លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

តើអ្នកមានគោលដៅអ្វីសម្រាប់ឆ្នាំកិច្ចបម្រើថ្មី?

តើអ្នកមានគោលដៅអ្វីសម្រាប់ឆ្នាំកិច្ចបម្រើថ្មី?

គោល​ដៅ​ខាង​កិច្ច​បម្រើ​ព្រះ​រួម​បញ្ចូល​អ្វី​ដែល​យើង​ខំ​ប្រឹង​ធ្វើ​ដើម្បី​ឲ្យ​យើង​អាច​បម្រើ​លោក​បាន​យ៉ាង​ពេញ​លេញ ហើយ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ នេះ​ជួយ​យើង​ឲ្យ​រីក​ចម្រើន​នៅ​ក្នុង​សេចក្ដី​ពិត ហើយ​ពិត​ជា​សម​នឹង​ការ​លះ​បង់​ពេល​វេលា​និង​កម្លាំង​របស់​យើង​មែន។ (​១ធី. ៤:១៥​) ហេតុ​អ្វី​យើង​គួរ​ពិនិត្យ​មើល​គោល​ដៅ​របស់​យើង​ជា​ទៀង​ទាត់? ដោយ​សារ​កាលៈទេសៈ​របស់​យើង​ផ្លាស់​ប្ដូរ។ យើង​ប្រហែល​ជា​មិន​អាច​សម្រេច​គោល​ដៅ​ដែល​យើង​ធ្លាប់​មាន ឬ​យើង​ប្រហែល​ជា​បាន​សម្រេច​វា​ហើយ ដូច្នេះ​យើង​អាច​កំណត់​គោល​ដៅ​ផ្សេង​ទៀត។

ពេល​ដ៏​ល្អ​មួយ​ដែល​យើង​អាច​ពិនិត្យ​មើល​គោល​ដៅ​របស់​យើង​ម្ដង​ទៀត​គឺ​មុន​ឆ្នាំ​កិច្ច​បម្រើ​ថ្មី។ តើ​អ្នក​អាច​ពិគ្រោះ​អំពី​រឿង​នេះ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ហើយ​កំណត់​គោល​ដៅ​ផ្ទាល់​ខ្លួន និង​ជា​មួយ​ក្រុម​គ្រួសារ​អ្នក​ឬ​ទេ?

តើ​អ្នក​មាន​គោល​ដៅ​អ្វី​ខ្លះ​ទាក់​ទង​នឹង​ចំណុច​នៅ​ខាង​ក្រោម ហើយ​តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នេះ?

ការ​អាន​គម្ពីរ ការ​សិក្សា​ផ្ទាល់​ខ្លួន ការ​ចូល​រួម​កិច្ច​ប្រជុំ ការ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។—w​០២ ១/៩ ទំ.២៣ វ.១៤​-​១៥

កិច្ច​បម្រើ​ផ្សាយ។—w​២៣.០៥ ទំ.២៧ វ.៤​-​៥

គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក។—w​២២.០៤ ទំ.២៣ វ.៥​-​៦

គោល​ដៅ​ផ្សេង​ទៀត​៖