លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក | ចូរ​កំណត់​គោល​ដៅ​ផ្សេង​ៗ​សម្រាប់​ឆ្នាំ​កិច្ច​បម្រើ​ថ្មី

រើទៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាង

រើទៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាង

អ្នក​ត្រូវ​ការ​ជំនឿ​ដើម្បី​រើ​ចេញ​ពី​កន្លែង​ដែល​អ្នក​ធ្លាប់​ស្គាល់​ទៅ​កន្លែង​ថ្មី​ដើម្បី​បង្កើន​កិច្ច​បម្រើ​របស់​អ្នក។ (​ហេ. ១១:​៨​-​១០​) បើ​អ្នក​កំពុង​គិត​អំពី​ការ​រើ​ទៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង សូម​និយាយ​ជា​មួយ​ពួក​អ្នក​ចាស់​ទុំ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ដឹង​ថា​អ្នក​អាច​សម្រេច​គោល​ដៅ​នេះ​បាន និង​ដឹង​ថា​កន្លែង​ណា​ដែល​អ្នក​អាច​រើ​ទៅ? សូម​ពិចារណា​សៀវភៅ​ផ្សេង​ៗ​របស់​អង្គការ​យើង​ដែល​ប្រាប់​អំពី​ការ​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ សូម​និយាយ​ជា​មួយ​អ្នក​ដែល​បាន​រើ​ទៅ​ជួយ​ក្រុម​ជំនុំ​ឯ​ទៀត​ដោយ​ជោគ​ជ័យ។ (​សុភ. ១៥:២២​) សូម​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ (​យ៉ា. ១:៥​) សូម​រៀន​ថែម​ទៀត​អំពី​តំបន់​ដែល​អ្នក​ចង់​រើ​ទៅ ហើយ​ទៅ​លេង​កន្លែង​នោះ​ច្រើន​ជាង​ពីរ​បី​ថ្ងៃ​បើ​អាច​ធ្វើ​បាន មុន​សម្រេច​ចិត្ត។

សូម​ទស្សនា​វីដេអូ​ជំនឿ​បើក​ឱកាស​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ រើ​ទៅ​តំបន់​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​កាព្រីយ៉ែល​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ ហើយ​តើ​អ្វី​បាន​ជួយ​គាត់?