លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ៩​ង

«គ្រាដែលលោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»

«គ្រាដែលលោកធ្វើអ្វីៗទាំងអស់ជាថ្មីឡើងវិញ»

សកម្មភាព ៣:២១

ពេល​សាវ័ក​ពេត្រុស​រៀប​រាប់​អំពី​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​ គាត់​បាន​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​ដ៏​អស្ចារ្យ​មួយ ដែល​ចាប់​ផ្ដើម​បន្ទាប់​ពី​គ្រិស្ត​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច ហើយ​បន្ត​រហូត​ដល់​ចុង​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​១.០០០​ឆ្នាំ។

  1. ១៩១៤—លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​តែង​តាំង​ជា​ស្ដេច​នៅ​ស្ថាន​សួគ៌។ ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៃ​រាស្ត្រ​ព្រះ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៩

    គ្រា​ចុង​ក្រោយ​បង្អស់

  2. អាម៉ាគេដូន—គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ​របស់​គ្រិស្ត​ចាប់​ផ្ដើម ហើយ​«​គ្រា​ដែល​លោក​ធ្វើ​អ្វី​ៗ​ទាំង​អស់​ជា​ថ្មី​ឡើង​វិញ​»​ក៏​រួម​បញ្ចូល​ពរ​ជា​បរិបូរ​ដែល​មនុស្ស​ស្មោះ​ត្រង់​នៅ​ផែនដី​នឹង​ទទួល

    គ្រា​គ្រប់​គ្រង​១.០០០​ឆ្នាំ

  3. ដំណាច់​គ្រា​១.០០០​ឆ្នាំ—លោក​យេស៊ូ​សម្រេច​កិច្ច​ការ​រៀបចំ​ឡើង​វិញ​ទាំង​អស់ ហើយ​ប្រគល់​រាជាណាចក្រ​ដល់​បិតា​លោក​វិញ

    សួន​ឧទ្យាន​ស្ថិត​ស្ថេរ​ជា​រៀង​រហូត

ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង . . .

  • ធ្វើ​ឲ្យ​នាម​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង

  • ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ

  • ធ្វើ​ឲ្យ​មនុស្ស​ចាស់​ទៅ​ជា​ក្មេង​វិញ

  • ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ

  • នាំ​ឲ្យ​មនុស្ស​ស្មោះ​ត្រង់​មាន​ភាព​ល្អ​ឥត​ខ្ចោះ

  • ធ្វើ​ឲ្យ​ផែនដី​ទៅ​ជា​សួន​ឧទ្យាន