លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Kokkinakis v. Greece: Droit réservé

មើល​ពី​ឆ្វេង​ខាង​លើ​ទៅ​ស្ដាំ​៖ រឿង​ក្ដី​រវាង​ស្ថាប័ន​ខាង​អប់រំ​នៅ​រដ្ឋ​វ៉េសវឺជីញា និង​បាណេត; រឿង​ក្ដី​រវាង​កូគីណា​គីស និង​រដ្ឋាភិបាល​ប្រទេស​ក្រិច; រឿង​ក្ដី​រវាង​ក្រុង​តាហ្គិនរ៉ក និង​ប្រទេស​រុស្ស៊ី; រឿង​ក្ដី​រវាង​ឆា​រួម​ទាំង​បុគ្គល​ឯ​ទៀត និង​ប្រទេស​កូរ៉េ​ខាង​ត្បូង

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›

‹ការពារនិងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់›

ពេល​អ្នក​ប្រឆាំង​ព្យាយាម​បញ្ឈប់​ពួក​អ៊ីស្រាអែល​ពី​ការ​សាង​សង់​វិហារ​ឡើង​វិញ ពួក​អ៊ីស្រាអែល​ខំ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន​ដើម្បី​បញ្ជាក់​ថា​ពួក​គេ​មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បន្ត​សាង​សង់។ (​អែស. ៥:១១​-​១៦​) ស្រដៀង​គ្នា​ដែរ គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​ដែរ។ (​ភី. ១:៧​) ហេតុ​នេះ​ហើយ នៅ​ឆ្នាំ​១៩៣៦​អង្គការ​បាន​រៀប​ចំ​ឲ្យ​មាន​ផ្នែក​ខាង​ច្បាប់​នៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក។ សព្វ​ថ្ងៃ​នេះ ផ្នែក​ខាង​ច្បាប់​នៃ​មន្ទីរ​ចាត់​ការ​ពិភព​លោក​រៀប​ចំ​ដើម្បី​ការ​ពារ​កិច្ច​ការ​រាជាណាចក្រ​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក។ តើ​តាម​របៀប​ណា​ផ្នែក​នេះ​បាន​ជួយ​ការ​ពារ​កិច្ច​ការ​ផ្សព្វ​ផ្សាយ និង​ជួយ​រាស្ត្រ​ព្រះ​ឲ្យ​ទទួល​ប្រយោជន៍?

សូម​ទស្សនា​វីដេអូ ការ​ស្គាល់​ផ្នែក​ច្បាប់​នៃ​មន្ទីរ​ចាត់​ការ​ពិភព​លោក រួច​ឆ្លើយ​នឹង​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ជួប​បញ្ហា​ខាង​ផ្លូវ​ច្បាប់​អ្វី​ខ្លះ?

  • តើ​យើង​បាន​ឈ្នះ​រឿង​ក្ដី​ណា​ខ្លះ? សូម​លើក​ឧទាហរណ៍

  • តើ​យើង​ម្នាក់​ៗ​អាច​ធ្វើ​អ្វី​ដើម្បី​‹ការ​ពារ​និង​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់›?