ជំពូកទី៧
ប្រជាជាតិនានា«នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»
គោលចំណុច: មេរៀនអំពីទំនាក់ទំនងរវាងអ៊ីស្រាអែលនិងប្រជាជាតិនានា ដែលបានមើលងាយនាមព្រះយេហូវ៉ា
១, ២. (ក) តើតាមរបៀបណាប្រជាជាតិអ៊ីស្រាអែលប្រៀបដូចជាចៀមមួយក្បាលនៅកណ្ដាលហ្វូងឆ្កែចចក? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើជនជាតិអ៊ីស្រាអែលនិងស្ដេចរបស់ពួកគេបានបណ្ដោយឲ្យអ្វីកើតឡើង?
អស់រយៈពេលរាប់រយឆ្នាំ ជនជាតិអ៊ីស្រាអែលប្រៀបដូចជាចៀមមួយក្បាលនៅកណ្ដាលហ្វូងឆ្កែចចក។ ជនជាតិអាំម៉ូន ម៉ូអាប់ និងអេដំ បានគំរាមកំហែងជនជាតិអ៊ីស្រាអែលពីព្រំប្រទល់ខាងកើត។ ជនជាតិភីលីស្ទីនដែលជាសត្រូវតាំងពីយូររបស់ជនជាតិអ៊ីស្រាអែល បានឈ្លានពានពីទិសខាងលិច។ ឯព្រំប្រទល់ខាងជើងវិញ មានក្រុងទីរ៉ុសដែលជាក្រុងស្ដុកស្ដម្ភនិងជាមណ្ឌលពាណិជ្ជកម្មដ៏សំខាន់និងធំមហិមា។ រីឯនៅភាគខាងត្បូងមានប្រជាជាតិអេហ្ស៊ីបពីបុរាណ គ្រប់គ្រងដោយផារ៉ូដែលគេចាត់ទុកជាស្ដេចនិងជាព្រះ។
២ ពេលប្រជាជាតិអ៊ីស្រាអែលពឹងផ្អែកលើព្រះយេហូវ៉ា លោកការពារពួកគេពីពួកសត្រូវ។ ប៉ុន្តែ ម្ដងហើយម្ដងទៀត រាស្ត្ររបស់ព្រះនិងបណ្ដាស្ដេចរបស់ពួកគេ បានបណ្ដោយខ្លួនឲ្យទទួលឥទ្ធិពលអាក្រក់ពីប្រជាជាតិដែលនៅជុំវិញ។ ស្ដេចអាហាប់គឺជាស្ដេចកំសាកម្នាក់ក្នុងចំណោមស្ដេចកំសាកឯទៀត គាត់គ្រប់គ្រងលើរាជាណាចក្រអ៊ីស្រាអែលដែលមានកុលសម្ព័ន្ធ១០។ គាត់គ្រប់គ្រងដំណាលគ្នាជាមួយនឹងស្ដេចយេហូសាផាតជាស្ដេចរាជាណាចក្រយូដា។ គាត់បានរៀបការជាមួយនឹងកូនស្រីស្ដេចស្រុកស៊ីដូន ដែលគ្រប់គ្រងក្រុងទីរ៉ុសដ៏ចម្រុងចម្រើន។ ស្ត្រីនោះឈ្មោះយេសេបិល នាងបានលើកស្ទួយយ៉ាងខ្លាំងនូវការគោរពបូជាព្រះបាលនៅក្នុងស្រុកអ៊ីស្រាអែល ហើយនាំឲ្យអាហាប់ជាប្ដីរបស់១បស. ១៦:៣០-៣៣; ១៨:៤, ១៩
នាងបង្ខូចការគោរពប្រណិប័តន៍ពិតដល់កម្រិតធំក្រៃលែង។—៣, ៤. (ក) ឥឡូវតើអេសេគាលផ្ដោតអារម្មណ៍ទៅលើអ្នកណា? (ខ) តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ ព្រះយេហូវ៉ាបានព្រមានរាស្ត្ររបស់លោកអំពីលទ្ធផលពីការមិនស្មោះត្រង់ចំពោះលោក។ ឥឡូវលោកលែងអត់ធ្មត់នឹងពួកគេទៀតហើយ។ (យេ. ២១:៧, ១០; អេគ. ៥:៧-៩) នៅឆ្នាំ៦០៩ មុនគ.ស. កងទ័ពបាប៊ីឡូនបានត្រឡប់មកស្រុកសន្យាជាលើកទី៣។ ការត្រឡប់មកវិញលើកនេះជិត១០ឆ្នាំហើយ តាំងពីមានការឈ្លានពានលើកមុន។ លើកនេះពួកគេនឹងផ្ដួលរំលំកំពែងក្រុងយេរូសាឡិម ហើយបំផ្លាញពួកអ្នកដែលបះបោរប្រឆាំងនេប៊ូក្នេសា។ កាលដែលពួកគេចាប់ផ្ដើមឡោមព័ទ្ធ ទំនាយដែលព្រះបានដឹកនាំអេសេគាលឲ្យសរសេរបានកើតឡើងយ៉ាងល្អិតល្អន់។ ឥឡូវ អេសេគាលជាអ្នកប្រកាសទំនាយបានផ្ដោតអារម្មណ៍ទៅលើប្រជាជាតិនានាដែលនៅជុំវិញស្រុកសន្យាវិញម្ដង។
ប្រជាជាតិនានាដែលមើលងាយនាមព្រះយេហូវ៉ាពួកគេនឹងគេចមិនផុតពីលទ្ធផលនៃការប្រព្រឹត្តអាក្រក់របស់ខ្លួនឡើយ
៤ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យអេសេគាលឃើញថាពួកសត្រូវរបស់យូដានឹងអរសប្បាយ ពេលពួកគេឃើញក្រុងយេរូសាឡិមត្រូវបំផ្លាញចោល។ បន្ថែមទៅទៀត លោកបើកបង្ហាញឲ្យអេសេគាឃើញថាពួកសត្រូវនឹងធ្វើបាបពួកយូដាដែលរួចជីវិត។ ប៉ុន្តែ ប្រជាជាតិនានាដែលមើលងាយនាមព្រះយេហូវ៉ា ហើយបៀតបៀនឬមានឥទ្ធិពលអាក្រក់ទៅលើរាស្ត្រលោក ពួកគេនឹងគេចមិនផុតពីលទ្ធផលនៃការប្រព្រឹត្តអាក្រក់របស់ខ្លួនឡើយ។ តើយើងទាញមេរៀនអ្វីពីទំនាក់ទំនងរវាងប្រជាជាតិអ៊ីស្រាអែលជាមួយនឹងប្រជាជាតិនានា? តើតាមរបៀបណាទំនាយអេសេគាលស្ដីអំពីប្រជាជាតិនានាផ្ដល់សេចក្ដីសង្ឃឹមដល់យើងនៅសព្វថ្ងៃនេះ?
