លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១៦​ក

តើពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមឬ?

តើពិភពគ្រិស្តសាសនាតំណាងដោយយេរូសាឡិមឬ?

ពេល​មុន​សៀវភៅ​របស់​យើង​បាន​រៀប​រាប់​ថា ពិភព​គ្រិស្ត​សាសនា​បាន​ត្រូវ​តំណាង​ដោយ​យេរូសាឡិម​ដែល​ក្បត់​ជំនឿ។ ក្នុង​ក្រុង​យេរូសាឡិម​មិន​ស្មោះ​ត្រង់ មាន​ការ​គោរព​បូជា​រូប​ព្រះ និង​ពេញ​ទៅ​ដោយ​ការ​ខូច​អាក្រក់។ នេះ​ច្បាស់​ជា​រំលឹក​យើង​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ពិភព​គ្រិស្ត​សាសនា។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ពេល​រៀប​រាប់​អំពី​ទំនាយ សៀវភៅ​ផ្សេង​ៗ​របស់​យើង រួម​ទាំង​សៀវភៅ​ដែល​អ្នក​កំពុង​អាន​មិន​រៀប​រាប់​អំពី​អ្វី​ជា​និមិត្តរូប​និង​អ្វី​ពិត​ប្រាកដ​ទេ លើក​លែង​តែ​គម្ពីរ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​រឿង​នេះ។ តើ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ក្នុង​គម្ពីរ​ឲ្យ​យើង​សន្និដ្ឋាន​ថា​ពិភព​គ្រិស្ត​សាសនា​បាន​ត្រូវ​តំណាង​ដោយ​ក្រុង​យេរូសាឡិម​ឬ​ទេ? មិន​មាន​ទេ។

សូម​គិត​អំពី​ចំណុច​ដូច​ត​ទៅ​៖ នៅ​ពេល​មួយ ក្រុង​យេរូសាឡិម​ជា​ទី​តាំង​ដ៏​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត តែ​ក្រោយ​មក​អ្នក​ក្រុង​នោះ​បាន​ក្បត់​ជំនឿ។ ផ្ទុយ​ទៅ​វិញ ពិភព​គ្រិស្ត​សាសនា​មិន​ដែល​កាន់​តាម​ការ​គោរព​ប្រណិប័តន៍​ពិត​ទាល់​តែ​សោះ។ ចាប់​តាំង​ពី​ពិភព​គ្រិស្ត​សាសនា​ចាប់​ផ្ដើម​មាន​ឡើង​នៅ​សតវត្សរ៍​ទី​៤ គ.ស. ពិភព​គ្រិស្ត​សាសនា​តែង​តែ​បង្រៀន​លទ្ធិ​មិន​ពិត​ជា​និច្ច។

បន្ថែម​ទៅ​ទៀត ក្រោយ​ពី​ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ដោយ​ពួក​បាប៊ីឡូន ព្រះ​យេហូវ៉ា​បាន​ស្ថាបនា​ក្រុង​នោះ​ឡើង​វិញ ហើយ​ក្លាយ​ជា​មណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត ព្រម​ទាំង​ទទួល​ការ​ពេញ​ចិត្ត​ពី​លោក​ម្ដង​ទៀត។ ផ្ទុយ​ទៅ​វិញ ពិភព​គ្រិស្ត​សាសនា​មិន​ដែល​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ហើយ​ពេល​ពិភព​គ្រិស្ត​សាសនា​ត្រូវ​បំផ្លាញ​ចោល​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង នោះ​នឹង​មិន​លេច​ឡើង​ម្ដង​ទៀត​ឡើយ។

ដោយ​គិត​អំពី​ចំណុច​ទាំង​នោះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? ពេល​យើង​ពិនិត្យ​មើល​ទំនាយ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​បាន​កើត​ឡើង​ទៅ​លើ​ក្រុង​យេរូសាឡិម​មិន​ស្មោះ​ត្រង់ យើង​ប្រហែល​ជា​និយាយ​ថា​‹ចំណុច​នេះ​ឬ​ចំណុច​នោះ​រំលឹក​យើង​អំពី​អ្វី​ដែល​យើង​ឃើញ​ក្នុង​ពិភព​គ្រិស្ត​សាសនា​សព្វ​ថ្ងៃ›។ ប៉ុន្តែ តាម​មើល​ទៅ​គ្មាន​មូលដ្ឋាន​ក្នុង​គម្ពីរ​ឲ្យ​យើង​សន្និដ្ឋាន​ថា​ពិភព​គ្រិស្ត​សាសនា​បាន​ត្រូវ​តំណាង​ដោយ​យេរូសាឡិម​ទេ។