លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ៩​ឃ

ទំនាយអំពីការជាប់ជាឈ្លើយនិងការរៀបចំឡើងវិញ

ទំនាយអំពីការជាប់ជាឈ្លើយនិងការរៀបចំឡើងវិញ

ទំនាយ​ជា​ច្រើន​អំពី​ការ​ជាប់​ជា​ឈ្លើយ​របស់​ជនជាតិ​យូដា​នៅ​បាប៊ីឡូន​សម័យ​បុរាណ​បាន​កើត​ឡើង​ម្ដង​ទៀត​ក្នុង​កម្រិត​ធំ​ជាង ចំពោះ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ដែល​បាន​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ៗ។

១. ការ​ព្រមាន

២. ការ​ជាប់​ជា​ឈ្លើយ

៣. ការ​រៀបចំ​ឡើង​វិញ

ការ​កើត​ឡើង​លើក​ទី​១

មុន​ឆ្នាំ​៦០៧ មុន​គ.ស.—អេសាយ យេរេមា និង​អេសេគាល ព្រមាន​រាស្ត្រ​ព្រះ​យេហូវ៉ា តែ​ការ​ក្បត់​ជំនឿ​បាន​ដុះ​ដាល

ឆ្នាំ​៦០៧ មុន​គ.ស.—ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ។ រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ចាប់​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​នៅ​បាប៊ីឡូន

ចាប់​ពី​ឆ្នាំ​៥៣៧ មុន​គ.ស.—ជនជាតិ​យូដា​មួយ​ចំនួន​តូច​ដែល​នៅ​សល់​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​សាង​សង់​វិហារ​ឡើង​វិញ ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​សា​ជា​ថ្មី

ការ​កើត​ឡើង​ក្នុង​កម្រិត​ធំ​ជាង

សតវត្សរ៍​ទី​១ គ.ស.—លោក​យេស៊ូ ប៉ូល និង​យ៉ូហាន ព្រមាន​ក្រុម​ជំនុំ តែ​ការ​ក្បត់​ជំនឿ​បាន​ដុះ​ដាល

ដើម​សតវត្សរ៍​ទី​២ គ.ស.—គ្រិស្ត​សាសនិក​ពិត​បាន​ត្រូវ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា

ចាប់​ពី​ឆ្នាំ​១៩១៩ គ.ស.—ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ជា​ស្ដេច ពួក​អ្នក​រើស​តាំង​បាន​រួច​ផុត​ពី​ការ​ជាប់​ជា​ឈ្លើយ​ក្រោម​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​រៀបចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