សាច់ញាតិដែលធ្វើបាបនិង«ចំអកមើលងាយ»ប្រជាជាតិអ៊ីស្រាអែល
៥, ៦. តើជនជាតិអ៊ីស្រាអែលមានទំនាក់ទំនងអ្វីជាមួយនឹងជនជាតិអាំម៉ូន?
៥ តាមពិត អាំម៉ូន ម៉ូអាប់ និងអេដំជាសាច់ញាតិរបស់អ៊ីស្រាអែល។ ទោះជាពួកគេជាប់សាច់ឈាមនិងមានខ្សែស្រឡាយជាមួយគ្នាក៏ដោយ ប្រជាជាតិទាំងនោះមានប្រវត្តិធ្វើបាបរាស្ត្រព្រះ ហើយប្រព្រឹត្តទៅលើពួកគេដោយ«ចំអកមើលងាយ»។—អេគ. ២៥:៦
៦ សូមពិចារណាអំពីពួកអាំម៉ូន។ ពួកគេជាកូនចៅរបស់ឡុតតាមរយៈកូនស្រីពៅរបស់គាត់។ ឡុតជាក្មួយរបស់អាប្រាហាំ។ (ដក. ១៩:៣៨) ភាសារបស់ពួកគេស្រដៀងនឹងភាសាហេប្រឺខ្លាំងដល់ម្ល៉េះ បានជារាស្ត្ររបស់ព្រះទំនងជាអាចយល់បាន។ ដោយសារពួកគេជាសាច់ញាតិនឹងគ្នា ព្រះយេហូវ៉ាបានប្រាប់ប្រជាជាតិអ៊ីស្រាអែលមិនឲ្យច្បាំងនឹងពួកអាំម៉ូនទេ។ (បច. ២:១៩) ប៉ុន្តែ នៅគ្រាអ្នកសម្រេចក្ដី ពួកអាំម៉ូនបានរួមដៃនឹងអេក្រុនជាស្ដេចស្រុកម៉ូអាប់គាបសង្កត់ជនជាតិអ៊ីស្រាអែល។ (អសក. ៣:១២-១៥, ២៧-៣០) ក្រោយមក ពេលសុលក្លាយទៅជាស្ដេច ពួកអាំម៉ូនបានវាយប្រហារពួកអ៊ីស្រាអែល។ (១សាំ. ១១:១-៤) រួចនៅគ្រាស្ដេចយេហូសាផាត ពួកអាំម៉ូនបានរួមដៃជាមួយនឹងពួកម៉ូអាប់មកឈ្លានពានស្រុកសន្យា។—២ប្រ. ២០:១, ២
៧. តើជនជាតិម៉ូអាប់បានប្រព្រឹត្តយ៉ាងណាទៅលើជនជាតិអ៊ីស្រាអែលដែលជាបងប្អូនរបស់ពួកគេ?
៧ ជនជាតិម៉ូអាប់ក៏ជាកូនចៅរបស់ឡុតដែរ តែតាមរយៈកូនស្រីច្បងរបស់គាត់។ (ដក. ១៩:៣៦, ៣៧) ហេតុនេះ ព្រះយេហូវ៉ាមិនឲ្យជនជាតិអ៊ីស្រាអែលច្បាំងនឹងជនជាតិម៉ូអាប់ទេ។ (បច. ២:៩) ប៉ុន្តែ ជនជាតិម៉ូអាប់បែរជាប្រព្រឹត្តមិនសប្បុរសតបមកវិញ។ កាល ដែលជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប ពួកម៉ូអាប់មិនបានជួយទេ តែព្យាយាមរារាំងពួកគេមិនឲ្យចូលស្រុកសន្យាវិញ។ បាឡាក់ដែលជាស្ដេចស្រុកម៉ូអាប់បានជួលបាឡាមឲ្យដាក់បណ្ដាសាជនជាតិអ៊ីស្រាអែល។ បាឡាមបានប្រាប់បាឡាក់នូវរបៀបល្បួងបុរសជនជាតិអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងគោរពបូជារូបព្រះ។ (ជប. ២២:១-៨; ២៥:១-៩; បប. ២:១៤) អស់ជាច្រើនសតវត្សរ៍ ជនជាតិម៉ូអាប់បានបន្តគាបសង្កត់ជនជាតិអ៊ីស្រាអែលដែលជាសាច់ញាតិរបស់ខ្លួន រហូតដល់សម័យអេសេគាល។—២បស. ២៤:១, ២
៨. ហេតុអ្វីព្រះយេហូវ៉ាមានប្រសាសន៍ថាអេដំជាបងប្អូននឹងអ៊ីស្រាអែល? ប៉ុន្តែ តើពួកអេដំបានប្រព្រឹត្តយ៉ាងណា?
