ប្រអប់ការពន្យល់បន្ថែម ៧ខ
ពាក្យសំខាន់ៗនៅក្នុងសៀវភៅអេសេគាល
«កូនមនុស្ស»
មានជាង៩០ដង
អេសេគាលបានត្រូវហៅថា«កូនមនុស្ស»ជាង៩០ដង។ (អេគ. ២:១) យ៉ាងនេះ ព្រះយេហូវ៉ារំលឹកគាត់ថា ទោះជាគាត់ទទួលឯកសិទ្ធិដ៏អស្ចារ្យក៏ដោយ គាត់គ្រាន់តែជាមនុស្សទេ។ គួរឲ្យចាប់អារម្មណ៍ ក្នុងសៀវភៅដំណឹងល្អទាំងបួន លោកយេស៊ូបានត្រូវហៅថា«កូនមនុស្ស»ជាង៨០ដង។ នេះបង្ហាញថាលោកយេស៊ូបានក្លាយទៅជាមនុស្សជាតិទាំងស្រុង មិនមែនជាទេវតាកាឡាខ្លួនជាមនុស្សទេ។—ម៉ាថ. ៨:២០
«. . . នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»
មានជាង៥០ដង
ជាង៥០ដង អេសេគាលបានកត់ទុកប្រសាសន៍របស់ព្រះយេហូវ៉ាដែលថាមនុស្ស«នឹងដឹងច្បាស់ថាខ្ញុំនេះហើយជាយេហូវ៉ា»។ នេះបញ្ជាក់ថាព្រះយេហូវ៉ាជាបុគ្គលតែមួយគត់ដែលសមនឹងទទួលការគោរពប្រណិប័តន៍ពិត។—អេគ. ៦:៧
«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»
មាន២១៧ដង
ពាក្យថា«ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត»មាន២១៧ដង។ នេះផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ដល់នាមរបស់ព្រះ ហើយបញ្ជាក់ថាអ្វីៗទាំងអស់ដែលបានត្រូវបង្កើតគឺនៅក្រោមអំណាចព្រះយេហូវ៉ា។—អេគ. ២:៤