ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ | ចូរបង្កើនអំណររបស់អ្នកក្នុងកិច្ចបម្រើផ្សាយ
បង្ហាញសេចក្ដីអាណិតអាសូរ
សេចក្ដីអាណិតអាសូរគឺជាសមត្ថភាពយល់គំនិត អារម្មណ៍ គុណតម្លៃ និងសេចក្ដីត្រូវការរបស់អ្នកឯទៀត។ នេះផុសចេញពីចិត្តដែលមានបំណងចង់ជួយអ្នកឯទៀត ហើយពួកគេដឹង ពេលយើងមានចិត្តអាណិតអាសូរចំពោះពួកគេ។ ពេលយើងបង្ហាញសេចក្ដីអាណិតអាសូរក្នុងកិច្ចបម្រើផ្សាយ យើងកំពុងយកតម្រាប់តាមសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់ព្រះយេហូវ៉ា ហើយនេះទាក់ទាញអ្នកឯទៀតឲ្យចង់ដឹងអំពីលោក។—ភី. ២:៤
ការបង្ហាញចិត្តអាណិតអាសូរមិនគ្រាន់តែជាវិធីមួយដែលយើងប្រើដើម្បីបង្រៀនអ្នកឯទៀតទេ តែយើងក៏បង្ហាញចិត្តអាណិតអាសូរតាមរបៀបដែលយើងស្ដាប់និងនិយាយ ព្រមទាំងតាមរយៈចិត្តគំនិត កាយវិការ និងទឹកមុខរបស់យើងផងដែរ។ យើងបង្ហាញចិត្តអាណិតអាសូរដោយយកចិត្តទុកដាក់យ៉ាងស្មោះចំពោះអ្នកឯទៀត។ យើងកត់សម្គាល់ចំណាប់អារម្មណ៍ ជំនឿ និងស្ថានភាពរបស់គាត់។ យើងផ្ដល់ជូននូវព័ត៌មាននិងជំនួយ តែយើងមិនបង្ខំគាត់ឲ្យផ្លាស់ប្ដូរទេ។ ពេលអ្នកដែលយើងផ្សព្វផ្សាយព្រមទទួលយកជំនួយពីយើង នេះធ្វើឲ្យយើងកាន់តែមានអំណរក្នុងកិច្ចបម្រើផ្សាយ។
សូមទស្សនាវីដេអូ ចូរមានអំណរក្នុងការជួយមនុស្សឲ្យក្លាយទៅជាអ្នកបម្រើព្រះយេហូវ៉ា ដោយបង្កើនភាពប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ បង្ហាញសេចក្ដីអាណិតអាសូរ រួចមកឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណានីតាបង្ហាញចិត្តអាណិតអាសូរពេលហ្គិចមកយឺត?
-
ពេលហ្គិចថាគាត់មិនអាចសិក្សាគម្ពីរដោយសារគាត់តានតឹងចិត្តពេក តើនីតាបង្ហាញចិត្តអាណិតអាសូរយ៉ាងដូចម្ដេច?
-
តើតាមរបៀបណានីតាបង្ហាញចិត្តអាណិតអាសូរ ពេលហ្គិចថាគាត់ជាមនុស្សមិនសូវចេះរៀបចំល្អ?