របៀបរស់នៅជាគ្រិស្តសាសនិក
របៀបប្រើការសន្ទនាគំរូ
បងប្អូនយើងខំប្រឹងយ៉ាងខ្លាំងដើម្បីរៀបចំការសន្ទនាគំរូ ហើយអ្នកផ្សព្វផ្សាយជាច្រើននាក់បានឃើញថាការសន្ទនាគំរូទាំងនោះពិតជាមានប្រសិទ្ធភាពក្នុងតំបន់របស់ពួកគេ។ ក៏ប៉ុន្តែ ដោយសារស្ថានភាពនៅទូទាំងពិភពលោកគឺខុសៗគ្នា អ្នកផ្សព្វផ្សាយអាចប្រើសំណួរផ្សេងឬពិភាក្សាអំពីប្រធានបទផ្សេង ដែលទាក់ទាញចិត្តមនុស្សនៅក្នុងតំបន់ផ្សាយរបស់ពួកគេ។ ក៏ប៉ុន្តែ ពេលមានសកម្មភាពពិសេស យើងទាំងអស់គ្នាពិតជាចង់ធ្វើតាមការណែនាំសម្រាប់សកម្មភាពនោះ។ គោលដៅរបស់យើងគឺដើម្បីធ្វើតាមបង្គាប់របស់លោកយេស៊ូ ដែលឲ្យផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រ។—ម៉ាថ. ២៤:១៤
ពេលមានសុន្ទរកថា អ្នកផ្សព្វផ្សាយគួរពិភាក្សាប្រធានបទនៃការសន្ទនាគំរូដែលមាននៅក្នុងកិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ។ ក៏ប៉ុន្តែ បើគ្មានការណែនាំទេ អ្នកផ្សព្វផ្សាយអាចសម្រេចចិត្តប្រើសំណួរ បទគម្ពីរ សំណួរលើកក្រោយ ឬស្ថានភាពផ្សេងៗ ដែលមានប្រសិទ្ធភាពនៅក្នុងតំបន់របស់ខ្លួន។ ការណែនាំនេះបានផ្លាស់ប្ដូរការណែនាំដែលមាននៅកំណត់សម្រាប់កិច្ចប្រជុំ ខែមិថុនា ឆ្នាំ២០២០ ទំព័រ៨។