របៀបរស់នៅជាគ្រិស្តសាសនិក
«កុំខ្វល់ខ្វាយ»
នៅសម័យបុរាណ ព្រះយេហូវ៉ាបានជួយជនក្រីក្រនៅអ៊ីស្រាអែល។ ក្នុងចំណោមអ្នកបម្រើលោក តើតាមរបៀបណាលោកជួយអ្នកបម្រើក្រីក្រនៅសព្វថ្ងៃនេះ?
-
លោកបានបង្រៀនយើងឲ្យមានទស្សនៈដែលមានតុល្យភាពស្ដីអំពីលុយកាក់។—លូក. ១២:១៥; ១ធី. ៦:៦-៨
-
លោកបានជួយយើងឲ្យចេះឲ្យតម្លៃចំពោះខ្លួន។—យ៉ូប ៣៤:១៩
-
លោកបានបង្រៀនយើងឲ្យខំប្រឹងធ្វើការនឿយហត់និងជៀសចេញពីទម្លាប់អាក្រក់។—សុភ. ១៤:២៣; ២០:១; ២កូ. ៧:១
-
លោកបានផ្ដល់ឲ្យយើងនូវបងប្អូនរួមជំនឿនៅទូទាំងពិភពលោក។—យ៉ូន. ១៣:៣៥; ១យ៉ូន. ៣:១៧, ១៨
-
លោកផ្ដល់ឲ្យយើងនូវសេចក្ដីសង្ឃឹម។—ទំនុក. ៩:១៨; អេ. ៦៥:២១-២៣
ទោះជាស្ថានភាពយើងពិបាកយ៉ាងណាក៏ដោយ យើងមិនចាំបាច់ខ្វល់ខ្វាយទេ។ (អេ. ៣០:១៥) ព្រះយេហូវ៉ានឹងផ្ដល់អ្វីដែលយើងត្រូវការ ដរាបណាយើងបន្តស្វែងរករាជាណាចក្ររបស់លោកជាមុន។—ម៉ាថ. ៦:៣១-៣៣
សូមទស្សនាវីដេអូ សេចក្ដីស្រឡាញ់មិនចេះសាបសូន្យទោះជា . . . មានភាពក្រីក្រក៏ដោយ ប្រទេសកុងហ្គោ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណាបងប្អូនដែលរស់នៅជិតតំបន់ដែលមានមហាសន្និបាតតាមភូមិភាគ បានទទួលបងប្អូនដែលធ្វើដំណើរមកមហាសន្និបាតយ៉ាងរាក់ទាក់?
-
តើវីដេអូនេះបង្រៀនយើងអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះអ្នកក្រីក្រ?
-
តើតាមរបៀបណាយើងអាចយកតម្រាប់តាមព្រះយេហូវ៉ា ទោះជាយើងមានទ្រព្យសម្បត្តិច្រើនឬតិចក្ដី?