របៀបរស់នៅជាគ្រិស្តសាសនិក
ចូរយកតម្រាប់តាមសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាគឺជាគំរូដ៏ល្អប្រសើរបំផុតស្ដីអំពីការបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់។ (ចសព. ១០៣:១១) នេះមិនមែនជាអារម្មណ៍ដែលមានតែមួយភ្លែតហើយក៏បាត់ទៅវិញនោះទេ។ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់គឺរួមបញ្ចូលចំណងមិត្តភាពដ៏ជ្រាលជ្រៅ។ ព្រះយេហូវ៉ាបានបង្ហាញគុណសម្បត្តិមួយនេះទៅកាន់ជនជាតិអ៊ីស្រាអែលដែលជារាស្ត្ររបស់លោកតាមរបៀបជាច្រើន។ លោកបានរំដោះពួកគេពីភាពជាទាសករនៅស្រុកអេហ្ស៊ីប ហើយនាំពួកគេចូលទៅក្នុងស្រុកសន្យា។ (ចសព. ១០៥:៤២-៤៤) លោកបានប្រយុទ្ធដើម្បីការពារពួកគេ ហើយលោកក៏បានអភ័យទោសចំពោះអំពើខុសឆ្គងរបស់ពួកគេម្ដងហើយម្ដងទៀតដែរ។ (ចសព. ១០៧:១៩, ២០) កាលដែលយើង«ពិចារណាយ៉ាងហ្មត់ចត់អំពីកិច្ចការដែលព្រះយេហូវ៉ាធ្វើដោយសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់» នោះនឹងជំរុញចិត្តយើងឲ្យយកតម្រាប់លោក។—ចសព. ១០៧:៤៣
សូមទស្សនាវីដេអូ«ចូរពិចារណាកិច្ចការដែលបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា» រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើតាមរបៀបណាយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់?
-
ហេតុអ្វីយើងត្រូវធ្វើការលះបង់ដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់?