លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

ការបង្ហាញចិត្តក្លាហានគឺមិនពិបាកពេកទេ

ការបង្ហាញចិត្តក្លាហានគឺមិនពិបាកពេកទេ

ចិត្ត​ក្លាហាន​គឺ​ជា​គុណ​សម្បត្តិ​មួយ​ដែល​រឹង​មាំ​និង​អង់អាច។ តែ​នេះ​មិន​មាន​ន័យ​ថា​មិន​ភ័យ​ខ្លាច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​មាន​ន័យ​ថា​ជា​ការ​ចាត់​វិធានការ​ទោះ​ជាភ័យ​ខ្លាច​ក៏​ដោយ។ ព្រះ​យេហូវ៉ា​គឺ​ជា​ប្រភព​នៃ​ចិត្ត​ក្លាហាន​ពិត​ប្រាកដ។ (​ទំនុក. ២៨:៧​) តើ​តាម​របៀប​ណា​ប្អូន​ៗ​វ័យ​ក្មេង​អាច​បង្ហាញ​ចិត្ត​ក្លាហាន?

សូម​ទស្សនា​វីដេអូ​ចូរ​យក​តម្រាប់​ពួក​អ្នក​ដែល​បង្ហាញ​ចិត្ត​ក្លាហាន ជា​ជាង​មនុស្ស​កំសាក! រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ស្ថានភាព​ណា​ខ្លះ​ដែល​តម្រូវ​ឲ្យ​ប្អូន​ៗ​បង្ហាញ​ចិត្ត​ក្លាហាន?

  • តើ​កំណត់​ហេតុ​ណា​ខ្លះ​ក្នុង​គម្ពីរ​ដែល​ជួយ​ប្អូន​ឲ្យ​មាន​ចិត្ត​ក្លាហាន?

  • ពេល​អ្នក​ឯ​ទៀត​ឃើញ​យើង​បង្ហាញ​ចិត្ត​ក្លាហាន តើ​យើង​និង​គាត់​ទទួល​ប្រយោជន៍​យ៉ាង​ណា?