ប្រអប់ការពន្យល់បន្ថែម ១៣ក
វិហារផ្សេងគ្នា មេរៀនផ្សេងគ្នា
វិហារដែលអេសេគាលបានឃើញក្នុងគំនិត:
-
បានត្រូវរៀបរាប់ដោយអេសេគាលដល់ជនជាតិយូដាដែលជាប់ជាឈ្លើយនៅបាប៊ីឡូន
-
មានទីបូជាមួយនិងមានគ្រឿងបូជាជាច្រើនបានត្រូវជូននៅទីនោះ
-
លើកបញ្ជាក់អំពីខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍
-
ផ្ដោតទៅលើការរៀបចំការគោរពប្រណិប័តន៍ពិតឡើងវិញចាប់ពីឆ្នាំ១៩១៩
វិហារដ៏រុងរឿង:
-
បានត្រូវពន្យល់ដោយប៉ូលដល់គ្រិស្តសាសនិកជនជាតិហេប្រឺ
-
មានទីបូជាមួយនិងគ្រឿងបូជាតែមួយគត់ដែលបានត្រូវជូន«មួយដងជាការស្រេច» (ហេ. ១០:១០)
-
ពន្យល់អំពីរបៀបដែលត្រសាលព្រះនិងវិហាររបស់ព្រះតំណាងឲ្យអ្វីដែលពិតប្រាកដតាំងពីយូរមកហើយ ពោលគឺការរៀបចំរបស់ព្រះយេហូវ៉ាសម្រាប់ការគោរពប្រណិប័តន៍ពិតដែលមានមូលដ្ឋានលើថ្លៃលោះរបស់លោកយេស៊ូគ្រិស្ត
-
ផ្ដោតទៅលើកិច្ចការដែលគ្រិស្តបានធ្វើក្នុងនាមជាសម្ដេចសង្ឃដ៏ឧត្ដមចាប់ពីឆ្នាំ២៩ដល់ឆ្នាំ៣៣ គ.ស.