ​ៗ​ក្នុង​ស្រុក​សន្យា​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ ពួក​គេ​ទទួល​ប្រយោជន៍​ពី​ធន​ធាន​ធម្មជាតិ​ដូច​គ្នា។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ស្មើ​គ្នា​ដល់​អ្នក​បម្រើ​ទាំង​អស់​របស់​លោក​ដែល​ស្ថិត​នៅ​ក្នុង​បរិយាកាស​ប្រៀប​ដូច​ជា​សួន​ឧទ្យាន។