របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្វីៗដែលព្រះបានបង្កើតបង្ហាញសេចក្ដីស្រឡាញ់របស់លោកយ៉ាងដូចម្ដេច?
ដោយសារការរវល់នឹងកិច្ចការប្រចាំថ្ងៃ យើងប្រហែលជាមិនបានលៃទុកពេលដើម្បីពិចារណាអំពីអ្វីៗដែលព្រះបានបង្កើតដែលបង្ហាញពីសេចក្ដីស្រឡាញ់និងចិត្តសប្បុរសរបស់លោកទេ។ ប៉ុន្តែ លោកយេស៊ូលើកទឹកចិត្តយើងឲ្យសង្កេតមើលអ្វីៗដែលព្រះបានបង្កើត និងរំពឹងគិតថា តើអ្វីទាំងនោះបានបង្រៀនយើងអ្វីខ្លះអំពីព្រះយេហូវ៉ា?—ម៉ាថ. ៦:២៥, ២៦
សូមទស្សនាវីដេអូអ្វីៗដែលព្រះយេហូវ៉ាបានបង្កើតបង្ហាញសេចក្ដីស្រឡាញ់របស់លោក រួចឆ្លើយសំណួរដូចតទៅនេះ៖
តើអ្នកបានរៀនអ្វីខ្លះអំពីសេចក្ដីស្រឡាញ់ដែលព្រះយេហូវ៉ាមានចំពោះយើងតាមរយៈ . . .
-
ធាតុផ្សេងៗរបស់ផែនដី?
-
បរិយាកាសរបស់ផែនដី?
-
តិណជាតិ?
-
លក្ខណៈពិសេសរបស់សត្វផ្សេងៗ?
-
វិញ្ញាណទាំងប្រាំរបស់យើង?
-
ខួរក្បាលរបស់យើង?