លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបរស់នៅជាគ្រិស្តសាសនិក

ចូរប្រព្រឹត្តចំពោះស្ត្រីវ័យចាស់ដូចម្ដាយ ហើយស្ត្រីវ័យក្មេងដូចបងស្រី

ចូរប្រព្រឹត្តចំពោះស្ត្រីវ័យចាស់ដូចម្ដាយ ហើយស្ត្រីវ័យក្មេងដូចបងស្រី

បទ​គម្ពីរ​ប្រាប់​យើង​ឲ្យ​ប្រព្រឹត្ត​ចំពោះ​គ្រិស្ត​សាសនិក​វ័យ​ចាស់​ដូច​ឪពុក​ម្ដាយ ហើយ​បង​ប្អូន​វ័យ​ក្មេង​ដូច​បង​ប្អូន​យើង។ (​សូម​អាន ធីម៉ូថេ​ទី​១ ៥:១, ២) ជា​ពិសេស បង​ប្អូន​ប្រុស​ៗ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​បង​ប្អូន​ស្រី​ៗ​ដោយ​ថ្លៃ​ថ្នូរ និង​ដោយ​ការ​គោរព។

បង​ប្អូន​ប្រុស​ៗ​មិន​គួរ​ចែ​ចង់ ឬ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​នាំ​ឲ្យ​បង​ស្រី​ណា​ម្នាក់​មាន​អារម្មណ៍​មិន​ស្រួល​ពេល​នៅ​ជា​មួយ​គាត់​ឡើយ។ (​យ៉ូប ៣១:១​) បង​ប្រុស​នៅ​លីវ​មិន​គួរ​យក​មនោសញ្ចេតនា​របស់​បង​ស្រី​នៅ​លីវ​ណា​ម្នាក់​មក​លេង​សើច​នោះ​ឡើយ ដោយ​ធ្វើ​ឲ្យ​គាត់​យល់​ច្រឡំ​ថា​បង​ប្រុស​នោះ​ចង់​មាន​ទំនាក់​ទំនង​ស្នេហា ប៉ុន្តែ​តាម​ពិត​មិន​មែន​ទេ។

អ្នក​ចាស់​ទុំ​គួរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​សប្បុរស​ចំពោះ​បង​ប្អូន​ស្រី​ៗ​ណា​ដែល​សួរ​សំណួរ​ដោយ​ការ​គោរព ឬ​ប្រាប់​អំពី​រឿង​ណា​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ។ អ្នក​ចាស់​ទុំ​ពិត​ជា​ចង់​យក​ចិត្ត​ទុក​ដាក់​នឹង​បង​ប្អូន​ស្រី​ណា​ដែល​គ្មាន​ប្ដី​ដើម្បី​ការ​ពារ​ពួក​គេ។—រស់. ២:៨, ៩

សូម​ទស្សនា​វីដេអូ​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​ស្ត្រី​មេម៉ាយ​និង​ពួក​អ្នក​ដែល​កំព្រា​ឪពុក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​តាម​របៀប​ណា​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ស្រី​ម៉ាយ​អ៊ីន?

  • តើ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ ធ្វើ​ឲ្យ​អ្នក​ភូមិ​សរសើរ​និង​លើក​តម្កើង​នាម​ព្រះ​យ៉ាង​ដូច​ម្ដេច?

  • តើ​សេចក្ដី​ស្រឡាញ់​ដែល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​បាន​បង្ហាញ មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កូន​ស្រី​ៗ​របស់​បង​ស្រី​ម៉ាយ​អ៊ីន?

តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​ស្រី​ៗ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក?