លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ១៩​ខ

ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!

ទឹកហូររិញៗបានទៅជាទន្លេដ៏ធំ!

អេសេគាល​បាន​ឃើញ​អូរ​មួយ​ដែល​ហូរ​រិញ​ៗ​ពី​វិហារ​របស់​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ជា​ទន្លេ​ដ៏​ធំ​អស្ចារ្យ​ក្នុង​ចម្ងាយ​ប្រមាណ​ពីរ​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ! នៅ​តាម​ដង​ទន្លេ គាត់​ឃើញ​ដើម​ឈើ​ដ៏​ស្រស់បំព្រង​ដែល​ផ្ដល់​ជីវជាតិ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ។ តើ​អ្វី​ទាំង​អស់​នេះ​មាន​ន័យ​យ៉ាង​ណា?

ទន្លេ​ដែល​ផ្ដល់​ពរ

សម័យ​បុរាណ: ក្រោយ​ជន​និរទេស​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​វិញ ពួក​គេ​ទទួល​ពរ​ជា​ច្រើន​ដោយ​សារ​ពួក​គេ​រួម​ចំណែក​ក្នុង​ការ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ​នៅ​ឯ​វិហារ

សម័យ​យើង: នៅ​ឆ្នាំ​១៩១៩ ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​រៀបចំ​ឡើង​វិញ។ នេះ​នាំ​ឲ្យ​ពួក​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​ទទួល​ពរ​យ៉ាង​ហូរ​ហៀរ​ពី​លោក

ថ្ងៃ​អនាគត: ក្រោយ​សង្គ្រាម​អាម៉ាគេដូន ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ពរ​ជា​ច្រើន​ដល់​យើង​ដូច​ជា ជួយ​យើង​ឲ្យ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ និង​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ថ្មី​ៗ​

ទឹក​ដែល​ផ្ដល់​ជីវិត

សម័យ​បុរាណ: ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ជា​បរិបូរ​ដល់​រាស្ត្រ​របស់​លោក​ដែល​ស្ដាប់​បង្គាប់ ពួក​គេ​មាន​ចំនួន​កាន់​តែ​ច្រើន ហើយ​មាន​ជំនឿ​រឹង​មាំ ព្រម​ទាំង​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក

សម័យ​យើង: ក្នុង​បរិយាកាស​ក្នុង​ចំណោម​រាស្ត្រ​ព្រះ​ដែល​ប្រៀប​ដូច​ជា​សួន​ឧទ្យាន មនុស្ស​កាន់​តែ​ច្រើន​ទទួល​ប្រយោជន៍​ពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចូល​រួម​ជា​មួយ​នឹង​អស់​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត

ថ្ងៃ​អនាគត: អស់​អ្នក​ដែល​រួច​ជីវិត​ពី​សង្គ្រាម​អាម៉ាគេដូន នឹង​ចូល​រួម​ជា​មួយ​មនុស្ស​រាប់​រយ​លាន​នាក់​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ពួក​គេ​ទាំង​អស់​នឹង​ទទួល​ពរ​ជា​បរិបូរ​ពី​ព្រះ​យេហូវ៉ា

ដើម​ឈើ​សម្រាប់​ជា​អាហារ​និង​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ

សម័យ​បុរាណ: ព្រះ​យេហូវ៉ា​បាន​បង្រៀន​សេចក្ដី​ពិត​ដល់​រាស្ត្រ​លោក ហើយ​បាន​រៀបចំ​ឲ្យ​ពួក​គេ​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ បន្ថែម​ទៅ​ទៀត លោក​ជួយ​ពួក​គេ​ឲ្យ​ជៀស​ចេញ​ពី​ការ​គោរព​បូជា​រូប​ព្រះ​ឬ​អ្វី​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ការ​ប្រណិប័តន៍​មិន​ពិត

សម័យ​យើង: ការ​យល់​ដឹង​សេចក្ដី​ពិត​ពី​គម្ពីរ​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​នៅ​ស្មោះ​ត្រង់​ចំពោះ​លោក ឲ្យ​ជៀស​វាង​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​និង​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូវ​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ

ថ្ងៃ​អនាគត: គ្រិស្ត​និង​ពួក​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​លោក នឹង​ជួយ​មនុស្ស​ទាំង​អស់​ដែល​ស្ដាប់​បង្គាប់​ទៅ​ជា​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​មាន​សុខភាព​ល្អ​និង​កម្លាំង​មាំ​មួន​ជា​រៀង​រហូត!