ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
តម្លៃនៃប្រាជ្ញា
សាឡូម៉ូនបានសុំប្រាជ្ញាពីព្រះយេហូវ៉ា (១បស. ៣:៧-៩; w១១ ១/១២ ទំ.១០-១១ វ.៤-៦)
ព្រះយេហូវ៉ាពេញចិត្តនឹងសំណូមពររបស់សាឡូម៉ូនណាស់ (១បស. ៣:១០-១៣;)
បណ្ដាជនបានរស់នៅដោយសុខសាន្ត ដោយសារសាឡូម៉ូនឲ្យតម្លៃប្រាជ្ញាដែលមកពីព្រះ (១បស. ៤:២៥)
បុគ្គលដែលមានប្រាជ្ញាប្រើចំណេះនិងការយល់ដឹងដែលគាត់មានអំពីរឿងផ្សេងៗ ដើម្បីជួយគាត់ឲ្យធ្វើការសម្រេចចិត្តល្អ។ ប្រាជ្ញាគឺមានតម្លៃជាងមាសទៅទៀត។ (សុភ. ១៦:១៦) ដើម្បីរកបានប្រាជ្ញា យើងត្រូវអធិដ្ឋានសុំប្រាជ្ញាពីព្រះ កោតខ្លាចលោក មានចិត្តរាបទាបនិងសុភាព ហើយសិក្សាបណ្ដាំរបស់លោកយ៉ាងជ្រាលជ្រៅ។