លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ២​ខ

ជីវិតរបស់អេសេគាលនិងគ្រាដែលគាត់រស់នៅ

ជីវិតរបស់អេសេគាលនិងគ្រាដែលគាត់រស់នៅ

ឈ្មោះ​របស់​អេសេគាល​មាន​ន័យ​ថា​«​ព្រះ​ពង្រឹង​កម្លាំង​»។ ទោះ​ជា​ទំនាយ​ដែល​គាត់​ប្រកាស​មាន​ការ​ព្រមាន​ជា​ច្រើន​ក៏​ពិត​មែន តែ​ខ្លឹម​សារ​នៃ​ដំណឹង​ដែល​គាត់​ប្រកាស គឺ​ស្រប​តាម​អត្ថន័យ​នៃ​ឈ្មោះ​របស់​គាត់ ហើយ​ដំណឹង​នោះ​ពង្រឹង​ជំនឿ​របស់​អស់​អ្នក​ដែល​ចង់​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា។

ពួក​អ្នក​ប្រកាស​ទំនាយ​ជំនាន់​អេសេគាល

  • យេរេមា

    ក្រុម​គ្រួសារ​របស់​គាត់​ជា​សង្ឃ ភាគ​ច្រើន​គាត់​បម្រើ​នៅ​ក្រុង​យេរូសាឡិម ​(​៦៤៧​-​៥៨០ មុន​គ.ស.​)

  • ហ៊ូលដា

    ជា​អ្នក​ប្រកាស​ទំនាយ​ពេល​ដែល​សៀវភៅ​ច្បាប់​បាន​ត្រូវ​រក​ឃើញ​ក្នុង​វិហារ ប្រហែល​ឆ្នាំ​៦៤២ មុន​គ.ស.

  • ដានីយ៉ែល

    គាត់​មក​ពី​កុល​សម្ព័ន្ធ​យូដា​ជា​វង្ស​ត្រកូល​ស្ដេច គាត់​បាន​ត្រូវ​ចាប់​យក​ទៅ​បាប៊ីឡូន​នៅ​ឆ្នាំ​៦១៧ មុន​គ.ស.

  • ហាបាគុក

    គាត់​ទំនង​ជា​បម្រើ​នៅ​ស្រុក​យូដា​នៅ​ដើម​រាជ្យ​យេហូយ៉ាគីម

  • អូបាឌា

    គាត់​ប្រកាស​ទំនាយ​ទាស់​នឹង​ស្រុក​អេដំ ទំនង​ជា​នៅ​គ្រា​ដែល​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ចោល

តើ​ពួក​គាត់​ប្រកាស​ទំនាយ​នៅ​ពេល​ណា? (​ឆ្នាំ​ទាំង​អស់ មុន​គ.ស.​)

ព្រឹត្តិការណ៍​សំខាន់​ៗ​នៅ​គ្រា​អេសេគាល (​ឆ្នាំ​ទាំង​អស់ មុន​គ.ស.​)

  1. ប្រ.៦៤៣: កើត

  2. ៦១៧: ត្រូវ​គេ​ចាប់​យក​ទៅ​ក្រុង​បាប៊ីឡូន

  3. ៦១៣: ចាប់​ផ្ដើម​ប្រកាស​ទំនាយ ហើយ​ទទួល​ការ​បើក​បង្ហាញ​ពី​ព្រះ​យេហូវ៉ា

  4. ៦១២: ឃើញ​ក្នុង​គំនិត​អំពី​ការ​ក្បត់​ជំនឿ​នៅ​ឯ​វិហារ

  5. ៦១១: ចាប់​ផ្ដើម​ប្រកាស​ទាស់​នឹង​ក្រុង​យេរូសាឡិម

  6. ៦០៩: ប្រពន្ធ​ស្លាប់ ហើយ​ក្រុង​យេរូសាឡិម​ត្រូវ​ឡោម​ព័ទ្ធ​ជា​លើក​ចុង​ក្រោយ

  7. ៦០៧: ទទួល​ដំណឹង​ថា​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ

  8. ៥៩៣: ឃើញ​ក្នុង​គំនិត​អំពី​វិហារ

  9. ៥៩១: ប្រកាស​ទុក​ជា​មុន​អំពី​ការ​ឈ្លានពាន​របស់​នេប៊ូក្នេសា​ទៅ​លើ​ស្រុក​អេហ្ស៊ីប។ សរសេរ​សៀវភៅ​ចប់

បណ្ដា​ស្ដេច​យូដា​និង​បាប៊ីឡូន

  1. ៦៥៩​-​៦២៩: យ៉ូសៀស​លើក​ស្ទួយ​ការ​គោរព​ប្រណិប័តន៍​ពិត តែ​បាន​ស្លាប់​ពេល​ច្បាំង​នឹង​ផារ៉ូ​នេកូ

  2. ៦២៨: យេហូអាហាស​ជា​ស្ដេច​អាក្រក់​គ្រប់​គ្រង​បាន​បី​ខែ ហើយ​ត្រូវ​ផារ៉ូ​នេកូ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ

  3. ៦២៨​-​៦១៨: យេហូយ៉ាគីម​ជា​ស្ដេច​អាក្រក់ ហើយ​ចំណុះ​ផារ៉ូ​នេកូ

  4. ៦២៥: នេប៊ូក្នេសា​វាយ​ឈ្នះ​ទ័ព​អេហ្ស៊ីប

  5. ៦២០: នេប៊ូក្នេសា​វាយលុក​ស្រុក​យូដា​ជា​លើក​ដំបូង ហើយ​យក​យេហូយ៉ាគីម​ធ្វើ​ជា​ចំណុះ​គាត់​នៅ​ក្រុង​យេរូសាឡិម

  6. ៦១៨: យេហូយ៉ាគីម​បះ​បោរ​ប្រឆាំង​នឹង​នេប៊ូក្នេសា តែ​ប្រហែល​ជា​ស្លាប់​ក្នុង​អំឡុង​ការ​វាយលុក​ជា​លើក​ទី​២​របស់​ពួក​បាប៊ីឡូន​ទៅ​លើ​ស្រុក​សន្យា

  7. ៦១៧: យេហូយ៉ាគីន​ដែល​ហៅ​ថា​យេកូនាស ជា​ស្ដេច​អាក្រក់​បាន​គ្រប់​គ្រង​អស់​រយៈ​ពេល​បី​ខែ ហើយ​បាន​ចុះ​ចាញ់​នេប៊ូក្នេសា

  8. ៦១៧​-​៦០៧: សេដេគា​ជា​ស្ដេច​អាក្រក់​និង​កំសាក បាន​ត្រូវ​នេប៊ូក្នេសា​យក​ធ្វើ​ជា​ចំណុះ

  9. ៦០៩: សេដេគា​បាន​បះ​បោរ​ប្រឆាំង​នឹង​នេប៊ូក្នេសា រួច​នេប៊ូក្នេសា​បាន​វាយលុក​ស្រុក​យូដា​ជា​លើក​ទី​៣

  10. ៦០៧: នេប៊ូក្នេសា​បំផ្លាញ​ក្រុង​យេរូសាឡិម ចាប់​សេដេគា ចាក់​ភ្នែក​គាត់​ឲ្យ​ខ្វាក់ ហើយ​នាំ​យក​ទៅ​ក្រុង​បាប៊ីឡូន