លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែក​ទី​៤

«ខ្ញុំនឹងការពារនាមដ៏បរិសុទ្ធរបស់ខ្ញុំដោយចិត្តខ្នះខ្នែង» ការគោរពប្រណិប័តន៍ពិតរួចផុតពីការវាយប្រហារ

«ខ្ញុំនឹងការពារនាមដ៏បរិសុទ្ធរបស់ខ្ញុំដោយចិត្តខ្នះខ្នែង» ការគោរពប្រណិប័តន៍ពិតរួចផុតពីការវាយប្រហារ

អេសេគាល ៣៩:២៥

គោល​ចំណុច: ព្រះ​យេហូវ៉ា​សង្គ្រោះ​រាស្ត្រ​លោក​ឲ្យ​រួច​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង

ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ តែ​លោក​ក៏​ឲ្យ​ពួក​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ដែរ។ តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​អះអាង​ថា​ពួក​គេ​គោរព​ប្រណិប័តន៍​លោក តែ​បែរ​ជា​ក្បត់​លោក​ទៅ​វិញ? តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​ស​ម្រេច​ថា​អ្នក​ណា​អាច​រួច​រស់​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​រាប់​ពាន់​លាន​នាក់​ដូច្នេះ?

ក្នុងផ្នែកនេះ

ជំពូកទី១៥

«ខ្ញុំនឹងបញ្ឈប់អំពើពេស្យាចាររបស់អ្នក»

តើយើងអាចរៀនអ្វីខ្លះពីការពណ៌នាអំពីស្ត្រីពេស្យានៅក្នុងសៀវភៅអេសេគាលនិងសៀវភៅការបើកបង្ហាញ?

ជំពូកទី១៦

ចូរ«គូសសញ្ញាសម្គាល់លើថ្ងាសមនុស្ស»

របៀបដែលមនុស្សស្មោះត្រង់នៅសម័យអេសេគាលបានទទួលសញ្ញាសម្គាល់ដើម្បីរួចរស់ជីវិតគឺសំខាន់ណាស់ចំពោះយើង។

ជំពូកទី១៧

‹ឱកូកអើយ! ខ្ញុំទាស់នឹងអ្នកហើយ›

តើកូកនៃស្រុកម៉ាកូកជាអ្នកណា? ហើយស្រុកដែលកូកវាយប្រហារជាអ្វី?

ជំពូកទី១៨

«កំហឹងដ៏ខ្លាំងរបស់ខ្ញុំនឹងឆួលឡើង»

ការវាយប្រហាររបស់កូកធ្វើឲ្យព្រះយេហូវ៉ាខឹងជាខ្លាំង ហើយលោកនឹងការពាររាស្ត្ររបស់លោក។