៨ ជនជាតិអេដំជាកូនចៅរបស់អេសាវដែលជាបងប្អូនភ្លោះរបស់យ៉ាកុប។ អេដំនិងអ៊ីស្រាអែលជិតស្និទ្ធគ្នាខ្លាំងដល់ម្ល៉េះ បានជាព្រះយេហូវ៉ារៀបរាប់ថា ជនជាតិអេដំនិងជនជាតិអ៊ីស្រាអែលជាបងប្អូននឹងគ្នា។ (បច. ២:១-៥; ២៣:៧, ៨) ទោះជាយ៉ាងនោះក៏ដោយ ជនជាតិអេដំបានប្រឆាំងនឹងជនជាតិអ៊ីស្រាអែលតាំងពីជនជាតិអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប រហូតដល់ការបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនគ.ស.។ (ជប. ២០:១៤, ១៨; អេគ. ២៥:១២) នៅគ្រានោះ ពួកអេដំបានលើកទឹកចិត្តពួកបាប៊ីឡូនឲ្យបំផ្លាញក្រុងយេរូសាឡិម។ ពួកគេមិនគ្រាន់តែអរសប្បាយពេលឃើញជនជាតិអ៊ីស្រាអែលរងទុក្ខប៉ុណ្ណោះទេ តែពួកគេបានរាំងផ្លូវពួកអ៊ីស្រាអែលដែលកំពុងរត់គេច ហើយប្រគល់ឲ្យពួកសត្រូវ។—ចសព. ១៣៧:៧; អូបា. ១១, ១៤
៩, ១០. (ក) តើអ្វីបានកើតឡើងចំពោះជនជាតិអាំម៉ូន ម៉ូអាប់ និងអេដំ? (ខ) តើមានគំរូអ្នកណាខ្លះដែលបង្ហាញថាមិនមែនមនុស្សទាំងអស់ពីប្រជាជាតិនៅជុំវិញប្រឆាំងនឹងអ៊ីស្រាអែល?
៩ ព្រះយេហូវ៉ាបានឲ្យប្រជាជាតិទាំងនោះដែលជាសាច់ញាតិអ៊ីស្រាអែល ទទួលខុសត្រូវនូវការប្រព្រឹត្តរបស់ពួកគេទៅលើរាស្ត្ររបស់លោក។ លោកមានប្រសាសន៍ថា៖ «ខ្ញុំនឹងប្រគល់ . . . ស្រុកអាំម៉ូនឲ្យធ្វើជាកម្មសិទ្ធិរបស់ប្រជាជាតិដែលនៅទិសខាងកើត។ យ៉ាងនោះ គេនឹងមិននឹកចាំថាធ្លាប់មានជនជាតិអាំម៉ូនក្នុងចំណោមប្រជាជាតិទាំងឡាយទេ»។ លោកក៏មានប្រសាសន៍ទៀតថា៖ «ខ្ញុំនឹងកាត់ទោសពួកម៉ូអាប់ ហើយពួកគេនឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។ (អេគ. ២៥:១០, ១១) ប្រហែលប្រាំឆ្នាំក្រោយពីក្រុងយេរូសាឡិមបានត្រូវផ្ដួលរំលំ ទំនាយទាំងនោះចាប់ផ្ដើមកើតឡើងពិតមែន ពេលដែលពួកបាប៊ីឡូនបានវាយឈ្នះពួកអាំម៉ូននិងពួកម៉ូអាប់។ ស្ដីអំពីអេដំ ព្រះយេហូវ៉ាមានប្រសាសន៍ថាលោកនឹង«ប្រហារទាំងមនុស្សទាំងសត្វក្នុងស្រុកនោះ» ហើយថាលោកនឹង«ធ្វើឲ្យស្រុកនោះទៅជាកន្លែងស្ងាត់ជ្រងំ»។ (អេគ. ២៥:១៣) នៅទីបំផុត ជនជាតិអាំម៉ូន ម៉ូអាប់ និងអេដំលែងមានទៀត ដូចបានប្រកាសទុកជាមុនមែន។—យេ. ៩:២៥, ២៦; ៤៨:៤២; ៤៩:១៧, ១៨
១០ ប៉ុន្តែ មិនមែនមនុស្សទាំងអស់ក្នុងប្រជាជាតិនោះប្រឆាំងនឹងរាស្ត្រព្រះទេ។ ជាឧទាហរណ៍ សេលេកជាជនជាតិអាំម៉ូន និងអ៊ីតម៉ាជាជនជាតិម៉ូអាប់ ពួកគេនៅក្នុងចំណោមទាហានខ្លាំងពូកែរបស់ស្ដេចដាវីឌ។ (១ប្រ. ១១:២៦, ៣៩, ៤៦; ១២:១) ចំណែកនាងរូថដែលជាស្ត្រីជនជាតិម៉ូអាប់ ក៏ក្លាយទៅជាអ្នកគោរពប្រណិប័តន៍ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាដែរ។—រូថ ១:៤, ១៦, ១៧
កុំឈានជើងចេញពីជំនឿ សូម្បីតែបន្តិចឡើយ
១១. តើយើងអាចទាញមេរៀនអ្វីពីទំនាក់ទំនងរវាងអ៊ីស្រាអែលជាមួយអាំម៉ូន ម៉ូអាប់ និងអេដំ?
១១ តើយើងទាញមេរៀនអ្វីពីទំនាក់ទំនងរវាងជនជាតិអ៊ីស្រាអែលនិងប្រជាជាតិទាំងនោះ? ពេលដែលជនជាតិអ៊ីស្រាអែលអនុញ្ញាតឲ្យប្រជាជាតិនានាដែលជាសាច់ញាតិមានឥទ្ធិពលលើពួកគេ នោះពួកគេចាប់ផ្ដើមគោរពបូជារូបព្រះផ្សេងៗ ដូចជាព្រះបាលនៃភ្នំពេអរជប. ២៥:១-៣; ១បស. ១១:៧) អ្វីស្រដៀងនឹងនេះក៏អាចកើតឡើងចំពោះយើងដែរ។ យើងប្រហែលជាប្រឈមមុខនឹងការបង្ខិតបង្ខំពីសាច់ញាតិដែលមិនជឿ ដែលលើកទឹកចិត្តយើងមិនឲ្យកាន់ខ្ជាប់នឹងជំនឿខ្លាំងពេក។ ពួកគេប្រហែលជាមិនយល់មូលហេតុដែលយើងមិនធ្វើពិធីបុណ្យចូលឆ្នាំ ពិធីបុណ្យខួបកំណើត បុណ្យណូអែល ឬទំនៀមទម្លាប់ឯទៀតដែលទាក់ទងនឹងសាសនាមិនពិតឡើយ។ ទោះជាពួកគេគ្មានបំណងអាក្រក់ក៏ដោយ ពួកគេប្រហែលជាធ្វើឲ្យយើងបោះបង់ចោលខ្នាតតម្រាខ្លះរបស់ព្រះដែរ។ គឺពិតជាសំខាន់ណាស់ដែលយើងមិនធ្វើតាមការបង្ខិតបង្ខំទាំងនោះ! ដូចប្រវត្តិសាស្ត្រអ៊ីស្រាអែលបានបង្ហាញ សូម្បីតែយើងឈានជើងចេញពីជំនឿតែបន្តិច ក៏អាចនាំទៅដល់អន្តរាយដ៏ធំដែរ។
របស់ជនជាតិម៉ូអាប់ និងព្រះម៉ូឡេករបស់ជនជាតិអាំម៉ូន។ (១២, ១៣. តើយើងប្រហែលជាជួបនឹងការប្រឆាំងអ្វី? ប៉ុន្តែ តើប្រហែលជាមានអ្វីកើតឡើងបើយើងបន្តស្មោះត្រង់?
