លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្ងៃទី​១៥​-​២១ ខែ​កក្កដា

ចម្រៀង​សរសើរ​ព្រះ ៦៣​-​៦៥

ថ្ងៃទី​១៥​-​២១ ខែ​កក្កដា

ចម្រៀង​លេខ​១០៨ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ប្រសើរ​ជាង​ជីវិត​»​

​(​១០​នាទី​)

ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​គឺ​ប្រសើរ​ជាង​ជីវិត (​ចសព. ៦៣:៣; w​០២ ១/១ ទំ.២១​-​២២ វ.១៧​-​១៨​)

ការ​រំពឹង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​លោក (​ចសព. ៦៣:៦; w​១៩.១២ ទំ.២៨ វ.៤; w​១៥ ១៥/១០ ទំ.២២ វ.៧​)

ការ​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​លោក​ដោយ​ត្រេក​អរ (​ចសព. ៦៣:៤, ៥; w​០៩ ១/៧ ទំ.២៣ វ.៦​)

យោបល់​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​៖ ពិភាក្សា​អំពី​របៀប​ផ្សេង​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​ចំពោះ​អ្នក។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៦៤:៣—តើ​តាម​របៀប​ណា​បទ​គម្ពីរ​នេះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រើ​ពាក្យ​សម្ដី​ដែល​លើក​ទឹក​ចិត្ត? (​w​០៧​-​E ១៥/១១ ទំ.១៥ វ.៦​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​មិន​និយាយ​ភាសា​របស់​អ្នក។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ការ​សន្ទនា​បាន​បញ្ចប់​មុន​អ្នក​មាន​ឱកាស​ផ្សព្វ​ផ្សាយ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)

៦. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ស្វែង​រក​ប្រធានបទ​ដែល​បុគ្គល​ម្នាក់​ចាប់​អារម្មណ៍ ហើយ​រៀប​ចំ​ទាក់​ទង​គាត់​ក្រោយ​មក។ (​lmd មេ​រៀន​ទី​១ ចំណុច​ទី​៥​)

៧. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៤​នាទី​)​ ការ​សម្ដែង។ ijwfq អត្ថបទ​ទី​៥១—ប្រធានបទ​៖ ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​និយាយ​ជា​មួយ​មនុស្ស​ដែល​ធ្លាប់​ប្រាប់​ថា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​»​? (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៣​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៥៤

៨. របៀប​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ

​(​១៥​នាទី​) ការ​ពិគ្រោះ។

ព្រះ​យេហូវ៉ា​មាន​ ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់ . . . ជា​បរិបូរ​»។ (​ចសព. ៨៦:១៥; កំ.ស.​) ពាក្យ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​សំដៅ​ទៅ​លើ​សេចក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ការ​តាំង​ចិត្ត​ធ្វើ​តាម​សន្យា ចិត្ត​ស្មោះ​ឥត​ងាក​រេ ភក្ដី​ភាព និង​ចំណង​មិត្តភាព​ដ៏​ជ្រាល​ជ្រៅ។ ទោះ​បី​ជា​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​មនុស្ស​ជា​ទូទៅ​ក៏​ដោយ តែ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​គឺ​ជា​សេចក្ដី​ស្រឡាញ់​ដែល​លោក​បង្ហាញ​ចំពោះ​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​លោក​ប៉ុណ្ណោះ ពោល​គឺ​អ្នក​បម្រើ​របស់​លោក។ (​ចសព. ៣៣:១៨; ៦៣:៣; យ៉ូន. ៣:១៦; សកម្ម. ១៤:១៧​) យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​វិញ។ តើ​តាម​របៀប​ណា? គឺ​ដោយ​ធ្វើ​តាម​បញ្ញត្តិ​របស់​លោក ហើយ​នេះ​រួម​បញ្ចូល​ការ​ជួយ​‹មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម›​លោក​យេស៊ូ។—ម៉ាថ. ២៨:១៩; ១​យ៉ូន. ៥:៣

សូម​បង្ហាញ​វីដេអូ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

តើ​តាម​របៀប​ណា​សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ពេល​យើង

  • អស់​កម្លាំង?

  • ជួប​អ្នក​ប្រឆាំង?

  • ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ?

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១២ វ.១៤​-​២០

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៧៩ និង​សេចក្ដី​អធិដ្ឋាន