លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១០​ខ

តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់» ជាប់ទាក់ទងគ្នាយ៉ាងណា?

តើ«ឆ្អឹងស្ងួតហែង»និង«សាក្សីពីរនាក់» ជាប់ទាក់ទងគ្នាយ៉ាងណា?

នៅ​ឆ្នាំ​១៩១៩ ទំនាយ​ពីរ​ដែល​ទាក់​ទង​គ្នា​បាន​កើត​ឡើង មួយ​អំពី​«​ឆ្អឹង​ស្ងួត​ហែង​»​ មួយ​ទៀត​អំពី​«​សាក្សី​ពីរ​នាក់​»។ ការ​បើក​បង្ហាញ​អំពី​«​ឆ្អឹង​ស្ងួត​ហែង​»​ ប្រាប់​ទុក​ជា​មុន​អំពី​រយៈ​ពេល​យ៉ាង​យូរ​(​អស់​ជា​ច្រើន​សតវត្សរ៍​) ហើយ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​នោះ រាស្ត្រ​របស់​ព្រះ​មួយ​ក្រុម​ធំ​មាន​ជីវិត​ឡើង​វិញ។ (​អេគ. ៣៧:២​-​៤; បប. ១១:១​-​៣, ៧​-​១៣​) ទំនាយ​អំពី​«​សាក្សី​ពីរ​នាក់​»​រៀប​រាប់​អំពី​រយៈ​ពេល​ខ្លី​(​ចាប់​ពី​ចុង​ឆ្នាំ​១៩១៤​ដល់​ដើម​ឆ្នាំ​១៩១៩​) ហើយ​ចុង​បញ្ចប់​នៃ​រយៈ​ពេល​នោះ រាស្ត្រ​របស់​ព្រះ​មួយ​ក្រុម​តូច​មាន​ជីវិត​ឡើង​វិញ។ ទំនាយ​ទាំង​ពីរ​រៀប​រាប់​អំពី​ការ​រស់​ឡើង​វិញ​ក្នុង​ន័យ​ធៀប ហើយ​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩ ពេល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​អ្នក​ដែល​លោក​បាន​រើស​តាំង​«​ក្រោក​ឈរ​ឡើង​»​វិញ ដោយ​រំដោះ​ពួក​គេ​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​ប្រមូល​ពួក​គេ​ចូល​មក​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ត្រូវ​រៀបចំ​ជា​ថ្មី។—អេគ. ៣៧:១០

ប៉ុន្តែ សូម​កត់​សម្គាល់​ថា​ការ​កើត​ឡើង​នៃ​ទំនាយ​ទាំង​ពីរ​នេះ​ខុស​គ្នា​ត្រង់​ចំណុច​សំខាន់​មួយ។ ទំនាយ​អំពី​«​ឆ្អឹង​ស្ងួត​ហែង​»​នោះ​ប្រាប់​ទុក​ជា​មុន​អំពី​ការ​រស់​ឡើង​វិញ​របស់​ពួក​អ្នក​រើស​តាំង​ទាំង​អស់​ដែល​នៅ​សល់។ ប៉ុន្តែ ទំនាយ​អំពី​«​សាក្សី​ពីរ​នាក់​»​ប្រាប់​ទុក​ជា​មុន​អំពី​ការ​រស់​ឡើង​វិញ​របស់​ពួក​អ្នក​រើស​តាំង​ខ្លះ​ដែល​នៅ​សល់ ពោល​គឺ​អស់​អ្នក​ដែល​នាំ​មុខ​ក្នុង​អង្គការ​របស់​ព្រះ ហើយ​បាន​ត្រូវ​តែង​តាំង​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។—ម៉ាថ. ២៤:៤៥; បប. ១១:៦ *

​«​ជ្រលង​ភ្នំ​មួយ . . . ពេញ​ទៅ​ដោយ​ឆ្អឹង​សាក​សព​»​—អេគ. ៣៧:១

  1. ក្រោយ ១០០ គ.ស.

    ចាប់​ពី​សតវត្សរ៍​ទី​២ គ.ស. ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​សម្លាប់​ក្នុង​ន័យ​ធៀប នោះ​«​ជ្រលង​ភ្នំ​»​មាន​ពេញ​ទៅ​ដោយ​«​ឆ្អឹង​»​

  2. ដើម ១៩១៩

    ១៩១៩: ​«​ឆ្អឹង​ស្ងួត​ហែង​»​មាន​ជីវិត​ឡើង​វិញ ពេល​ដែល​ព្រះ​យេហូវ៉ា​រំដោះ​ពួក​អ្នក​រើស​តាំង​ទាំង​អស់​ពី​ក្រោម​អំណាច​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​ប្រមូល​ពួក​គេ​ចូល​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ត្រូវ​រៀបចំ​ឡើង​វិញ

​«​សាក្សី​ពីរ​នាក់​»​—បប. ១១:៣

  1. ចុង ១៩១៤

    ផ្សព្វ​ផ្សាយ​«​ទាំង​ស្លៀក​បាវ​»​

    ១៩១៤: ​«​សាក្សី​ពីរ​នាក់​»​បាន​ផ្សព្វ​ផ្សាយ​«​ទាំង​ស្លៀក​បាវ​»​អស់​បី​ឆ្នាំ​កន្លះ។ នៅ​ចុង​គ្រា​នោះ ពួក​គេ​បាន​ត្រូវ​សម្លាប់​ក្នុង​ន័យ​ធៀប

  2. ស្លាប់​ក្នុង​ន័យ​ធៀប

  3. ដើម ១៩១៩

    ១៩១៩: ​«​សាក្សី​ពីរ​នាក់​»​មាន​ជីវិត​ឡើង​វិញ ពេល​ពួក​អ្នក​រើស​តាំង​មួយ​ក្រុម​តូច​ដែល​កំពុង​នាំ​មុខ​ក្នុង​អង្គការ​ព្រះ​បាន​ត្រូវ​តែង​តាំង​ជា​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​

^ វគ្គ 4 សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មីនា ឆ្នាំ​២០១៦ ​«​សំណួរ​ពី​អ្នក​អាន​»។