១២ យើងអាចទាញមេរៀនមួយទៀតពីបទពិសោធន៍របស់ជនជាតិអ៊ីស្រាអែលជាមួយនឹងជនជាតិអាំម៉ូន ម៉ូអាប់ និងអេដំ។ យើងប្រហែលមានការប្រឆាំងជាខ្លាំងពីសមាជិកក្រុមគ្រួសារដែលមិនជឿ។ លោកយេស៊ូព្រមានថា ពេលខ្លះដំណឹងដែលយើងផ្សាយនាំឲ្យ«កូនប្រុសទាស់នឹងឪពុក កូនស្រីទាស់នឹងម្ដាយ»។ (ម៉ាថ. ១០:៣៥, ៣៦) ព្រះយេហូវ៉ាបង្គាប់ជនជាតិអ៊ីស្រាអែលមិនឲ្យឈ្លោះប្រកែកជាមួយនឹងសាច់ញាតិរបស់ពួកគេ ហើយយើងក៏មិនត្រូវឈ្លោះប្រកែកជាមួយនឹងសមាជិកក្រុមគ្រួសារដែលមិនជឿដែរ។ ប៉ុន្តែ យើងក៏មិនគួរភ្ញាក់ផ្អើលដែរ ពេលមានការប្រឆាំង។—២ធី. ៣:១២
១៣ ទោះបើសាច់ញាតិរបស់យើងមិនប្រឆាំងយើងក្នុងការគោរពប្រណិប័តន៍ព្រះដោយចំៗក៏ដោយ យើងមិនត្រូវឲ្យពួកគេមានឥទ្ធិពលលើយើងច្រើនជាងឲ្យព្រះយេហូវ៉ាមានឥទ្ធិពលលើយើងឡើយ។ ហេតុអ្វី? ព្រោះព្រះយេហូវ៉ាគួរតែជាបុគ្គលដែលយើងស្រឡាញ់ជាងគេបំផុត។ (សូមអាន ម៉ាថាយ ១០:៣៧) បន្ថែមទៅទៀត បើយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា នោះសាច់ញាតិខ្លះរបស់យើងប្រហែលជាមានចិត្តគំនិតដូចសេលេក អ៊ីតម៉ា និងរូថ ហើយចូលរួមក្នុងការគោរពប្រណិប័តន៍ពិតជាមួយនឹងយើងដែរ។ (១ធី. ៤:១៦) បន្ទាប់មក ពួកគេនឹងមានឯកសិទ្ធិបម្រើព្រះពិតតែមួយ ថែមទាំងទទួលសេចក្ដីស្រឡាញ់និងការការពារពីលោក។
សត្រូវរបស់ព្រះយេហូវ៉ាទទួល‹ការកាត់ទោសដោយកំហឹង›
១៤, ១៥. តើពួកភីលីស្ទីនបានប្រព្រឹត្តយ៉ាងណាទៅលើពួកអ៊ីស្រាអែល?
១៤ ពួកភីលីស្ទីនបានរើលំនៅពីកោះក្រេតទៅរស់នៅលើទឹកដីដែលព្រះយេហូវ៉ាបានសន្យាឲ្យអាប្រាហាំនិងកូនចៅរបស់គាត់។ អាប្រាហាំនិងអ៊ីសាកធ្លាប់មានទំនាក់ទំនងជាមួយប្រជាជាតិនោះ។ (ដក. ២១:២៩-៣២; ២៦:១) ទម្រាំដល់គ្រាដែលអ៊ីស្រាអែលចូលស្រុកដែលព្រះបានសន្យា នោះពួកភីលីស្ទីនបានក្លាយទៅជាប្រជាជាតិដ៏ខ្លាំងក្លានិងមានកងទ័ពខ្លាំងពូកែ។ ពួកគេបានគោរពបូជាព្រះមិនពិត ដូចជាព្រះបាលសេប៊ូលនិងព្រះដាកុន។ (១សាំ. ៥:១-៤; ២បស. ១:២, ៣) ជួនកាល ជនជាតិអ៊ីស្រាអែលក៏បានចូលរួមគោរពបូជារូបព្រះទាំងនោះដែរ។—អសក. ១០:៦
១៥ ដោយសារអ៊ីស្រាអែលជារាស្ត្រលោកប្រព្រឹត្តមិនស្មោះត្រង់ នោះព្រះយេហូវ៉ាអនុញ្ញាតឲ្យពួកភីលីស្ទីនត្រួតត្រាលើពួកគេអស់ជាច្រើនឆ្នាំ។ (អសក. ១០:៧, ៨; អេគ. ) ពួកភីលីស្ទីនបានដាក់កម្រិតយ៉ាងតឹងរ៉ឹងទៅលើពួកអ៊ីស្រាអែល ហើយបានសម្លាប់ពួកគេអស់ជាច្រើននាក់។ ២៥:១៥ * (១សាំ. ៤:១០) ប៉ុន្តែ ពេលដែលពួកអ៊ីស្រាអែលប្រែចិត្ត ហើយត្រឡប់មករកព្រះយេហូវ៉ាវិញ លោកសង្គ្រោះពួកគេ។ លោកបានតែងតាំងបុរសមួយចំនួន ដូចជាសាំសុន សុល និងដាវីឌ ឲ្យរំដោះរាស្ត្ររបស់លោក។ (អសក. ១៣:៥, ២៤; ១សាំ. ៩:១៥-១៧; ១៨:៦, ៧) ដូចអេសេគាលប្រកាសទុកជាមុន ពួកភីលីស្ទីនបានរង‹ការកាត់ទោសដោយកំហឹង› ពេលពួកបាប៊ីឡូនឈ្លានពានទឹកដីរបស់ពួកគេ ហើយក្រោយមកពួកក្រិចបានវាតទីយកទឹកដីរបស់ពួកគេ។—អេគ. ២៥:១៥-១៧
១៦, ១៧. តើយើងទាញមេរៀនអ្វីពីទំនាក់ទំនងរវាងពួកអ៊ីស្រាអែលនិងពួកភីលីស្ទីន?
