លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

សកម្មភាពផ្សព្វផ្សាយពិសេសដើម្បីផ្សាយអំពីរាជាណាចក្រព្រះនៅខែកញ្ញា!

សកម្មភាពផ្សព្វផ្សាយពិសេសដើម្បីផ្សាយអំពីរាជាណាចក្រព្រះនៅខែកញ្ញា!

ក្នុង​អំឡុង​ខែ​កញ្ញា យើង​នឹង​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​មនុស្ស​ថា​មាន​តែ​រាជាណាចក្រ​ព្រះ​តែ​មួយ​ប៉ុណ្ណោះ​ដែល​ជា​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។ (​ម៉ាថ. ២៤:១៤​) តើ​អ្នក​អាច​ចូល​រួម​យ៉ាង​ដូច​ម្ដេច? ចែក​រំលែក​បទ​គម្ពីរ​ណា​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​អំឡុង​ខែ​នោះ។ បើ​សិន​ជា​បុគ្គល​ណា​ម្នាក់​បង្ហាញ​ចំណាប់​អារម្មណ៍ សូម​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ លេខ​២ ឆ្នាំ​២០២០។ ក្រោយ​មក​សូម​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​បុគ្គល​នោះ​ឲ្យ​បាន​ឆាប់​បំផុត ហើយ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​ដោយ​ប្រើ​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!។ អស់​អ្នក​ដែល​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ​ក្នុង​ខែ​កញ្ញា អាច​ជ្រើស​រើស​បំពេញ​ម៉ោង​១៥​ឬ​៣០​ម៉ោង​បាន។

មិន​យូរ​ទៀត រាជាណាចក្រ​របស់​ព្រះ​នឹង​បំផ្លាញ​រដ្ឋាភិបាល​ទាំង​អស់​ដែល​ប្រឆាំង។ (​ដាន. ២:៤៤; ១កូ. ១៥:២៤, ២៥​) សូម​ឲ្យ​យើង​ទាញ​យក​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​បង្ហាញ​ថា​យើង​គាំទ្រ​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក!