របៀបរស់នៅជាគ្រិស្តសាសនិក
តើអ្នកព្យាយាមស្វែងយល់ពីរបៀបដែលព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អ្នកដែរឬទេ?
ក្នុងគម្ពីរពោរពេញទៅដោយគំរូស្ដីអំពីសេចក្ដីអធិដ្ឋានដែលព្រះយេហូវ៉ាបានតបឆ្លើយ។ ពេលដែលអ្នកបម្រើរបស់ព្រះឃើញថា ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានពេលពួកគេប្រាប់ពីបញ្ហាផ្ទាល់ខ្លួនហើយជួយពួកគេ នោះជំនឿរបស់ពួកគេបានត្រូវពង្រឹង។ ដូច្នេះជាការល្អ ឲ្យយើងអធិដ្ឋានចំៗហើយក្រោយមកព្យាយាមស្វែងយល់ចម្លើយពីព្រះយេហូវ៉ា។ សូមចាំថា ចម្លើយរបស់លោកប្រហែលជាខុសគ្នាឬលើសពីអ្វីដែលយើងបានសុំ។ (២កូ. ១២:៧-៩; អេភ. ៣:២០) តើព្រះយេហូវ៉ាប្រហែលជាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើងតាមរបៀបណា?
-
ផ្ដល់កម្លាំង ការលើកទឹកចិត្ត ឬពង្រឹងជំនឿយើងដើម្បីយើងអាចប្រឈមមុខនឹងបញ្ហា។—ភី. ៤:១៣
-
ផ្ដល់ប្រាជ្ញាដើម្បីជួយយើងធ្វើការសម្រេចចិត្តល្អ។—យ៉ា. ១:៥
-
មានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។—ភី. ២:១៣
-
មានចិត្តស្ងប់ពេលដែលយើងខ្វល់ខ្វាយ។—ភី. ៤:៦, ៧
-
ទទួលការគាំទ្រទាំងកម្លាំងកាយនិងកម្លាំងចិត្តពីបងប្អូនឯទៀត។—១យ៉ូន. ៣:១៧, ១៨
-
អ្នកដែលយើងអធិដ្ឋានឲ្យ អាចទទួលជំនួយ។—សកម្ម. ១២:៥, ១១
សូមទស្សនាវីដេអូ ព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិដ្ឋាន» រួចមកឆ្លើយសំណួរដូចតទៅ៖
-
តើបទពិសោធន៍របស់បងប្រុសស៊ីមីហ្សូអាចលើកទឹកចិត្តយើងយ៉ាងដូចម្ដេច បើយើងមិនអាចធ្វើច្រើនដូចមុនដោយសារបញ្ហាសុខភាព?
-
តើយើងអាចយកតម្រាប់តាមគំរូរបស់បងប្រុសស៊ីមីហ្សូយ៉ាងដូចម្ដេច?