១៦ តើយើងអាចទាញមេរៀនអ្វីពីទំនាក់ទំនងរវាងពួកអ៊ីស្រាអែលជាមួយនឹងពួកភីលីស្ទីន? នៅសម័យនេះ រាស្ត្ររបស់ព្រះយេហូវ៉ាបានរងការបៀតបៀនពីសំណាក់ប្រជាជាតិដ៏ខ្លាំងក្លាមួយចំនួនដែលគ្រប់គ្រងមនុស្សជាតិ។ ខុសពីពួកអ៊ីស្រាអែល យើងតែងតែរក្សាភក្ដីភាពយ៉ាងមុតមាំចំពោះព្រះយេហូវ៉ា។ ទោះជាយ៉ាងនោះក៏ដោយ ពួកសត្រូវនៃការគោរពប្រណិប័តន៍ពិត ពេលខ្លះមើលទៅដូចជាមានជ័យជម្នះលើយើង។ ជាឧទាហរណ៍ នៅដើមសតវត្សរ៍ទី២០ រដ្ឋាភិបាលអាម៉េរិកព្យាយាមបញ្ឈប់កិច្ចការរបស់រាស្ត្រព្រះយេហូវ៉ា ដោយកាត់ទោសបងប្រុសៗដែលនាំមុខអង្គការរបស់លោក ឲ្យជាប់គុកអស់ច្រើនទសវត្សរ៍។ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ពួកណាត្ស៊ីក្នុងប្រទេសអាល្លឺម៉ង់ព្យាយាមបំផ្លាញរាស្ត្ររបស់ព្រះ ដោយចាប់ពួកគេអស់រាប់ពាន់នាក់ដាក់គុក ហើយសម្លាប់អស់រាប់រយនាក់។ បន្ទាប់ពីសង្គ្រាមនោះ សហភាពសូវៀតចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងសាក្សីព្រះយេហូវ៉ាអស់ជាច្រើនឆ្នាំ ដោយបញ្ជូនពួកគេទៅជំរំផ្សេងៗឲ្យធ្វើការយ៉ាងលំបាក ឬនិរទេសពួកគេទៅតំបន់ដាច់ស្រយាល។
១៧ រដ្ឋាភិបាលមនុស្សប្រហែលជានៅបន្តដាក់បម្រាមលើកិច្ចការផ្សព្វផ្សាយ ចាប់រាស្ត្រព្រះដាក់គុក ហើយរហូតដល់ប្រហារជីវិតបងប្អូនរបស់យើងមួយចំនួនដែរ។ តើអ្វីទាំងនេះធ្វើឲ្យយើងភ័យខ្លាចឬបាត់បង់ជំនឿឬ? អត់ទេ! ព្រះយេហូវ៉ានឹងការពាររាស្ត្រដ៏ស្មោះភក្ដីរបស់លោក។ (សូមអាន ម៉ាថាយ ១០:២៨-៣១) យើងបានឃើញថារដ្ឋាភិបាលដ៏ខ្លាំងក្លាដែលគាបសង្កត់រាស្ត្ររបស់ព្រះ លែងមានទៀត។ ចំណែករាស្ត្ររបស់ព្រះវិញ ពួកគេចេះតែកើនឡើងជានិច្ច។ មិនយូរទៀត រដ្ឋាភិបាលទាំងអស់របស់មនុស្សនឹងទទួលលទ្ធផលដូច ពួកភីលីស្ទីនដែរ ពោលគឺពួកគេនឹងរលាយសាបសូន្យ! នៅទីបំផុត ពួកគេនឹងត្រូវបង្ខំចិត្តឲ្យទទួលស្គាល់ព្រះយេហូវ៉ា។
‹ធនធានជាច្រើន›មិនផ្ដល់ការការពារយូរអង្វែងទេ
១៨. តើក្រុងទីរ៉ុសជាក្រុងបែបណា?
១៨ ក្រុងទីរ៉ុស *ជាមណ្ឌលពាណិជ្ជកម្មដ៏ធំនៅសម័យបុរាណ។ សំពៅជាច្រើនធ្វើដំណើរចេញពីក្រុងទីរ៉ុស ឆ្លងកាត់សមុទ្រមេឌីទែរ៉ានេទៅប៉ែកខាងលិចដើម្បីធ្វើជំនួញ។ នៅប៉ែកខាងកើតក្រុងទីរ៉ុសមានផ្លូវគោកសម្រាប់ធ្វើជំនួញភ្ជាប់ទៅចក្រភពផ្សេងៗដែលនៅឆ្ងាយ។ អស់ជាច្រើនសតវត្សរ៍ ក្រុងនោះកាន់តែមានទ្រព្យនិងធនធានជាច្រើនដែលបានមកពីកន្លែងឆ្ងាយៗទាំងនោះ។ ពួកឈ្មួញនិងពាណិជ្ជករមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដល់ម្ល៉េះបានជាពួកគេចាត់ទុកខ្លួនជាអ្នកគ្រប់គ្រង។—អេ. ២៣:៨
១៩, ២០. តើអ្នកក្រុងទីរ៉ុសនិងអ្នកក្រុងគីបៀនខុសគ្នាយ៉ាងណា?
