លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

សកម្មភាពផ្សព្វផ្សាយពិសេសដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរក្នុងខែកញ្ញា

សកម្មភាពផ្សព្វផ្សាយពិសេសដើម្បីចាប់ផ្ដើមការសិក្សាគម្ពីរក្នុងខែកញ្ញា

ក្នុង​អំឡុង​ខែ​កញ្ញា យើង​នឹង​ខំ​ប្រឹង​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ទាំង​អស់​ដោយ​ប្រើ​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! បង​ប្អូន​ដែល​ចង់​ត្រួស​ត្រាយ​ជំនួយ​សម្រាប់​ខែ​នោះ​អាច​ជ្រើស​រើស​ផ្សព្វ​ផ្សាយ​៣០​ម៉ោង​បាន។ តើ​តាម​របៀប​ណា​យើង​អាច​ចូល​រួម​ក្នុង​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​នេះ?

  • ពេល​ជួប​លើក​ដំបូង​៖ សូម​ប្រើ​ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ​ស្ដើង​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ ហើយ​ព្យាយាម​បង្ហាញ​ពី​ការ​សិក្សា​គម្ពីរ។ សូម​នឹក​ចាំ​អំពី​អ្នក​ដែល​ចាប់​អារម្មណ៍ ដែល​រួម​បញ្ចូល​ការ​ត្រឡប់​ទៅ​ជួប​ដែរ។ ទោះ​បី​ជា​ពី​មុន​ពួក​គេ​បដិសេធ​ការ​សិក្សា​គម្ពីរ​ក៏​ដោយ តែ​ពួក​គេ​ប្រហែល​ជា​ចាប់​អារម្មណ៍​នឹង​សៀវភៅ​ស្ដើង​និង​របៀប​សិក្សា​ថ្មី​របស់​យើង។ បើ​អ្នក​មិន​បាន​ជួប​ម្ចាស់​ផ្ទះ​ទេ សូម​កុំ​ទុក​សៀវភៅ​ស្ដើង​នៅ​ផ្ទះ​នោះ ឬ​ផ្ញើ​ទៅ​អ្នក​ដែល​មិន​បង្ហាញ​ចំណាប់​អារម្មណ៍​ឡើយ។ គណៈ​កម្មាធិការ​កិច្ច​បម្រើ​ក្រុម​ជំនុំ​ប្រហែល​ជា​នឹង​រៀបចំ​ក្រុម​ផ្សព្វ​ផ្សាយ​បន្ថែម​ក្នុង​អំឡុង​ខែ​នេះ។

  • ឱកាស​ឯ​ទៀត​៖ បើ​ក្រុម​ជំនុំ​របស់​អ្នក​ប្រើ​រទេះ​ផ្សាយ សូម​ដាក់​តាំង​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់! សូម​ប្រាប់​អ្នក​ដែល​ចាប់​អារម្មណ៍​ថា​ពេល​ដែល​ពួក​គេ​ទទួល​បាន​សៀវភៅ​ស្ដើង​នេះ ពួក​គេ​ក៏​អាច​ទទួល​វគ្គ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​ដែរ។ ពេល​កំពុង​សន្ទនា សូម​បង្ហាញ​របៀប​សិក្សា​គម្ពីរ​យ៉ាង​ខ្លី ឬ​ណាត់​ពេល​ណា​មួយ​ដើម្បី​ធ្វើ​ដូច្នេះ។ អ្នក​ត្រួត​ពិនិត្យ​កិច្ច​បម្រើ​ប្រហែល​ជា​អាច​រៀបចំ​អ្នក​ផ្សាយ​ដែល​មាន​លក្ខណៈ​គ្រប់​គ្រាន់​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ពាណិជ្ជកម្ម ហើយ​ស្នើ​សុំ​បង្រៀន​គម្ពីរ។ អ្នក​ក៏​ប្រហែល​ជា​អាច​ស្នើ​បង្រៀន​គម្ពីរ​ទៅ​អ្នក​រួម​ការ​ងារ ឬ​មនុស្ស​ដែល​អ្នក​ជួប​ពេល​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ​ដែរ។

លោក​យេស៊ូ​បង្គាប់​យើង​ឲ្យ​«​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​»​លោក និង​«​បង្រៀន​ពួក​គេ​»។ (​ម៉ាថ. ២៨:១៩, ២០​) សូម​ឲ្យ​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស​នេះ​ជួយ​អ្នក​ឲ្យ​សម្រេច​គោល​ដៅ​នេះ​ដោយ​ប្រើ​សៀវភៅ​ស្ដើង​សប្បាយ​នឹង​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!