លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១០​គ

ជំនួយដែលជួយយើងឲ្យក្រោកឈរ

ជំនួយដែលជួយយើងឲ្យក្រោកឈរ

យើង​អាច​ទទួល​កម្លាំង​ចិត្ត​ដោយ​រំពឹង​គិត​អំពី​មេ​រៀន​ក្នុង​ការ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​នៅ​អេសេគាល ៣៧:១​-​១៤ ហើយ​យើង​អាច​យក​មេ​រៀន​នោះ​មក​អនុវត្ត​ក្នុង​កាលៈទេសៈ​របស់​យើង។ តើ​មេ​រៀន​នោះ​ជា​អ្វី?

ពេល​ខ្លះ​យើង​ប្រហែល​មាន​អារម្មណ៍​ពិបាក​ខ្លាំង​ណាស់ ដោយ​សារ​រង​សម្ពាធ​និង​មាន​ទុក្ខ​លំបាក​ក្នុង​ជីវិត។ នេះ​ធ្វើ​ឲ្យ​យើង​ល្វើយ ពិបាក​ត​ស៊ូ​ត​ទៅ​មុខ​ទៀត។ ប៉ុន្តែ នៅ​គ្រា​បែប​នោះ យើង​ប្រហែល​ជា​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ បើ​យើង​រំពឹង​គិត​អំពី​ការ​ពណ៌នា​ដ៏​រស់​រវើក​ក្នុង​ការ​បើក​បង្ហាញ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ស្ដី​អំពី​ការ​រៀបចំ​ឡើង​វិញ។ ហេតុ​អ្វី? តាម​រយៈ​ទំនាយ​នោះ យើង​រៀន​ថា​ព្រះ​យេហូវ៉ា​មាន​ឫទ្ធានុភាព​ផ្ដល់​ដង្ហើម​ជីវិត និង​ធ្វើ​ឲ្យ​ឆ្អឹង​ស្ងួត​ហែង​មាន​ជីវិត​ឡើង​វិញ។ ហេតុ​នេះ លោក​ច្បាស់​ជា​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ផ្សេង​ៗ ទោះ​ជា​ឧបសគ្គ​នោះ​ធំ​ប៉ុន​ណា​ក៏​ដោយ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៨:២៩; ភី. ៤:១៣

យើង​ប្រហែល​ជា​ចាំ​ថា​អស់​ជា​ច្រើន​សតវត្សរ៍​មុន​សម័យ​អេសេគាល ម៉ូសេ​ជា​អ្នក​ប្រកាស​ទំនាយ​បាន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​មាន​ឫទ្ធានុភាព​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ពេញ​ចិត្ត​ប្រើ​ឫទ្ធានុភាព​នោះ​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ដែរ។ ម៉ូសេ​សរសេរ​ថា​៖ ​«​តាំង​ពី​បុរាណ​មក ព្រះ​ជា​ទី​ពឹង​ជ្រក ហើយ​ដៃ​លោក​ទ្រ​អ្នក​ជា​ដរាប​»។ (​បច. ៣៣:២៧​) ពិត​ណាស់ យើង​អាច​ជឿ​ជាក់​ថា​បើ​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ក្នុង​គ្រា​លំបាក លោក​នឹង​ទ្រ​យើង ហើយ​លើក​យើង​ឡើង​យ៉ាង​ថ្នាក់​ថ្នម ថែម​ទាំង​ជួយ​យើង​ឲ្យ​ក្រោក​ឈរ​ឡើង​ទៀត​ផង។—អេគ. ៣៧:១០