១៩ ក្រោមការគ្រប់គ្រងរបស់ស្ដេចដាវីឌនិងសាឡូម៉ូន អ៊ីស្រាអែលមានសម្ព័ន្ធភាពយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកក្រុងទីរ៉ុស។ អ្នកក្រុងទីរ៉ុសជួយផ្គត់ផ្គង់សម្ភារនិងជាងជំនាញដើម្បីជួយសាងសង់វិមានដាវីឌ ហើយក្រោយមកពួកគេជួយសង់វិហារព្រះក្រោមការចាត់ចែងរបស់សាឡូម៉ូន។ (២ប្រ. ២:១, ៣, ៧-១៦) អ្នកក្រុងទីរ៉ុសបានឃើញគ្រាដែលប្រជាជាតិអ៊ីស្រាអែលរុងរឿងបំផុត។ (១បស. ៣:១០-១២; ១០:៤-៩) សូមគិតអំពីឱកាសដែលអ្នកក្រុងទីរ៉ុសរាប់ពាន់នាក់មានដើម្បីរៀនអំពីការគោរពប្រណិប័តន៍ពិត និងមានឱកាសស្គាល់ព្រះយេហូវ៉ា ព្រមទាំងឃើញដោយផ្ទាល់ភ្នែកនូវប្រយោជន៍ដែលមកពីការបម្រើព្រះពិត។
២០ ប៉ុន្តែ ទោះជាពួកគេមានឱកាសដូចនោះក៏ដោយ អ្នកក្រុងទីរ៉ុសនៅតែមានទស្សនៈសម្ភារនិយមដដែល។ ពួកគេមិនបានធ្វើតាមគំរូរបស់អ្នកក្រុងគីបៀនដែលជាក្រុងខ្លាំងក្លាទេ។ អ្នកក្រុងគីបៀនគ្រាន់តែឮអំពីស្នាដៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ពួកគេក៏សម្រេចចិត្តធ្វើជាអ្នកបម្រើលោក។ (យ៉ូស. ៩:២, ៣, ២២–១០:២) តាមពិត អ្នកក្រុងទីរ៉ុសបែរជាប្រឆាំងនឹងរាស្ត្រព្រះទៅវិញ ថែមទាំងលក់ពួកគេខ្លះឲ្យធ្វើជាខ្ញុំបម្រើទៀតផង។—ចសព. ៨៣:២, ៧; យ៉ូល. ៣:៤, ៦; អេម. ១:៩
កុំចាត់ទុកទ្រព្យសម្បត្តិជាកំពែងការពារឡើយ
២១, ២២. តើមានអ្វីកើតឡើងដល់ក្រុងទីរ៉ុស? ហើយហេតុអ្វី?
២១ តាមរយៈអេសេគាល ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អ្នកក្រុងទីរ៉ុសដែលជាអ្នកប្រឆាំងថា៖ «មើល! ឱក្រុងទីរ៉ុសអើយ! ខ្ញុំនឹងនាំប្រជាជាតិនានាមកទាស់នឹងអ្នក ដូចអេគ. ២៦:១-៥) អ្នកក្រុងទីរ៉ុសទុកចិត្តថាទ្រព្យសម្បត្តិរបស់ពួកគេអាចជួយការពារពួកគេបាន ដូចដែលពួកគេមានអារម្មណ៍ថាខ្លួនមានសុវត្ថិភាពនៅក្រោយកំពែងក្រុងដែលមានកម្ពស់៤៦ម៉ែត្រ។ ពួកគេមិនបានយកចិត្តទុកដាក់នឹងពាក្យសម្ដីរបស់សាឡូម៉ូនដែលថា៖ «ទ្រព្យសម្បត្តិរបស់អ្នកមានជាក្រុងដ៏មាំមួនរបស់គាត់។ គាត់គិតថាទ្រព្យទាំងនោះដូចជាកំពែងការពារគាត់»។—សុភ. ១៨:១១
ជារលកសមុទ្របក់បោក។ ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុសនិងប៉មទាំងប៉ុន្មាន ហើយខ្ញុំនឹងយកដីចេញ រួចធ្វើឲ្យក្រុងនោះនៅសល់តែដុំថ្មរលោងប៉ុណ្ណោះ»។ (២២ ទំនាយអេសេគាលបានកើតឡើងតាមរយៈពួកបាប៊ីឡូន ហើយក្រោយមកតាមរយៈពួកក្រិច។ ពេលនោះ អ្នកក្រុងទីរ៉ុសឃើញថាទ្រព្យសម្បត្តិនិងកំពែងក្រុងដ៏ខ្ពស់របស់ពួកគេ មិនអាចការពារពួកគេបានទេ។ ក្រោយបំផ្លាញក្រុងយេរូសាឡិម ពួកបាប៊ីឡូនបានមកឡោមព័ទ្ធច្បាំងនឹងក្រុងទីរ៉ុសអស់រយៈពេល១៣ឆ្នាំ រួចវាយឈ្នះក្រុងទីរ៉ុសផ្នែកដីគោក។ (អេគ. ២៩:១៧, ១៨) ក្រោយមក នៅឆ្នាំ៣៣២ មុនគ.ស. អាឡិចសេនដឺដ៏ខ្លាំងក្លា បានធ្វើឲ្យផ្នែកមួយដែលគួរឲ្យកត់សម្គាល់នៃទំនាយអេសេគាលបានសម្រេច។ * ពួកទាហានរបស់គាត់បានប្រមូលសំណង់បាក់បែកនៃក្រុងទីរ៉ុសនៅដីគោក ហើយបោះថ្ម គ្រឿងឈើ ចាក់ដីទៅក្នុងទឹក រួចសង់ផ្លូវឆ្ពោះទៅក្រុងទីរ៉ុសនៅលើដីកោះ។ (អេគ. ២៦:៤, ១២) អាឡិចសេនដឺបានទម្លាយកំពែងចាប់យកទីក្រុង សម្លាប់ទាហាននិងបណ្ដាជនអស់រាប់ពាន់នាក់ ហើយលក់មនុស្សរាប់ម៉ឺននាក់ទៀតទៅធ្វើជាខ្ញុំបម្រើ។ ពេលដែលអ្នកក្រុងទីរ៉ុសពិសោធឃើញថា‹ធនធានជាច្រើន›របស់ពួកគេមិនអាចការពារពួកគេជារៀងរហូត នោះពួកគេបានត្រូវបង្ខំឲ្យទទួលស្គាល់ឫទ្ធានុភាពព្រះយេហូវ៉ា។—អេគ. ២៧:៣៣, ៣៤
២៣. តើយើងអាចទាញមេរៀនអ្វីពីអ្នកក្រុងទីរ៉ុស?
