លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

អ្នកអាចធ្វើឲ្យក្រុមគ្រួសាររបស់អ្នកមានអំណរ

អ្នកអាចធ្វើឲ្យក្រុមគ្រួសាររបស់អ្នកមានអំណរ

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល។ (​ចសព. ១២៧:៣​-​៥; អទ. ៩:៩; ១១:៩​) ប៉ុន្តែ យើង​អាច​បាត់​បង់​អំណរ​ដោយ​សារ​បញ្ហា​ដែល​មក​ពី​ពិភព​លោក​នេះ និង​កំហុស​របស់​សមាជិក​ក្នុង​ក្រុម​គ្រួសារ។ តើ​បុគ្គល​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​មាន​អំណរ?

ប្ដី​ឲ្យ​កិត្តិយស​ដល់​ប្រពន្ធ។ (​១ពេ. ៣:៧​) គាត់​ចំណាយ​ពេល​ជា​មួយ​នាង។ គាត់​មិន​តម្រូវ​ហួស​ហេតុ​ពេក​ពី​នាង ហើយ​បង្ហាញ​ចិត្ត​ដឹង​គុណ​ចំពោះ​អ្វី​ដែល​នាង​ធ្វើ​ដើម្បី​គាត់ និង​ក្រុម​គ្រួសារ។ (​កូឡ. ៣:១៥​) គាត់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង ហើយ​សរសើរ​នាង។—សុភ. ៣១:២៨, ៣១

ប្រពន្ធ​រក​វិធី​ផ្សេង​ៗ​ដើម្បី​គាំទ្រ​ប្ដី។ (​សុភ. ៣១:១២​) នាង​ចុះ​ចូល​នឹង​ប្ដី ហើយ​សហការ​ជា​មួយ​គាត់។ (​កូឡ. ៣:១៨​) នាង​និយាយ​ដោយ​សប្បុរស​ជា​មួយ​ប្ដី និង​និយាយ​អំពី​ប្ដី​ដោយ​សប្បុរស។—សុភ. ៣១:២៦

ឪពុក​ម្ដាយ​ចំណាយ​ពេល​ជា​មួយ​កូន​ៗ។ (​បច. ៦:៦, ៧​) ពួក​គាត់​ប្រាប់​កូន​ៗ​ថា​ពួក​គាត់​ស្រឡាញ់​ពួក​គេ។ (​ម៉ាថ. ៣:១៧​) ពេល​ប្រៀន​ប្រដៅ​កូន ពួក​គាត់​វែក​ញែក និង​បង្ហាញ​សេចក្ដី​ស្រឡាញ់។—អេភ. ៦:៤

កូន​ៗ​ឲ្យ​កិត្តិយស​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ (​សុភ. ២៣:២២​) ពួក​គេ​ប្រាប់​ឪពុក​ម្ដាយ​អំពី​គំនិត​និង​អារម្មណ៍​របស់​ពួក​គេ។ ពួក​គេ​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ឪពុក​ម្ដាយ ហើយ​បង្ហាញ​ការ​គោរព។—សុភ. ១៩:២០

សូម​ទស្សនា​វីដេអូ​ចូរ​បណ្ដុះ​ឲ្យ​មាន​អំណរ​ក្នុង​ក្រុម​គ្រួសារ​អ្នក រួច​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​៖

តើ​សមាជិក​ម្នាក់​ៗ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​អំណរ​ក្នុង​ក្រុម​គ្រួសារ?