របៀបរស់នៅជាគ្រិស្តសាសនិក | ចូរកំណត់គោលដៅផ្សេងៗសម្រាប់ឆ្នាំកិច្ចបម្រើថ្មី
ធ្វើជាអ្នកត្រួសត្រាយ
យើងប្រើកម្លាំងរបស់យើងដោយឈ្លាសវៃពេលដែលយើងកំណត់គោលដៅក្នុងកិច្ចបម្រើព្រះ។ (១កូ. ៩:២៦) ដោយសារទីបញ្ចប់គឺជិតមកដល់ ដូច្នេះការមានគោលដៅជួយយើងឲ្យប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត។ (អេភ. ៥:១៥, ១៦) ក្នុងអំឡុងពេលគោរពប្រណិប័តន៍ជាក្រុមគ្រួសារ អ្នកអាចពិភាក្សាជាមួយគ្នាអំពីគោលដៅដែលអ្នកអាចកំណត់សម្រាប់ឆ្នាំកិច្ចបម្រើថ្មី។ ដើម្បីជួយអ្នក កំណត់កិច្ចប្រជុំលេខនេះមានអត្ថបទផ្សេងៗអំពីគោលដៅដែលអ្នកអាចយកមកពិចារណានិងអធិដ្ឋាន។—យ៉ា. ១:៥
ជាឧទាហរណ៍ តើក្រុមគ្រួសារអ្នកអាចសហការជាមួយគ្នាដើម្បីជួយសមាជិកម្នាក់ក្នុងគ្រួសារឲ្យត្រួសត្រាយពេញពេលបានទេ? បើអ្នកគិតថាអ្នកមិនអាចបំពេញម៉ោងបាន សូមនិយាយជាមួយអ្នកត្រួសត្រាយខ្លះដែលមានកាលៈទេសៈស្រដៀងនឹងអ្នក។ (សុភ. ១៥:២២) ប្រហែលជាអ្នកអាចសម្ភាសអ្នកត្រួសត្រាយម្នាក់ពេលអ្នកគោរពប្រណិប័តន៍ជាក្រុមគ្រួសារ។ បន្ទាប់មក សូមសរសេរកាលវិភាគដែលអ្នកអាចធ្វើតាម។ បើអ្នកធ្លាប់ត្រួសត្រាយពីមុន សូមពិចារណាថាតើកាលៈទេសៈរបស់អ្នកអនុញ្ញាតឲ្យអ្នកត្រួសត្រាយម្ដងទៀតទេ?
តើសមាជិកខ្លះក្នុងក្រុមគ្រួសាររបស់អ្នកអាចត្រួសត្រាយជំនួយមួយខែឬច្រើនខែឬទេ? បើអ្នកមិនសូវមានកម្លាំង អ្នកប្រហែលជាអាចត្រួសត្រាយជំនួយដោយចំណាយពេលបន្តិចរាល់ថ្ងៃក្នុងកិច្ចបម្រើផ្សាយ។ បើអ្នកមិនសូវមានពេលទៅផ្សព្វផ្សាយក្នុងអំឡុងសប្ដាហ៍ ដោយសារតែអ្នកធ្វើការពេញពេលឬទៅសាលា អ្នកប្រហែលជាអាចជ្រើសរើសខែណាដែលមានថ្ងៃឈប់សម្រាកឬមានថ្ងៃសៅរ៍និងថ្ងៃអាទិត្យប្រាំដង។ នៅលើប្រតិទិនរបស់អ្នក សូមសរសេរចំណាំពេលដែលអ្នកមានគម្រោងត្រួសត្រាយជំនួយ ហើយសរសេរកាលវិភាគរបស់អ្នក។—សុភ. ២១:៥
សូមមើលវីដេអូចូរធ្វើជា . . . អ្នកត្រួសត្រាយដែលមានចិត្តក្លាហាន រួចឆ្លើយសំណួរដូចតទៅនេះ៖
-
តើបទពិសោធន៍របស់បងស្រីអាម៉ានបង្រៀនយើងអ្វីអំពីរបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ និងមើលថែអស់អ្នកដែលធ្វើការលះបង់ផ្សេងៗដើម្បីត្រួសត្រាយ?