២៣ តើយើងអាចទាញមេរៀនអ្វីពីអ្នកក្រុងទីរ៉ុស? យើងមិនចង់ធ្លាក់ក្នុង«ការល្បួងនៃទ្រព្យសម្បត្តិ»ដោយចាត់ទុកវត្ថុទ្រព្យជាកំពែងការពារទេ។ (ម៉ាថ. ១៣:២២) យើងមិនអាច«ធ្វើជាខ្ញុំបម្រើរបស់ព្រះផង និងទ្រព្យសម្បត្តិផង»បានឡើយ។ (សូមអាន ម៉ាថាយ ៦:២៤) មានតែអស់អ្នកដែលបម្រើព្រះយេហូវ៉ាអស់ពីចិត្តទេ ដែលមានសេចក្ដីសុខសាន្តពិតប្រាកដ។ (ម៉ាថ. ៦:៣១-៣៣; យ៉ូន. ១០:២៧-២៩) ទំនាយអំពីទីបញ្ចប់នៃរបៀបរបបពិភពលោកនេះនឹងកើតឡើងយ៉ាងល្អិតល្អន់ ដូចទំនាយដែលបានកើតឡើងចំពោះក្រុងទីរ៉ុសដែរ។ នៅគ្រាដែលព្រះយេហូវ៉ាបំផ្លាញប្រព័ន្ធពាណិជ្ជកម្មដ៏លោភលន់និងគិតតែប្រយោជន៍ផ្ទាល់ខ្លួន នោះអស់អ្នកដែលទុកចិត្តទ្រព្យសម្បត្តិនឹងត្រូវបង្ខំឲ្យទទួលស្គាល់ឫទ្ធានុភាពព្រះយេហូវ៉ា។
ប្រព័ន្ធនយោបាយប្រៀបដូចជា«ដើមត្រែង»មួយដើម
២៤-២៦. (ក) ហេតុអ្វីព្រះយេហូវ៉ាហៅអេហ្ស៊ីបថាដើមត្រែង? (ខ) តើតាមរបៀបណាស្ដេចសេដេគាមិនអើពើនឹងការណែនាំពីព្រះយេហូវ៉ា? ហើយតើមានលទ្ធផលយ៉ាងណា?
២៤ មុនសម័យយ៉ូសែបរហូតដល់គ្រាដែលបាប៊ីឡូនលើកទ័ពទៅឡោមព័ទ្ធក្រុងយេរូសាឡិម ស្រុកអេហ្ស៊ីបមានអំណាចខាងនយោបាយយ៉ាងខ្លាំងទៅលើតំបន់នៃស្រុកសន្យា។ ដោយសារអេហ្ស៊ីបមានប្រវត្តិសាស្ត្រយូរមកហើយ មើលទៅស្ថិតស្ថេរដូចដើមឈើចាស់យូរឆ្នាំ។ ប៉ុន្តែ ពេលប្រៀបផ្ទឹមនឹងព្រះយេហូវ៉ា អេហ្ស៊ីបទន់ខ្សោយប្រៀបដូចជា«ដើមត្រែង»មួយដើមប៉ុណ្ណោះ។—អេគ. ២៩:៦
យេ. ២៧:១២) ស្ដេចសេដេគាថែមទាំងស្បថដោយនូវនាមព្រះយេហូវ៉ាថាមិនបះបោរប្រឆាំងនឹងនេប៊ូក្នេសាទេ តែគាត់មិនអើពើនឹងការណែនាំពីព្រះយេហូវ៉ា ថែមទាំងបំពានពាក្យសម្បថនឹងនេប៊ូក្នេសា ហើយសុំជំនួយពីអេហ្ស៊ីបដើម្បីច្បាំងនឹងពួកបាប៊ីឡូនទៀតផង។ (២ប្រ. ៣៦:១៣; អេគ. ១៧:១២-២០) ប៉ុន្តែ ពួកអ៊ីស្រាអែលដែលពឹងផ្អែកលើនយោបាយដ៏ខ្លាំងក្លារបស់អេហ្ស៊ីប នាំឲ្យមានទុក្ខដល់ខ្លួនយ៉ាងខ្លាំង។ (អេគ. ២៩:៧) ឯអេហ្ស៊ីបវិញ មើលទៅខ្លាំងក្លាដូចជា«សត្វធំសម្បើម»។ (អេគ. ២៩:៣, ៤) ទោះយ៉ាងនោះក្ដី ព្រះយេហូវ៉ាមានប្រសាសន៍ថា លោកនឹងប្រព្រឹត្តទៅលើស្រុកអេហ្ស៊ីបដូចជាអ្នកចាប់ក្រពើនៅទន្លេនីល ពោលគឺលោកនឹងដាក់តម្ពក់នៅក្នុងមាត់នាង ហើយទាញឡើងមកបំផ្លាញ។ លោកនឹងធ្វើដូច្នោះ ពេលលោកចាត់បាប៊ីឡូនឲ្យទៅបង្ក្រាបស្រុកអេហ្ស៊ីប។—អេគ. ២៩:៩-១២, ១៩
២៥ ស្ដេចសេដេគាដែលក្បត់ជំនឿមិនទទួលស្គាល់ថាអេហ្ស៊ីបទន់ខ្សោយនោះទេ។ តាមរយៈយេរេមាជាអ្នកប្រកាសទំនាយ ព្រះយេហូវ៉ាបានដាស់តឿនសេដេគាឲ្យចុះចូលនឹងស្ដេចបាប៊ីឡូន។ (២៦ តើមានអ្វីកើតចំពោះសេដេគាដែលមិនស្មោះត្រង់? ដោយសារគាត់បះបោរប្រឆាំងព្រះយេហូវ៉ា អេសេគាលបានប្រកាសទុកជាមុនថា ‹មេដឹកនាំដ៏ទុច្ចរិត›នេះនឹងបាត់បង់មកុដរបស់គាត់ ហើយការគ្រប់គ្រងរបស់គាត់នឹងដល់ទីបញ្ចប់។ ប៉ុន្តែ អេសេគាលក៏បានប្រកាសអំពីសេចក្ដីសង្ឃឹមដែរ។ (អេគ. ២១:២៥-២៧) ព្រះយេហូវ៉ាបានឲ្យអេសេគាលប្រកាសទុកជាមុនថា ស្ដេចមួយរូបដែលមកពីវង្សត្រកូលដាវីឌនិងជាអ្នកមាន«សិទ្ធិទទួល»នឹងឡើងគ្រងរាជ្យ។ ក្នុងជំពូកបន្ទាប់ យើងនឹងឃើញថាស្ដេចមួយរូបនេះជាអ្នកណា។
២៧. តើយើងអាចទាញមេរៀនអ្វីពីទំនាក់ទំនងរវាងអ៊ីស្រាអែលនិងអេហ្ស៊ីប?
