លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១៨​ក

ព្រះយេហូវ៉ាព្រមានអំពីសង្គ្រាមដ៏ធំនៅថ្ងៃខាងមុខ

ព្រះយេហូវ៉ាព្រមានអំពីសង្គ្រាមដ៏ធំនៅថ្ងៃខាងមុខ

គម្ពីរ​មាន​ទំនាយ​ជា​ច្រើន​ដែល​ព្រមាន​អំពី​សង្គ្រាម​ដ៏​ធំ​ផ្ដាច់​ព្រ័ត្រ ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​ពួក​អ្នក​ដែល​ប្រឆាំង​លោក​និង​រាស្ត្រ​របស់​លោក។ ទំនាយ​ខ្លះ​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​ក្រោម។ សូម​កត់​សម្គាល់​លក្ខណៈ​ស្រដៀង​គ្នា​ក្នុង​ទំនាយ​ទាំង​នោះ​ស្ដី​អំពី​ការ​ព្រមាន​ពី​ព្រះ ហើយ​សូម​កត់​សម្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្សជាតិ​ទាំង​អស់​មាន​ឱកាស​ឮ​ការ​ព្រមាន​នោះ ហើយ​ធ្វើ​តាម​ការ​ព្រមាន​នោះ។

គ្រា​អ៊ីស្រាអែល​សម័យ​បុរាណ

អេសេគាល: ​«​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​ប្រកាស​ថា​៖ ‹ខ្ញុំ​នឹង​ចាត់​ដាវ​មួយ​ឲ្យ​មក​ទាស់​នឹង​កូក​នៅ​លើ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ›​»។—អេគ. ៣៨:១៨​-​២៣

យេរេមា: ​«​[​ព្រះ​យេហូវ៉ា​]​នឹង​វិនិច្ឆ័យ​ទោស​មនុស្សជាតិ​ទាំង​ឡាយ​ដោយ​ខ្លួន​លោក​ផ្ទាល់ ហើយ​នឹង​ប្រហារ​មនុស្ស​ទុច្ចរិត​ដោយ​ដាវ​»។—យេ. ២៥:៣១​-​៣៣

ដានីយ៉ែល: ​«​ព្រះ​នៃ​ស្ថាន​សួគ៌​នឹង​តាំង​រាជាណាចក្រ​មួយ​ឡើង​ដែល​នឹង . . . បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ​ទាំង​អស់​នោះ​ឲ្យ​សាប​សូន្យ​ទៅ​»។—ដាន. ២:៤៤

សតវត្សរ៍​ទី​១ គ.ស.

លោក​យេស៊ូ: ​«​នឹង​មាន​ទុក្ខ​វេទនា​ជា​ខ្លាំង ដែល​មិន​ធ្លាប់​មាន​តាំង​ពី​កំណើត​ពិភព​លោក​»។—ម៉ាថ. ២៤:២១, ២២

ប៉ូល: ​«​[​លោក​]​យេស៊ូ . . . ជា​មួយ​នឹង​បណ្ដា​ទេវតា​ខ្លាំង​ក្លា​របស់​លោក . . . នឹង​សង​សឹក​ចំពោះ​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​»។—២​ថែ. ១:៦​-​៩

ពេត្រុស: ​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​នឹង​មក​ដូច​ជា​ចោរ . . . ឯ​ផែនដី​និង​អ្វី​ៗ​នៅ​ផែនដី​នឹង​ត្រូវ​ភ្លើង​ឆេះ​»។—២​ពេ. ៣:១០

យ៉ូហាន: ​«​មាន​ដាវ​វែង​មួយ​យ៉ាង​មុត​ចេញ​ពី​មាត់​របស់​លោក​[​យេស៊ូ​] ដើម្បី​ឲ្យ​លោក​ប្រហារ​ប្រជា​ជាតិ​នានា​»។—បប. ១៩:១១​-​១៨

សម័យ​យើង

គម្ពីរ​បាន​ត្រូវ​បក​ប្រែ​ជា​ច្រើន​ភាសា និង​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត

អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សម័យ​យើង . . .

  • ចែក​ចាយ​អស់​រាប់​ពាន់​លាន​ក្បាល​នូវ​សៀវភៅ​ផ្សេង​ៗ​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ដែល​មាន​រាប់​រយ​ភាសា

  • ចំណាយ​រាប់​រយ​លាន​ម៉ោង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ការ​ផ្សព្វ​ផ្សាយ