ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
នេហេមាចង់បម្រើអ្នកឯទៀត ជាជាងឲ្យអ្នកឯទៀតបម្រើគាត់
នេហេមាមិនបានប្រើអំណាចរបស់គាត់ដើម្បីទទួលប្រយោជន៍ផ្ទាល់ខ្លួនឡើយ (នេហ. ៥:១៤, ១៥, ១៧, ១៨; w០២-E ១/១១ ទំ.២៧ វ.៣)
នេហេមាមិនគ្រាន់តែចាត់ចែងកិច្ចការសាងសង់នោះទេ តែគាត់ផ្ទាល់ក៏បានចូលរួមក្នុងការសាងសង់ដែរ (នេហ. ៥:១៦; w១៦.០៩ ទំ.៨ វ.១៦)
នេហេមាសុំព្រះយេហូវ៉ាឲ្យចងចាំនូវសេចក្ដីស្រឡាញ់ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនដែលគាត់បានបង្ហាញ (នេហ. ៥:១៩; w០០-E ១/២ ទំ.៣២)
ទោះជានេហេមាជាអភិបាលក្ដី គាត់មិនដែលរំពឹងថា គេនឹងប្រព្រឹត្តដាក់គាត់ដូចជាគាត់ជាមនុស្សពិសេសនោះឡើយ។ គាត់គឺជាគំរូល្អសម្រាប់អស់អ្នកដែលមានឯកសិទ្ធិ និងភារកិច្ចផ្សេងៗនៅក្នុងក្រុមជំនុំ។
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំចង់ជួយអ្នកឯទៀតជាជាងឲ្យអ្នកឯទៀតជួយខ្ញុំឬទេ?›