ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ចូរកុំរារាំងកិច្ចការ»
សម្ដេចសង្ឃយេសួរ(យ៉ូស្វេ) និងអភិបាលសេរ៉ូបាបិលបាននាំមុខក្នុងការសាងសង់វិហាររបស់ព្រះយេហូវ៉ាឡើងវិញ ទោះបីជាមានការដាក់បម្រាមក្ដី (អែស. ៥:១, ២; w២២.០៣ ទំ.១៨ វ.១៣)
ពេលពួកអ្នកប្រឆាំងសួរជនជាតិយូដាថាអ្នកណាអនុញ្ញាតឲ្យពួកគេសាងសង់ ពួកគេបានលើកឡើងអំពីបញ្ជារបស់ស្ដេចស៊ីរូសដែលឲ្យពួកគេសាងសង់ (អែស. ៥:៣, ១៧; w៨៦-E ១/២ ទំ.២៩, ប្រអប់ វ.២-៣)
ស្ដេចបានបញ្ជាក់ថាពិតជាមានបញ្ជានោះមែន ហើយបង្គាប់ពួកអ្នកប្រឆាំងទាំងនោះឲ្យឈប់រារាំងការសាងសង់ (អែស. ៦:៧, ៨; w២២.០៣ ទំ.១៥ វ.៧)
សូមរំពឹងគិតថា ជួនកាលយើងប្រហែលជាមិនយល់ការណែនាំពីពួកអ្នកដែលព្រះយេហូវ៉ាបានតែងតាំងដើម្បីនាំមុខយើង តើតាមរបៀបណាកំណត់ហេតុនេះជួយយើងឲ្យធ្វើតាមការណែនាំរបស់ពួកគេ?—w២២.០៣ ទំ.១៩ វ.១៦