២៧ តើយើងទាញមេរៀនអ្វីពីទំនាក់ទំនងរវាងពួកអ៊ីស្រាអែលជាមួយនឹងពួកអេហ្ស៊ីប? នៅសព្វថ្ងៃនេះរាស្ត្ររបស់ព្រះយេហូវ៉ាមិនត្រូវទុកចិត្តលើអំណាចខាងនយោបាយ ដោយយ៉ូន. ១៥:១៩; យ៉ា. ៤:៤) ប្រព័ន្ធនយោបាយប្រហែលមើលទៅមាំ តែដូចអេហ្ស៊ីបពីបុរាណ វាផុយដូចជាដើមត្រែងមួយដើម។ ដូច្នេះ គឺមិនគិតវែងឆ្ងាយឡើយ បើយើងសង្ឃឹមទៅលើមនុស្ស ជាជាងសង្ឃឹមទៅលើមហាក្សត្រនៃសកលលោកទាំងមូលដែលមានឫទ្ធានុភាពខ្លាំងក្លា។—សូមអាន ចម្រៀងសរសើរព្រះ ១៤៦:៣-៦
គិតថាអំណាចទាំងនោះនឹងផ្ដល់សេចក្ដីសុខសាន្តជារៀងរហូតនោះទេ។ សូម្បីតែនៅក្នុងគំនិតរបស់យើង ក៏យើង«មិនរួមចំណែកក្នុងពិភពលោក»ដែរ។ (ប្រជាជាតិនានា«នឹងដឹង»ច្បាស់
២៨-៣០. តើរបៀបដែលប្រជាជាតិនានា«នឹងដឹង»អំពីព្រះយេហូវ៉ាខុសគ្នាយ៉ាងណាពីរបៀបដែលយើងដឹងអំពីព្រះយេហូវ៉ា?
២៨ អស់ជាច្រើនដងក្នុងសៀវភៅអេសេគាល ព្រះយេហូវ៉ាបញ្ជាក់ថាប្រជាជាតិនានា«នឹងដឹងថាខ្ញុំនេះហើយជាយេហូវ៉ា»។ (អេគ. ២៥:១៧) ពាក្យទាំងនេះបានកើតឡើងពិតមែននៅសម័យបុរាណ ពេលដែលព្រះយេហូវ៉ាវិនិច្ឆ័យទោសទៅលើសត្រូវរបស់រាស្ត្រលោក។ ប៉ុន្តែ នៅសម័យយើងពាក្យទាំងនោះនឹងកើតឡើងក្នុងកម្រិតធំជាង។ តើតាមរបៀបណា?
២៩ ដូចរាស្ត្ររបស់ព្រះនៅសម័យបុរាណ ប្រជាជាតិដែលនៅជុំវិញយើង គិតថាយើងមិនអាចការពារខ្លួនដូចជាចៀមមួយក្បាល។ (អេគ. ៣៨:១០-១៣) នៅជំពូក១៧និង១៨ យើងនឹងពិចារណាថាបន្តិចទៀតប្រជាជាតិនានានឹងវាយប្រហារយ៉ាងពេញទំហឹងមកលើរាស្ត្ររបស់ព្រះ។ ប៉ុន្តែ ពេលពួកគេធ្វើដូច្នេះ ពួកគេនឹងដឹងថាព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងដល់កម្រិតណា។ ពេលព្រះយេហូវ៉ាបំផ្លាញពួកគេនៅសង្គ្រាមអាម៉ាគេដូន ពួកគេនឹងត្រូវបង្ខំឲ្យទទួលស្គាល់ព្រះយេហូវ៉ា ពោលគឺសិទ្ធិគ្រប់គ្រងរបស់លោក។—បប. ១៦:១៦; ១៩:១៧-២១
៣០ ប៉ុន្តែចំណែកយើងវិញ ព្រះយេហូវ៉ានឹងការពារយើង ហើយផ្ដល់ពរឲ្យយើង។ ហេតុអ្វី? ពីព្រោះយើងបានចាប់ឱកាសនៅឥឡូវនេះ ដើម្បីបង្ហាញថាយើងស្គាល់ព្រះយេហូវ៉ាដោយទុកចិត្តលើលោក ស្ដាប់បង្គាប់លោក ហើយគោរពប្រណិប័តន៍លោកតែមួយប៉ុណ្ណោះ។—សូមអាន អេសេគាល ២៨:២៦
^ វគ្គ 15 ជាឧទាហរណ៍ ពួកភីលីស្ទីនហាមមិនឲ្យមានជាងដែកនៅក្នុងស្រុកអ៊ីស្រាអែល។ ពួកអ៊ីស្រាអែលត្រូវយកឧបករណ៍សម្រាប់ធ្វើស្រែទៅឲ្យគេសំលៀងនៅស្រុកភីលីស្ទីន ហើយមានតម្លៃថ្លៃស្មើនឹងប្រាក់ឈ្នួលជាច្រើនថ្ងៃ។—១សាំ. ១៣:១៩-២២
^ វគ្គ 18 នៅដើមដំបូង តាមមើលទៅក្រុងទីរ៉ុសសង់នៅលើកោះមួយ ដែលនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរ ហើយមានចម្ងាយប្រហែល៥០គីឡូម៉ែត្រ(៣០ម៉ៃល៍)ខាងជើងភ្នំកើមែល។ ក្រោយមក គេបានពង្រីកក្រុងនោះនៅលើដីគោក។ ឈ្មោះដើមនៃក្រុងនោះ ហៅថាសឺដែលមានន័យថា«ថ្ម»។
^ វគ្គ 22 អេសាយ យេរេមា យ៉ូអែល អេម៉ុស និងសាការី ក៏បានប្រកាសទំនាយទាស់នឹងក្រុងនោះដែរ។ ទំនាយទាំងនោះបានកើតឡើងយ៉ាងល្អិតល្អន់។—អេ. ២៣:១-៨; យេ. ២៥:១៥, ២២, ២៧; យ៉ូល. ៣:៤; អេម. ១:១០; សាក. ៩:៣, ៤